$EP15: ព្រោះខ្ញុំនិងឯងមិនបានស្រឡាញ់គ្នាទេ$

550 65 10
                                    

« កុំមកយល់ច្រឡំលើខ្ញុំណា គេនិងខ្ញុំគ្រាន់តែនិយាយគ្នាធម្មតាប៉ុណ្ណោះ » នាយតូចក៏ងាកទៅស្រែកប្រាប់ Jungkook ស្របពេលដែលនាយកំពុងតែគិតអាក្រក់លើគេគ្រប់សព្វបែបយ៉ាង ។

« បើនិយាយគ្នាធម្មតា ចាំបាច់អីទៅនិយាយគ្នាក្នុងទឹក? មិនចេះខ្មាស់គេទេហ្ហេស? ម្នាក់ទៀតរៀបការរួចហើយ ម្នាក់ទៀតក៏មានគូដណ្ណឹង ថ្ងៃក្ដៅចង់ប្រេះមេឃ ចេះទៅឱបគ្នាក្នុងទឹកចឹងទៅកើត »

« ហ្ហេលោក ខ្ញុំខំនិយាយស្រួលបួល ម៉េចក៏បោះសម្ដីបែបនេះដាក់ខ្ញុំ? ខ្ញុំខឹងហើយ!! » នាយតូចក៏ពេបមាត់ងាកមុខចេញមិនសម្លឹងរកអ្នកខាងលើ ។ គេខំមានចិត្តនិយាយបកស្រាយតាមត្រង់ នាយបែរជាគិតអាក្រក់លើខ្លួន ខំគេចពី HaeIn តែ Jungkook បែរជាមិនយល់ហើយស្ដីឱ្យថែមទៀត ប្រុសស្អីអាក្រក់អាក្រីយ៉ាងហ្នឹង? ។

« ធ្វើបែបហ្នឹងហើយ ស្មានតែខ្ញុំលួងឬក៏យ៉ាងម៉េច? គ្មានផ្លូវទេ » សម្ដីគ្រោធគ្រាតបន្លឺចេញពីបបូរមាត់របស់នាយសង្ហា ដូចជាគេយកកាំបិតមកឆ្កឹះឆ្កៀល រួចទើបដើរចេញដោយទុកឱ្យនាយតូចនៅត្រាំក្នុងទឹកជាមួយ HaeIn តែពីរនាក់ ។

« Jungkook ជាមនុស្សបែបនេះ គេមិនសូវជាចេះគិតវែងឆ្ងាយ មិនចេះគិតពីអារម្មណ៍អ្នកណាឡើយ » នាយនិយាយនេះមិនមែនចង់បំបែកបំបាក់ពួកគេទេ ប៉ុន្តែនាយគ្រាន់តែចង់រំងាប់អារម្មណ៍នាយតូចប៉ុណ្ណោះ បែរជាបានការសន្លក់ពីគេទៅវិញ ។

« លោកកុំមកឈឺឆ្អាល ចាប់ពីពេលនេះទៅ កុំចូលមកជិតខ្ញុំទៀត ព្រោះខ្ញុំមិនចូលចិត្តមនុស្សដូចជាលោកទេ!! » បញ្ចប់សម្ដីទាំងមិនកោតក្រែងចិត្តរួច Tae ក៏ស្រវ៉ាទៅរកជណ្ដើរ ព្រោះអាងថាជម្រៅត្រឹមទ្រូង មិនដូចមិញនេះទេ គេសឹងតែខក់ស្លាប់លែងងបានចាយលុយប្ដីអ្នកមានៗទៅហើយ ។

« អ្នកប្រុស Taehyung ?? ម៉េចក៏ទទឹកជោគបែបនេះ?? មើលទៅដូចជារងាណាស់ ចាំខ្ញុំយកកន្សែងមកដណ្ដប់ជូន » អ្នកបម្រើឃើញសភាពនាយតូចទទឹកជោគឱបខ្លួន បបូរមាត់ស្លេកបែបនេះ ទើបរហ័សទៅយកកន្សែងមកដណ្ដប់ខ្លួនឱ្យ ។

« អរគុណហើយអ៊ំ មកពីខ្ញុំមិនប្រយ័ត្នទើបធ្លាក់ទឹកបែបនេះ »

$ Wanna rich husband $حيث تعيش القصص. اكتشف الآن