7.ស្រីចង្រៃ

1.3K 78 5
                                        

#3ឆ្នាំបានកន្លងផុតទៅ

តែមួយភ្លែតសោះកន្លងផុតអស់ទៅដល់3ឆ្នាំទៅហើយ ឯថ្ងៃនេះក៏ជាថ្ងៃដែរជុងហ្គុកត្រូវវិលត្រឡប់មកប្រទេសកូរ៉េវិញដែរ.

ថេយ៍នឹងពួកអង្គរក្សជាច្រើនបាននាំគ្នាមករង់ចាំទទួលជុងហ្គុកនៅប្រលានយន្តហោះផ្ទាល់ខ្លួនរបស់ត្រកូលគីម ក្នុងនោះក៏មាននូវវត្តមានរបស់អ៊ែលផងដែរ

ដោយចាំបានមួយសន្ទុះធំ យន្តហោះផ្ទាល់ខ្លួនរបស់ត្រកូលគីម ក៏បានហោះមកដល់នឹងត្រៀមធ្វើការចុះចត ឯអារម្មណ៍របស់ថេយ៍ក៏កាន់តែរំភើបព្រមទាំងញាប់ញ័រដោយសារតែជិតបានជួបមុនជុងហ្គុកហើយ

"ជុងហ្គុក...ហឹកៗ..ហឺ..ប៉ានឹកកូនណាស់ដឹងទេ កូនទៅបាត់ដំណឹងសូន្យតែម្តង"គ្រាន់តែនាយចុះដើរមកដល់ដីស្រួលបួលភ្លាមថេយ៍ក៏រត់ទៅអោបក្រសោបរាងក្រាសភ្លែតតែម្តងដោយមិនបានគិតច្រើននោះទេ ទឹកភ្នែករលីងរលោងដូចជាកូនក្មេងយ៉ាងចឹង

"សឺត...ខ្ញុំក៏នឹកប៉ាដែរ អីឡូវនេះហេតុអីក៏ប៉ាស្គមហើយតូចខ្លាំងម្លេះ"នាយថើបថ្ពាល់ថេយ៍មួយខ្សឺត ដោយពោលពាក្យផ្អែមល្ហែម

លឺបែបនេះហើយថេយ៍ក៏ចាប់បង្វឹលខ្លួនជុងហ្គុកមើលចុះមើលឡើងមើលលើមើលក្រោម រួចហើយទើបនិយាយឡើង÷

"ស្គមឯណា គឺមកពីរកូនធំជាងមុនទើបត្រូវ"មើលចុះមិចនេះអាល័យតែនឹកនាភ្លេចសង្កេតមើលរូបរាងរបស់ជុងហ្គុកអោយឈឹង មើលអីឡូវនាយមាឌឡើងមាំ សាច់ដុំកង់ៗហើយនៅខ្ពស់ជាងមុខទៀតផង ឡើងថេយ៍ឈរទៅត្រឹមស្មាររបស់នាយទៅហើយ

"ខ្ញុំថាពួកយើងប្រញាប់ត្រឡប់ទៅវិញទៅ ព្រោះអ្នកនៅវិមានក៏ចាំផ្លូវអ្នកប្រុសដែរ"អ៊ែលនាងនិយាយឡើងដោយសម្លេងស្រទន់នឹងស្នាមញញឹមថើរៗតែក៏ត្រូវទទួលបានក្រសែភ្នែកសម្លឹងស៉ីសាច់ហុតឈាមពីរជុងហ្គុកភ្លាម

"យ៉ាងមិចនឹង...តើអូនកើតអ្វីមែនទេ"ថេយ៍ដោយសារតែឃើញទឹកមុខស្រង៉ាកចិត្តរបស់អ៊ែលទើបថេយ៍សួរឡើងទាំងឆ្ងល់

"គ្មានអ្វីទេ លោកម្ចាស់"នាងឆ្លើយទាំងញញឹមមិនសូវសមដាក់ថេយ៍

"បើចឹងយើងត្រឡប់ទៅវិញទៅ"ថេយ៍និយាយហើយពួកគេក៏នាំគ្នាធ្វើដំណើរត្រឡប់ទៅវិមានវិញ ដោយថេយ៍គឺជិះឡានជាមួយកាន់ឈីកនឹងអ៊ែល ឯជុងហ្គុកគឺជិះឡានជាមួយនឹងសូដេស ហើយនឹងមេរីនសង្សាររបស់សូដេស

កូនចិញ្ចឹម រោគចិត្ត(ចប់✅)Where stories live. Discover now