$ EP03 អាចោរចង្រៃ..! $

2.8K 249 14
                                    

« ជម្រាបលោកម្ចាស់ !! » បន្ទាប់ពីញុំាអាហារក្នុងគ្រួសារហើយរួចរាល់ មេធាវីរបស់លោកម្ចាស់ Jeon ក៏បោះជំហានចូលមកខាងក្នុងវិមានដ៏ធំស្កឹមស្កៃរបស់ម្ចាស់មុខជំនួញអាវជីកម្មមួយនេះ អោនគោរពលោកតារបស់ Jungkook សឹមអ្នកផ្សេងទៀតដែលជាខ្សែស្រឡាយនៃគ្រួសារមួយនេះ ។

« ឆាប់អានបណ្ដាំមរតកទៅ » លោកម្ចាស់ Jeon លើកដៃរាបន្តិចក្នុងបំណងអោយមេធាវីរបស់គាត់ទាញបណ្ដាំមរតកនោះដើម្បីអានអោយអ្នកនៅក្នុងគ្រួសារស្ដាប់ ។ ហើយមេធាវីម្នាក់នោះក៏ធ្វើតាមបញ្ជា ។

« ក្នុងបណ្ដាំមរតករបស់លោក Jeon Junghoon បានចាថា បើសិនជាអ្នកនៅក្នុងខ្សែស្រឡាយ មិនថាជាកូនបង្កើត ឬចៅនោះទេ អាចរៀបការមានគូស្រករបានមុននោះ លោកម្ចាស់នឹងផ្ដល់ក្រុមហ៊ុនផលិតឡាន Hyundai GP ជាកម្មសិទ្ធកេរ្តិ៍មរតក » បណ្ដាំមរតកក៏បានបញ្ចប់ទៅ ម្នាក់ៗ. មានការភ្ញាក់ផ្អើលបើកភ្នែកធំៗ. ឡើងមក ។ មនុស្សនៅក្នុង គ្រួសារ ហើយកូនបង្កើតរបស់គាត់គឺមាន 3 នាក់ កូនច្បង Jeon Sohun ជាប៉ារបស់ Jungkook Jeon dongJin ចំណែកឯម្នាក់ទៀត Jeon HaeIn ពួកគាត់ទាំង 2 សុទ្ធតែជាពូរបស់ Jungkook នៅមិនទាន់មានភរិយាទាំង 2 នាក់ ប៉ុន្តែម្នាក់ពូចុងក្រោយគឺមានអាយុស្របាលនាយប៉ុណ្ណោះ ។ ហើយនៅក្នុងបណ្ដាំមរតកនេះ ច្បាស់ណាស់គាត់ចង់ប្រគល់អោយនរណា៎ម្នាក់ក្នុងចំណោម 3 នាក់នេះ !! ។

[ Woori bank]

« Hahh..!! និយាយថាម៉េច?? ក្នុងកុងរបស់យើងសល់តែ 2000$ ទេឬ?? » នាយតូចបើកភ្នែកក្រឡោតៗ. បើកកន្លើតស្រែកមួយវ៉ាស់ លើកដៃគោះតុខ្លាំងៗ. ធ្វើអោយបុគ្គលិកដែលអង្គុប្រឈមនឹងគេត្រូវភ្ញាក់ក្រញ៉ាញ រហូតដល់ថ្នាក់មនុស្សឯទៀតមើលមកទាំងជ្រួញចិញ្ចើមចូលគ្នា ។ ភ្ញាក់ផ្អើលអីក៏សម្បើមម្លេះ??! យ៉ាប់មែន!! ។

« ចាស៎!! ពិតមែនហើយ!! »

« នាងមើលច្រឡំទេដឹង!! លុយក្នុងកុងរបស់យើងមាន 150000 $ ឯណោះ តិចលរធនាគារបស់ពួកនាងសុីលុយយើងទេដឹង!! » នាយតូចនិយាយទាំងមិនបានគិតពិចារណា៎អ្វីបន្តិច ធ្វើអោយបុគ្គលិកស្រីម្នាក់នោះហួសចិត្តនឹងនាយតូចជាខ្លាំង ។ មិនដឹងជាភ្ញៀវប្រភេទអ្វីទេ ទិញរបស់របរឡើងអស់លុយពីក្នុងកុងខ្លួនឯងសោះបែរជាមកបន្ទោសធានាគារពួកគេទៅវិញ ពួកគេអាចមានសិទ្ធប្ដឹងពីបទចោទប្រកាន់បង្ខូចគេឈ្មោះបានណា៎ ។

$ Wanna rich husband $Where stories live. Discover now