$ EP08 ហាមអង្គុយ!! $

1.9K 191 5
                                    

ᗕ វិមានគ្រួសារត្រកូល Jeon ᗒ

ដោយសារតែនាងតូច Jeon Jina ប្អូនរបស់ Jungkook មកលេងទីនេះ 3 ថ្ងៃ អញ្ចឹងហើយមិនចម្លែកទេដែលគ្រួសារជួបជុំគ្នានោះ ។

« eon ni ដែលនៅក្នុងផ្ទះបងប្រុស Jungkook ស្រស់ស្អាតណាស់!! ប៉ាម៉ាក់ » នាងតូចបន្លឺសម្ដីហៅ Tae បងស្រីពេញៗ. មាត់ទាំងសរសើររូបសម្រស់គេទៅរកប៉ាម៉ាក់របស់នាង ធ្វើអោយមនុស្សក្នុងគ្រួសារមើលមក Jungkook ហាក់ដូចជាគេជាមនុស្សក្រៅភពទៅហើយ រីឯ Jungkook វិញក៏ដូចគ្នា មិនព្រិចភ្នែក សូម្បីតែដង្ហើមក៏មិនហ៊ានដកផង បើនាងតូចនិយាយប្រកាសក្ដែងៗ. បែបនេះទៅហើយនោះ ។

« eon ni?? » HaIn រហ័សងាកមកផ្ទួនសំណួរទៅរកនាងតូចជាមួយការមិនយល់ភ្លែត ។ មើលទៅគេហាក់ដូចជាខ្វល់ខ្វាយណាស់តាមអ្វីដែល Jungkook សង្កេត ។

« ចាស៎ ពិតមែនហើយ !! eon ni Kim Taehyung » នាងតូចងក់ក្បាលនិយាយលម្អិតទៅរកឈ្មោះនាយតូច ធ្វើអោយ HaeIn ដឹងហើយថាមនុស្សដែលនាងតូចសម្ដៅនោះ Kim Taehyung អតីតភរិយាលោក Cheol នោះហើយ ។

« Taehyung មិនមែនជាមនុស្សស្រីទេ » Jungkook បម្រុងនឹងហើបមាត់ទៅរកនាងតូចទៅហើយ ស្រាប់តែភ្លាមៗ. នោះ HaeIn ក៏តប.តបានមុន ។ កូនចិត្តមួយក៏មានអារម្មណ៍ខ្លាចថាគេចាប់អារម្មណ៍លើគ្នាក៏ចាប់ផ្ដើមកើតមាន ។

« Taehyungie មិនមែនជាស្រីអញ្ចឹងឬ?? ម៉េចក៏ពូដឹង?? » នាងតូចស្រាប់តែភ្ញាក់ក្រញ៉ាញឡើងមក មិនមែនជាមនុស្សស្រីអញ្ចឹងឬ?? ហេតុអ្វីពូរបស់នាងស្គាល់ដែរ?? តើរវាងពួកគាត់ទាំង 3 មានទំនាក់ទំនងអ្វីនឹងគ្នាឬ??

« មកពីពូធ្លាប់ឃើញគេនៅផ្ទះរបស់ Jungkook លើកមុន Jina និយាយត្រូវហើយ Taehyung ស្រស់ស្អាតណាស់ បើសិនជាមិនប្រាប់ ពូក៏គិតថា Taehyung ជាមនុស្សស្រីដែរ » HaeIn និយាយសរសើរ Taehyung តាមនាងតូចដោយមិនក្រែងចិត្តមនុស្សដែលអង្គុយមានវត្តមាននៅទីនេះទេ ហើយរឹតតែធ្វើអោយ Jungkook ប្រាកដចិត្តថា HaeIn ដែលជាពូ ចាប់អារម្មណ៍ នាយតូចពិតមែន ។

« បើ Jina ហើយនឹង HaeIn សរសើរថាស្រស់ស្អាតបែបនេះទៅហើយ ម៉ាក់ក៏ចង់ឃើញ Taehyung ម្នាក់នោះដែរ » អ្នកស្រី Jeon ក៏ចូលសម្ដីមកម្ដង ។ ធម្មតា Jungkook មិនដែលរាប់អានអ្នកណា៎ទេ អញ្ចឹងហើយក្មេងម្នាក់នោះច្បាស់ជាមានចំណុចពិសេសដូចជាស្លូតបូត ស្រស់ស្អាត ស្មោះត្រង់ រួសរាយអ្វីបែបនោះហើយ ។

$ Wanna rich husband $Where stories live. Discover now