ភាគទី2 : មិនមែនជាពូថេហ៍ទេតែជាappa

Bắt đầu từ đầu
                                        

     ងាកមកមើលគូរស្នេហ៍មួយដែលដែលខាងbottomកំពុងតែអង្គុយអន់ចិត្តឯណេះវិញម្តង។ពេលនេះថេហ្យុងអង្គុយអន់ចិត្តជាមួយនឹងជុងហ្គុកហើយក៏មុខក្រញៅជាប់តែម្តង ចំណែកអ្នកកម្លោះពោះម៉ាយឯណេះវិញក្រោយពីចេញពីបន្ទប់របស់កូនស្រីហើយនាយក៏ដើរមករកថេហ្យុងភ្លាមរួមក៏ដាក់ខ្លួនអង្គុយនៅជិតសំណព្វចិត្តសំណព្វបេះដូងរបស់នាយនេះអែង។
«ញញឹមបន្តិចក៏បាន ធ្វើមុខបែបនេះមិនស្អាតដូចពេលអូនញញឹមទេ»ជុងហ្គុកដៃរហ័សណាស់នាយយកដៃរបស់នាយទៅទាញថ្ពាល់របស់ថេហ្យុងលេងបែបក្នាញ់តែអ្នកណាទៅដឹងថាថេហ្យុងរុញដៃនាយចេញហើយក៏ភ្ជាប់ជាមួយនឹងពាក្យសម្តីមួយឃ្លាថា
«កុំប៉ះអូនអូនមិនចង់និយាយរកបងទេ...»មិននិយាយតែមាត់ទេតែករបស់ថេហ្យុងងាកចេញទៅម្ខាងឡើងចង់គ្រិចទៅហើយហេតុតែខឹងជាមួយនឹងជុងហ្គុកពេក
«មិនចង់និយាយរកបងក៏អត់ទៅ តែឆាប់ទៅងូតទឹកទៅអាងចូលគេង»
«មិនគេង មិនចង់គេង»
«ថេហ៍...»
«យ៉ាងមិចចង់ស្តីអោយអូន???ស្តីទៅស្តីថាយ៉ាងមិចក៏បានអូនមិចនឹងល្អដូចប្រពន្ធបងទៅ...នាងល្អណាស់ហើយបានជាព្រមអោយនាងមកគេងនៅទីនេះប្រហែលជាជិតមានដំណឹងថាត្រូវគ្នាវិញហើយមើលទៅ»មិនបាច់សួរក៏ដឹងថាថេហ្យុងខឹងនាងរឿងអីដែលបើរះមកមួយខ្សែបែបនេះទៅហើយនោះ មើលទៅសង្សារក្មេងម្នាក់នេះមើលងាយមិនបានពិតមែនចូលចិត្តគិតអីប្លែកៗហើយគិច្រើនទៀតនេះបើនាយមានចរិតដូចមុន100%វិញនោះប្រហែលជាបែកគ្នាតាំងតែពីថ្ងៃចាប់ផ្តើមមកម្ល៉េះ ប៉ុន្តែក្រោយស្គាល់ថេហ្យុងជុងហ្គុកចេះយកចិត្តទុកដាក់ជាមួយមនុស្សដែលខ្លួនស្រលាញ់បានច្រើនព្រោះមិនចង់ជួបអារម្មណ៍ត្រូវគេក្បត់ចិត្តម្តងទៀតនោះទេ។
«ថេហ៍...»
«ថេហ៍ៗៗៗ...គិតតែថេហ៍នឹងទៅ»ថេហ្យុងងើបខ្លួនចេញពីមុខជុងហ្គុកហើយក៏ដើរសម្តៅទៅបន្ទប់របស់នាយបាត់ ហើយបិទទ្វារមួយទំហឹងតែម្តង
«ហ៊ើយ បើឈ្មោះថេហ្យុងអោយហៅយ៉ាងមិច??មនុស្សមិនទាន់បាននិយាយអីផង»ជុងហ្គុកយកដៃញីសៀកផ្កាព្រោះហួសចិត្តពេក មើលចរិតចុះនេះត្រឹមជាសង្សារផងទម្រាំជាប្រពន្ធទៀតមិនបានធ្វើស្អីទេនៅតែលួងគ្នានឹងទៅ។
