$EP17-

518 54 0
                                    

« ចឹងបើខ្ញុំមានចង់បានលុយចាយមិនចេះអស់ ខ្ញុំត្រូវមានកូនឱ្យគេមែនទេ?! ហ៉ើយ អត់ទេៗ! ធ្វើអ៊ីចឹងមិនបានឡើយ វាអាចនឹងមានវិធីច្រើនជាងនេះទៀត ប្រុសម្នាក់នោះមានលុយសឹងអី ទោះមិនបានចាយលុយលោកតារបស់គេ ក៏ខ្ញុំមានលុយចាយដែរ អ្ហេ! ចុះបើប្រុសម្នាក់នោះលែងក្បាលខ្ញុំចោលដូចប្ដីមុនៗនោះ តើជីវិតខ្ញុំត្រូវញុំាពងទា Omelette នោះទៀតមែនទេ?? អត់ទេ មិនបានទេ ខ្ញុំត្រូវតែមានលុយចាយច្រើនៗ.!! »

ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ទាំងលំបាកលំបិនហាក់ដូចជាយូរខែឆ្នាំណាស់ចឹង ព្រោះមនុស្សគេងមិនលក់ដូចជា Tae គិតច្រើនដូចជា Tae រង្វង់ភ្នែកទាំងគូចង់ដូចជា Panda ទៅហើយ ណាគិតពីលោកប៉ាអ្នកម៉ាក់ផង ខ្លាចបើគេត្រូវលែងលះជានួយ Jungkook គេត្រូវខាតត្រីធំ ។

« នែ៎ Tae សូកូឡាក្ដៅរបស់ឯង ប្រែជាសូកូឡាទឹកកកឥឡូវហើយ បើឯងមិនចង់ផឹកទុកឱ្យយើងអ្នកផឹកក៏បាន » ខណៈពេលដែលខ្លួនផឹកជិតអស់ពាក់កណ្ដាលហើយ តែនាយតូចវិញតែប៉ះកែវបន្តិចក៏មិនប៉ះផង មិនដឹងថានៅទ្រឹងស្ងៀមធ្វើអ្វីឡើយ ។

« កុំផ្ដេសផ្ដាស មិនមែនយើងមិនផឹកទេ តែយើងកំពុងតែគិតរឿងខ្លះតើ » Tae ក៏យកកែវមកក្រេបបន្តិច កុំឱ្យ Jimin ចេះតែគិតរវើរវាយម្នាក់ឯងពេក ។

« គិតហ្ហេស?? បានប្ដីអ្នកមានហើយនៅគិតទៀតឬ?? ធម្មតាឯងមិនមែនជាមនុស្សហ្នឹងទេ Tae ឯងគិតពីអី ប្រាប់យើងផងគ្រាន់លោរយើងអាចជួយបាន » បានប្ដីអ្នកមាន ទាំងសង្ហារ មកពីត្រកូលអភិជន ទាំងក្មេងហើយ Kim Taehyung នៅគិតខ្វល់រឿងអ្វីទៀត ក្រែងឡើងដល់ឋានសួគ៌ហើយមិនចឹងឬ? ? មិនដូចជាគេទេ សង្សារម្នាក់ក៏មិនទាន់មានផង ។

« ឯងជួយយើងមិនបានទេ Jimin »

« មិនក៏ប្រញាប់អាកាត់ម៉េស?? ចុះបើយើងជួយបាន ឯងប្រាកដជាភ្លឺភ្នែកមិនខានទេ Kim Taehyung »

« បើឯងជួយបានមែន ជួយកម្ពស់ខ្លួនឯងឱ្យលូត ៥ cm សិនមក »

« នែ៎ ចង់មើលងាយយើងមែន? ថ្វីត្បិតតែយើងមិនបានកម្ពស់ប៉ុន្មានតែក៏មិនក្រោមស្ដង់ដារដែលមនុស្សប្រុសចូលចិត្តដែរ កុំឃើញយើងស្ទើរកម្ពស់ចឹង ចង់មកប៉ះគឺមិនបានដាច់ខាត »

$ Wanna rich husband $Where stories live. Discover now