ភាគទី22: ថើប

436 42 3
                                    

#វាយោស្នេហ៍
#ភាគទី22
_______________________________________

<មិនប្រាប់គិតថាយើងមិនដឹងចឹងមេនទេ?>
<ហឺយឃុនហ្លួងមកបានយ៉ាងមិចនៀគ?>ផនដំបូងថាមិនមកជួបភូវីនទេតែឥឡូវមកដដែល

<ព្រះរាជបុត្រក្រាបទូលយាងចេញទៅក្រៅសិនទៅប្របាទទុកពេលអោយគេនិយាយគ្នា>ភើត
<អត់ទេយើងចង់ស្ដាប់ដែរ>
<ហូយនៅធ្វើជាឆ្អឹងទទឹងកធ្វើអីឆាប់យាងមក>
<ទៅក៏បានដេស> ឈីមូននិងភើតនាំគ្នាចេញទៅក្រៅនៅក្នុងបន្ទប់ពេលនេះសល់តែផននិងភូវីនប៉ុណ្ណោះ

<យ៉ាងមិច?>ភូវីន
<ចំពោះគំនិតឯងមិញនេះយើងសូមហាមដាច់ខាត>
<ហេតុអី?ខ្ញុំគ្រាន់តែចង់ជួយឃុនហ្លួងខ្លះមិនបាន?>
<មិនបានទេវាគ្រោះថ្នាក់ណាស់យើងមិនចង់អោយឯងមកពិបាកនិងយើងទេ>
<តែឃុនហ្លួងក៏នាំមកពិបាករួចហើយ ពិបាកបន្តិចទៀតក៏មិនអីដែរ>
<តែយើងមិនចង់អោយឯងទៅពាក់ព័ន្ធជាមួយវិឆ័យទេ>
<បើមិនអោយខ្ញុំទៅពាក់ព័ន្ធ ឃុនហ្លួងប្រុងដោះស្រាយរឿងនេះយ៉ាងមិច?ឃុនហ្លួងក៏ដឹងថាឃុនហ្លួងវិឆ័យពេញចិត្តខ្ញុំដូច្នេះមិនពិបាកទេក្នុងការចូលទៅចិត្តពួកវា>
<តែបើគេចាប់បានពួកវាមិនទុកឯងទេ>
<ចាំណាឃុនហ្លួងចិត្តមិនដាច់ធ្វើស្ដេចមិនកើតទេ រូបខ្ញុំមួយខ្ញុំមិនស្ដាយក្នុងការបូជាជូនជាតិនោះទេ>
<តែ...>
<គ្មានតែគ្មានស្ករអ្វីទាំងអស់ខ្ញុំថាមិចគឺចឹងហើយ>
<ហេតុអ្វីឯងចចេសយ៉ាងនេះ?យើងសុំអង្វរឯងចុះឈប់មានគំនិតបែបនិងទៅ>
<ឃុនហ្លួងកុំបារម្ភពេកបានទេឃុនហ្លួងកុំភ្លេចថាខ្ញុំជាមនុស្សមកពីអនាគតដូចនេះខ្ញុំអាចរៀបចំគម្រោងបានមិនអោយភ្លាត់ទេ>
<តែយើងនៅតែអត់បារម្ភពីឯងមិនបាន>
<ឃុនហ្លួងកុំបារម្ភពីខ្ញុំអីឃុនហ្លួងគួរតែបារម្ភចំពោះរឿងដែលត្រូវដោះស្រាយពេលខាងមុខប្រសើរជាង>
<ភូវីនដៃឯងទៅត្រូវនិងអីមក?>ផនបានឃើញស្នាមជាំនៅលើដៃភូវីនកាលពីយប់ដែលព្រះរាជបុត្រហ្វាឡ័នចូលមកលូកលាន់[ចឹងភើតអត់ប្រាប់ផនរឿងនិងហេចុះ?]

