$ EP07 ផ្ទះមួយខ្នង!! $

1.9K 212 5
                                    

« តុកៗ. * លោក?? បើកទ្វារបន្តិចមក លោកនៅក្នុងបន្ទប់យូរយ៉ាងនេះកំពុងតែធ្វើអីហ្នឹង?? » បន្ទាប់ពីញុំាអាហារនៅផ្ទះបាយរួចរាល់ហើយ Taehyung ដើរមកខាងលើ គោះទ្វារ Jungkook ដង្ហើយហៅនាយទាំងមានចម្ងល់ មិនដឹងជានៅក្នុងបន្ទប់ធ្វើអីសែនយូរនេះយូរ ក្នុងផ្ទះមានសភាពស្ងាត់ជ្រៀប នេះបើគេជាចោរ លួចទូរទស្សន៍ លួចសាឡុង លួចទៅ លួចចាន លួចឆ្នាំងទៅលក់យកលុយអស់មិនខានទេ ។

« នេះឯងកំពុងធ្វើអី?? » ដោយឃើញថាមានស្រមោលមនុស្សលិបលោរហាក់ដូចជាចោរនៅខាងក្រៅ Jungkook ដែលចេញពីបន្ទប់ទឹក មានកូនកន្សែងកាន់នឹងដៃ បោះជំហានមកបើកទ្វារកញ្ចក់នោះ ក្រោយដឹងថាម្នាក់នោះជា Taehyung ហើយនាយក៏ចោទសួរព្រមជាមួយនឹងការជ្រួញចិញ្ចើម ។ ហើយទៅឡើងអីត្រង់កន្លែងហ្នឹង??! មិនខ្លាចធ្លាក់បាក់ដៃបាក់ជើងទេឬ?? ។

« អ្ហាយ.. ព្រូស *!! » Taehyung ស្រែកមួយចាចស្ទើរតែបែបត្រចៀករបស់ Jungkook ហើយក៏រហូតដៃធ្លាក់ពីលើជ្រីមកលើស្មៅ រកតែ Jungkook ឈោងដៃចាប់មិនទាន់ ។

« អួយ.. !! ឈឺណាស់!! ចង្កេះខ្ញុំ ហ្ហឹកៗ. »នាយតូចបើកបបូរមាត់ត្អូញត្អែរភាពឈឺចាប់ចុកឆ្អល់ត្រង់កន្លែងធ្ងន់មិញនេះយ៉ាងតំណំ ដោយមិនភ្លេចជ្រួញចិញ្ចើមងើយមុខសម្លក់ Jungkook ខាំបបូរមាត់ខ្លួនតិចៗ. ដោយសារតែគេមិនបើកទ្វារអោយ ទើបសម្រេចចិត្តឡើងតាមជញ្ជាំងគឺមៗ. ហើយជាន់លើជ្រីបម្រុងនឹងគោះទ្វារហៅទៅហើយ Jungkook ក៏បើកមកធ្វើអោយគេភ័យខ្លួន ភ្លាត់ជើងមួយរំពេច ។

« ឯងយ៉ាងម៉េចហើយ?? ក្រោករួចទេ មោះយើងជួយគ្រាហ៍ » Jungkook ប្រញេបប្រញាប់ស្ទុះរត់ចុះមករកនាយតូចយ៉ាងស្វាហាប់ លូកដៃទាញគេអោយក្រោក មាឌតូចបែបនេះធ្លាក់ពីកម្ពស់ខ្ពស់ទៀត សង្ស័យតែបាក់ឆ្អឹងហើយ លោកអឺយ..!! នៅមិននៅទៅឡើយធ្វើអី?? ។

« តែខ្ញុំបាក់ឆ្អឹង ខ្ញុំប្ដឹងលោកឯងទារសំណងហើយចាំមើល អួយ៎..!! » មាត់កំពុងតែនិយាយដាក់កំហិត ខណៈដែលកំពុងតែដាក់ខ្លួនអង្គុយលើសាឡុងយឺតៗ. ក្រវាសដៃ Jungkook ទៅម្ខាង សកមកទប់ចង្កេះតូចរបស់ខ្លួនឯងវិញទាំងត្អូញត្អែរប្រហើរៗ. មិនដាច់ពីមាត់ ។ ហ៊ានតែគេខូចចង្កេះ បាក់ឆ្អឹង Jungkook ទោះសងបំណុលជីវិតក៏មិនគ្រាន់ដែរ ។

$ Wanna rich husband $Where stories live. Discover now