15.ដប់ប៉ឺលខូចចិត្ត

1K 41 6
                                        

កាលពីរមុនថេយ៍ក៏ធ្លាប់មកទីនេះម្តងដែរ គេបានមកផ្សងអោយឃើញមុខស្នេហ៍ពិតនៅទីនេះ តែអ្វីដែរអាងទឹកវេតមន្តបង្ហាញអោយគេឃើញនោះគឺ ជាបុរសមាឌធំមាំម្នាក់ដែរមាន ស្នាមឆែបមុខបន្តិតព្រមទាំងមានស្នាមសាកនៅដៃម្ខាងតែប៉ុណ្ណោះ

"ស្អីនេះវ៉ើយ...សឺក...តាប៉ែណាស់"ថេយ៍ពោលឡើងសង្គឺតធ្មេញមួម៉ៅ ព្រោះតែមុខគូរព្រេងគេនោះគឺជាជុងហ្គុកនេះហើយ

"មិនកើតទេខ្ញុំជេរគេច្រើនណាស់ ស្រែកថាស្អប់គេទៀតផង ចុះបើគេមានស្រីថ្មីទៅគិតយ៉ាងមិច...ហឺ..ហឹក..អស់លុយច្រើនណាទម្រាំបានប៉ុណ្ណឹង"ថេយ៍ពោលទាំងពេបមាត់ខាំដៃខ្លួនអែងតិចៗ មិនកើតទេលោកអើយខំចិញ្ចឹមតាំងពីរបាតជើងក្រហមណាស់លេងសើចមិច បាន

#ច្រើនថ្ងៃបានកន្លងផុតទៅ

ទីបំផុតថេយ៍ក៏សម្រេចចិត្តមកភូមិគ្រឹះវិញ តែគេមិនបានឃើញជុងហ្គុកឡើយ បានឃើញតែសូដេសមនុស្សជំនិតតែប៉ុណ្ណោះ

"សូដេស...មកនេះ...ឯណាកូនប្រុសយើង"ថេយ៍បកដៃហៅនាយកម្លោះអោយមកជិតមុននឹងសួរនាំ តែបានត្រឹមតែធ្វើអោយនាយមុខស្រងូតស្រងាត់លើសដើម

"អ្នកប្រុសមើល៍រស៉ើបណាស់...ហិ...ហិ..ហឹស.."សម្លេងសើចសប្បាយក្អាសក្អាយរបស់ មេរីនបានបន្លឺឡើង លឺបែបនេះហើយបានត្រឹមតែធ្វើអោយអ្នកកម្លោះសូដេសរបស់យើងរឹតតែគ្រៀមក្រំលើសដើម នាយដើរចេញទាំងមិនងាកក្រោយសម្តៅទៅផ្ទះខាងក្រោយរបស់នាយបាត់ទៅ

"ជុងហ្គុក ឈប់សិនប៉ាមានរឿងចង់និយាយជាមួយកូន"ថេយ៍ស្រែកហៅនាយកម្លោះ ស្របពេលដែរនាយធ្វើមិនខ្វល់មិនឃើញនូវវត្តមានរបស់ខ្លួន

"ហ៉ើយ...តែខ្ញុំមិនមានអ្វីនិយាយជាមួយប៉ានោះទេ"នាយដកដង្ហើមធំមួយឃូកទាំងមានអារម្មណ៍មួម៉ៅ នាយចាំមិនភ្លេចនោះទេនៅថ្ងៃដែរលោកប៉ាសំណព្វរបស់នាយនៀកដើរចាកចេញទៅទាំងមិនបានខ្វល់ពីរនាយដែរកំពុងតែត្រូវពន្លឺថ្ងៃដុតបំផ្លាញ់នោះ

"អ្នលប្រុស...អូនចង់ឡើងទៅខាងលើ"មេរីននិយាយព្រមទាំងសម្តែងចេញនូវកាយវិការញិកញ៉ក់ដាក់ជុងហ្គុក

"នាងជាអ្នកណា ឆាប់ថយចេញពីរកូនប្រុសយើងភ្លាម"ថេយ៍ងាកចំណាប់អារម្មណ៍បង្វែរមករកមេរីនវិញភ្លាមៗ មីបិសាចជញ្ជក់ឈាមនេះជាអ្នកណាហេតុអីក៏មកស្និតស្នាលនឹងកូនប្រុសគេម្លេះ

កូនចិញ្ចឹម រោគចិត្ត(ចប់✅)Where stories live. Discover now