<គ្មានអីទេ>
<គ្មានអីទេយ៉ាងមិចជាំដល់ថ្នាក់នេះប្រាប់មកអ្នកណាធ្វើអីឯង?>
<ខ្ញុំប្រាប់ហើយថាគ្មានទេ>
<កុំលាក់យើងបានទេ?>
<គឺកាលពីយប់មុនព្រះរាជបុត្រហ្វាឡ័នមករកខ្ញុំ!>
<ទ្រង់ធ្វើអីឯងខ្លះ!>
<ហូយនិយាយធម្មតាទៅចាំបាច់សំឡុត!ទ្រង់គ្មានធ្វើអីច្រើនទេគ្រាន់តែថើបតិចត្រង់នេះត្រង់នេះហើយក៏ត្រង់នេះ>
<ខ្ទេចៗៗខ្ទេចអស់ហើយពេលនេះចាំត្រង់នេះហើយយើងទៅដាល់ទ្រង់អោយបែកមាត់!>
<ទៅៗខ្ញុំត្រៀមក្រណាត់ទុកអោយហើយ>
<ទុកធ្វើអី?>
<ទុករុំសាកសពឃុនហ្លួងមកវិញ>
<រឿងធំបែបនេះហេតុអ្វីឯងមិនប្រាប់យើង?>
<មកពីប្រាប់ទៅឃុនហ្លួងបែបនេះទើបមិនប្រាប់>
<អៃភើតវាដឹងរឿងនេះដែរមេនទេ?>
<អឹមលោកភើតនិងឈីមូនជាអ្នកមកជួយខ្ញុំ>
<អាមិត្តចង្រៃគ្មានប្រាប់ឯងសូម្បីមួយម៉ាត់>
<មេនហើយភ្លេចសួរឃុនហ្លួងនិងលោកភើតមករកពួកខ្ញុំធ្វើអី?>
<ភើតជូនយើងមករកឯង>
<រកខ្ញុំ?>
<យើងដឹងថាឯងអន់ចិត្តនិងយើងចំពោះរឿងដែលវិឆ័យប្រាប់ទៅឯងយើងបាននិយាយពិតមេនថាយើងមិនបានមានចិត្តលើឯងក៏ព្រោះតែខ្លាចឯងមានគ្រោះថ្នាក់ប៉ុន្តែយើងមិនបាននិយាយថាយើងជួយឯងដើម្បីយកមុខមាត់នោះទេ>
<ខ្ញុំដឹង!ខ្ញុំមិនជឿតាំងពីដំបូងម្លេះ>
<Awwហើយឯងខឹងយើងមិននិយាយជាមួយយើងបែបនេះធ្វើអី?>
<ចង់អោយតាមលួង>
<ហូយ...ហេតុអ្វីលេងបែបនេះដឹងទេថាយើងពិបាកចិត្តដេកមិនលក់បក់មិនល្ហើយក៏ព្រោះតែឯងនិង> ផននិយាយព្រមទាំងយកដៃទាញថ្ពាល់ភូវីន
[Sweetតិចៗតែមានន័យចំពោះម៉ាក់ៗ]
<អូយ...លេងឡប់ស្អីនិងឈឺណាវើយស្បែកមនុស្សមិនមេនស្បែកក្របីទេ>
<អ្នកណាប្រើអោយឯងក្បាលខូចធ្វើអី>
<យ៉ាងមិចគួរអោយស្រឡាញ់ដែរទេ?>
<គួរអោយចង់ថើប>
<ហេៗឈប់ៗអត់មានលេងថើបទេតិចទះបែកមុខ>
<ចុះជាមួយអង្គម្ចាស់ហ្វាឡ័នហេតុអ្វីមិនខ្លាំងដូចខ្លាំងជាមួយយើងទៅ>
<ពេលនិងមនុស្សកំពុងតែពិបាកចិត្តហើយងងុយគេងទៀតមានកម្លាំងឯណាទៅខ្លាំងដាក់គេនោះ>
<ស្ដាយណាស់ដែលយើងមិនមេនជាមនុស្សដំបូងដែលបានប៉ះពាល់រាងកាយឯង>
<ហើយឃុនហ្លួងនិងស្អីគេដែរមកចង់ប៉ះរាងកាយខ្ញុំនៀគ?>
<ភូវីនយើងមិនចង់ធ្វើជាមិត្តរបស់ឯងទៀតទេ>
<អឺចឹងក៏ចេញពីទីនេះទៅ>
<ឯងកុំដេញយើងបានទេ?>
<ហើយមិនចង់ធ្វើមិត្តឃុនហ្លួងចង់ធ្វើអីវិញ?>
<ចង់ធ្វើប្ដីឯង>
<ហឺយ!!!អត់ទេឃុនហ្លួងធ្វើស្អីនិងចុះពីលើខ្ញុំទៅធ្ងន់ណាស់!>
<យើងមិនទាន់ធ្វើអីឯងពេលនេះទេចាំសរុបថ្ងៃផ្សំដំណេកតែពេលនេះសុំថើបមួយមកយកកម្លាំងទៅធ្វើការ>
<ធ្វើការអ្វីទាំងយប់?>
<ធ្វើចោរទាល់តែចេញយប់បែបនេះសម្រេចមកអោយថើបឬអត់?>
<អត់!>
<អន់ចិត្តហើយ>
<ងក់ងរមើលតែកូនក្មេងថើបមកចឹងតែមួយទេណា?>
<2មក>
<សាកទៅបុមផ្លាប់!>

សឺត!ភូវីនមិនទាន់ត្រៀមខ្លួនផងផនឆ្មក់ទៅថើបថ្ពាល់គេមួយខ្សឺតបាត់ទៅហើយដៃរហ័សចឹងបានចម្រុងចម្រើន

<ក្រអូបដល់ហើយ>
<បានចឹងញញឹមខ្ចឹបម៉ងណ៍>
<និងហើយងាយណាបានឯងអោយថើបនោះ>
<ទៅបានហើយល្មមទៅធ្វើការបានហើយ>
<ទៅហើយណា>

ផនប្រុងថើបភូវីនម្ដងទៀតតែភូវីនរុញក្បាលគេចេញ

<ចិត្តអាក្រក់!>
<បានមួយហើយចង់បានមួយទៀតតិចត្រូវ!>
<ទៅមេនទេនហើយរាត្រីសួរស្ដីអនាគតប្រពន្ធបង>

End

ស្ករដេស?អេតមីនខំថែមស្ករហើយកុំអោយអ្នកអានស្ទះទ្រូង🤧🤟

༄វាយោស្នេហ៍༄•||•love in the air [END]Where stories live. Discover now