"អ៎ូ...អ្នកនាងអ៊ែល"នាងបន្លឺឡើងដោយទឹកមុខស្មើៗធម្មតាតាមទម្លាប់
"វេនឈីក...តើរំខានដែរទេដែរខ្ញុំមកសួរសុខទុក្ខប៉ានាងទាំងយប់បែបនេះ"អ៊ែលសួរឡើងទាំងស្នាមញញឹមតិចៗ ខ្លាចកូនស្រីអ្នកជំងឺប្រកាន់
"មិនអីទេចូលក្នុងសិន មក"វេនឈីកពោលឡើង មុននឹងជៀសផ្លូវអោយអ៊ែលនាងដើរចូលក្នុង
"អ៎ូ..នេះជារបស់បន្តិចបន្តួច ខ្ញុំទិញមកផ្ញើនាង...នឹងទុកត្រៀមក្រែងលោលោកកាន់ឈីកភ្ញាក់ដឹងខ្លួនមកវិញ"នាងនិយាយព្រមទាំងហុចអាហារខ្លះដែរនាងឈៀងចូលទៅទិញមក
"នេះហៅថាបន្តិចបន្តួចទៀតមែនទេ"វេនឈីកនាងពោលឡើងទាំងភ្ញាក់ផ្អើល អ៊ែលនាងយួរអីវ៉ាន់ឡើងសំពេញសំពោងពេញដៃទៅហើយនៅថាវាបន្តិចបន្តួចទៀត
"ហា៎...ហ៉ឹសៗ..នេះទទួលទៅ"នាងសើចទាំងមិនសូវសមមុននឹងហុចអោយវេនឈីកម្តងទៀត
"អរគុណហើយ"វេនឈីក ទទួលយកមករៀបចំទុក មុននឹងស្រវ៉ាទៅចាក់ទឹកទទួលអ៊ែល
"មិនរំខានមែនទេដែរមកសួរសុខទុក្ខអ្នកជំងឺនៅពេលយប់បែបនេះ"អ៊ែលទឹកមកផឹកបន្តិចមុននឹងពោលសួរឡើង
"ទោះរុំខានក៏ថាមិនកើតដែរ"វេនឈីកតបទៅវិញដោយទឹកមុខធម្មតា ព្រោះនាងចូលចិត្តនិយាយអ្វីត្រង់ៗ
"ហឹសៗ...ខ្ញុំទើបតែរួចដៃពីរការងារ"អ៊ែលសើចឡើងទាំងមិនសូវសម មនុស្សស្អីត្រង់ម្លេះយ៉ាងហោចក៏ទុកមុខអោយនាងខ្លះផងអត់ទេសនេះ
__________________________
ច្រើនថ្ងៃបានកន្លងផុតទៅ ទំនាក់ទំនង់របស់លោកប៉ាចិញ្ចឹមនឹងកូនចិញ្ចឹមមួយគូរនេះក៏កាន់តែស្អិតរមួល ទោះយ៉ាងណាវាក៏នឹងក្លាយជាភាពទើសទាល់សម្រាប់ថេយ៍ផងដែរ វាក៏បណ្តាលមកពីរអ៊ែល ដែរជាសង្សារ ទើបថ្ងៃនេះថេយ៍ក៏បានណាត់ជួបជាមួយនឹងអ៊ែលដើម្បីនិយាយគ្នាអោយដាច់ស្រាច់តែម្តង
#ហាងកាហ្វេ
"អឹម...ពួកយើង/ថ្ងៃនេះបង..."ពួកគេទាំងពីរក៏ពោលឡើងព្រមគ្នា ទាំងរអៀសចិត្ត
"បងនិយាយមុនទៅ"អ៊ែលពោលឡើងហើយក៏លើកកែកាហ្វេមកក្រេបបន្តិច
YOU ARE READING
កូនចិញ្ចឹម រោគចិត្ត(ចប់✅)
Short Storyកូនខ្ញុំ...ខ្ញុំស្រឡាញ់ ខ្ញុំហួងហែង ខ្ញុំថ្នាក់ថ្នម ព្រោះតែខ្ញុំជាលោកប៉ាចិញ្ចឹមរបស់គេ ខ្ញុំគ្រាន់តែចង់ឃើញគេមានអនាគតល្អនៅថ្ងៃខាងមុខប៉ុណ្ណោះ គ្មានក្នុងន័យស្នេហាអ្វីឡើយ... ប៉ុន្តែរាល់ទង្វើល្អៗទាំងអស់នោះបែរជាធ្វើអោយក្មេងម្នាក់នេះយល់ច្រឡំទៅវិញ... "ខ្ញុ...
19.ធ្វើជាបងប្អូនគ្នា
Start from the beginning
