$ EP04 ចៅហ្វាយរបស់លោកសង្ហារណាស់មែនទេ?? $

2.5K 266 13
                                    

« ចាស៎ អរគុណ៎ » បុគ្គលិកក្នុងឯកសណ្ឋានដែលភោជនីយដ្ឋានបានរៀបចំឡើង អោនគំនាបរបស់ Jungkook បន្តិច រួចទើបដើរចេញពីទីកន្លែងដែលពួកគេអង្គុយ ។

« នេះ លោកខ្ចីលុយធនាគារមកដើម្បីចេញលុយថ្ងៃអាហារអោយខ្ញុំមែនទេ??! » បន្ទាប់ពីឃើញនាយអាចមានសម្ថភាពដកប្រាក់ចេញពីកាបូបហ៊ុចទៅអោយនាងបែបនេះ គេក៏មានការភ្ញាក់ផ្អើលមិនតិចដែរ ខំតែគិតថាបានលាងចានទៅហើយទេតើស៎ ។ ប្រុសម្នាក់នេះចង់សូមទោសគេដល់ថ្នាក់នេះឬ?? បានជាសុខចិត្តខ្ចីលុយធនាគារ ខ្ចីឡានចៅហ្វាយខ្លួនមកបែបនេះ មើលទៅត្បិតតែក្រទ្រព្យ ប៉ុន្តែគេមិនមែនអត់ចិត្តឯណា៎ ។

« ??? » Jungkook ស៊កកាបូបចូលហោប៉ៅ សឹមងើយមកប្រឈមមុខនិងនាយតូចដែលគេមិនស្គាល់ឈ្មោះម្នាក់នេះ ទាំងជ្រួញចិញ្ចើមមិនយល់សម្ដីជាសំណួររបស់គេមួយរំពេច ។ ខ្ចីស្អី?? ធនាគារស្អី?? អត់យល់!!

« មិនអីទេ ប្រហែលជាខ្ញុំនិយាយត្រូវចំណុច អាចអោយលោកខ្មាស់គេហើយ ប៉ុន្តែមិនអីទេ ខ្ញុំនឹងរក្សាជាអាថ៌កំបាំង » និយាយទាំងក្រវីក្បាលតិចៗ. រួច ទើបលើកកូនដៃមកបង្ហាញនាយក្នុងបំណងចង់ថ្ពក់ដៃគ្នា ។

« Cheol SungHae!! » ក្រោយក្រឡែកឃើញអតីតស្វាមីរបស់ខ្លួនមានវត្តមាននៅទីនេះភ្លាម នាយតូចក៏ទម្លាក់ដៃចុះ បន្លឺសម្ដីទាំងមិនពេញចិត្តសូម្បីតែទឹកមុខរបស់គេក៏ Jungkook អាចចាប់អារម្មណ៍ដឹងផងដែរ ហើយទើបងាកទៅមើលប្រុសម្នាក់ឈ្មោះបែបនោះដែលអ្នកម្ខាងផ្ទួនអម្បាញ់មិញ ។

« លោក Cheol ត្រូវជាអ្វីនឹងឯង?? » បន្ទាប់ពីវត្តមានរបស់អ្នកដែលនាយសង្កេតមិញនេះ ចូលក្នុងជណ្ដើរប្រអប់បាត់ Jungkook ក៏បែរមកសួរនាយតូចវិញ ។ Cheol SungHae ក៏ជាមនុស្សមានមុខមាត់កេរ្តិ៍ឈ្មោះអ្វីបែបនោះដែរ ប៉ុន្តែឮថាទើបតែលែងលះជាមួយភរិយាហើយថ្មីៗ. ។

« គឺគេជាអតីតស្វាមីខ្ញុំ » នាយតូចតបចម្លើយមិនរារែក Jungkook កាលដែលឮបែបនេះក៏ជ្រួញចិញ្ចើម មិនសូវជាជឿអ្វីបែបនេះទេ ។ មុខក្មេងម្នាក់ហ្នឹងឬអតីតភរិយាលោក Cheol ??! បើប្រាប់ថាជាឪពុកកូននឹងគ្នាសមជាង ហើយមើលទៅក្មេងម្នាក់នេះមិនទាន់គ្រប់អាយុរៀបការផងក៏មិនដឹង ។

$ Wanna rich husband $Where stories live. Discover now