   ពេលចូលទៅដល់ក្នុងបន្ទប់ទាំងថេហ្យុងនឹងជុងហ្គុកក៏រៀបចំងូតទឹកម្តងម្នាក់ហើយចូលគេងរៀងខ្លួន តែថេហ្យុងមិនព្រមនិយាយរកជុងហ្គុកដាច់ខាតលុះត្រាតែនាយលួងគេសិន បើនៅតែធ្វើល្មមៗមិនព្រមលួងទៀតមិនបាច់និយាយគ្នារហូតទៅ។
__________
ពេលព្រឹក...
    ព្រះអាទិត្យចាប់ផ្តើមបញ្ចេញបន្លឺរស្មីបញ្ជាក់ថានេះជាពេលព្រឹកថេហ្យុងប្រញាប់ងើបរុះរះចេញទៅក្រៅបន្ទប់ដើម្បីយកទឹកញ៊ាំណាមួយមិនចង់ងើបមកឃើញមុខជុងហ្គុកហើយត្រូវនាយព្រងើយមុនព្រមនិយាយរកគេមុនឡើយដូច្នេះទើបប្រញាប់គេចមកខាងសិន តែគេចខ្លាជួបក្រពើដោយសារអេមម៉ាតាំងចិត្តថាងើបពីព្រលឹមដើម្បីបញ្ចេញស្នាដៃធ្វើម្ហូបអោយជុងហ្គុកញ៊ាំដើម្បីទាក់ទាញចិត្តនាយអោយងាកមកស្រលាញ់នាងម្តងទៀត ជាធម្មតាកាលពីពួកគេនៅស្រលាញ់គ្នាជុងហ្គុកចូលចិត្តញ៉ាំអាហារដែលជាស្នាដៃរបស់អេមម៉ាណាស់ព្រោះនាងចេះធ្វើម្ហូបគ្រប់មុខហើយសុទ្ធតែឆ្ងាញ់ៗទៀតផង។តែបើប្រៀបនឹងថេហ្យុងវិញជុងហ្គុកមិនដែលអោយគេប៉ះចង្គ្រានសួម្បីម្តងមិនមែនខ្លាចថាថេហ្យុងនឹងរងរបួសឬគ្រោះថ្នាក់អ្វីទេ តែម្ហូបដែលថេហ្យុងធ្វើគឺញ៊ាំមិនដែលកើតទេ សូម្បីតែឆុងកាហ្វេមួយកែវក៏ផឹកមិនបានផង វាឈ្ងៀមឡប់តែម្តង។
«ហៃយ៉ា អរុណសួស្តីលោកគីម មិននឹកស្មានសោះថាលោកគីមងើបលឿនយ៉ាងនេះ»អេមម៉ាចូលមករាក់ទាក់ដូចជាមនុស្សដែលចូលចិត្តគ្នា តែធាតុពិតជួបមុខគ្នាចង់វៃគ្នារាល់លើក
«ចៃដន្យខ្ញុំមិនមែនប្រភេទមនុស្សគេងទ្រមក់ទេ»
«អូ...ខ្ញុំក៏ដូចគ្នាព្រោះជាធម្មតាតែងតែងើបធ្វើអាហារពេលព្រឹកអោយជុង ញ៊ាំព្រោះគេចូលចិត្តញ៊ាំអហារដែលជាស្នាដៃរបស់ខ្ញុំណាស់»អេមម៉ាញញឹមមានប្រៀបពេលបានលើកយករឿងពីមុនមកនិទានប្រាប់ថេហ្យុង នាងគិតថានិយាយបែបនេះហើយគេច្បាស់ជាយកសម្តីនាងទៅគិតមិនខានទេគ្រាន់តែមើលទឹកមុខក៏ដឹងដែល
«ខ្ញុំមិនបានសួរឯណាប្រាប់ធ្វើស្អី អត់ប្រយោជន៍មែន...»ថេហ្យុងធ្វើចរិតខ្មើតដើរចូលទៅក្នុងបន្ទប់របស់ជុងហ្គុកវិញបាត់អេមម៉ាឃើញហើយឈរក្តាប់ដៃយ៉ាងណែនមិននឹកស្មានសោះថាអ្វីដែលនាងគិតគឺជាការពិតជុងហ្គុកសុខចិត្តទៅគេងជាមួយថេហ្យុងចោលកូននិងនាងអោយគេងតែពីរនាក់។
«ខ្មើតសិនចុះ ចាំមើលពេលយើងយកជុងហ្គុកត្រឡប់មកវិញបានអែងខ្មើតចេញទៀតឬអត់??»

ប្រធានផ្នែកចនNơi câu chuyện tồn tại. Hãy khám phá bây giờ