ភាគទី7: Perth

541 52 4
                                    

#វាយោស្នេហ៍
#ភាគទី7
_______________________________________

    ល្ងាចបន្តិចយើងបានឃើញថាផនបានជិះសេះចេញពីផ្ទះដើម្បីទៅកំពង់ផែព្រោះតែផនបានទទួលដំណឹងពីជុងថាមានជនខិលខូចលួចនាំចូលអាភៀនចូលមកក្នុងក្រុងទើបផនប្រញាប់ទៅដោះស្រាយរឿងនេះជាបន្ទាន់។ មកដល់កំពង់ផែផនបានចងសេះទុកមួយកន្លែងរួចដើរទៅរកជុងដែលកំពុងចាំគេនៅទីនោះជាស្រេច÷

<យ៉ាងមិចហើយបងជុង?>
<បងថារឿងនេះឯងទៅសួរពួកវាដោយខ្លួនឯងទៅអាចច្បាស់ការជាង>
<ពួកវានៅឯណា?>
<កន្លែងឃុំឃាំង>

ជុងនាំផនទៅជួបជនល្មើសដែលលួចនាំចូលអាភៀន

<អ្នកណាអនុញ្ញាតដោយឯងនាំអាភៀនចូលក្នុងក្រុង?>
<ខ្ញុំប្របាទមិនដឹងអ្វីទេទានខ្ញុំប្របាទគ្រាន់តែដឹកអោយគេប៉ុណ្ណោះ>
<អ្នកណាអោយដឹក?>
<ខ្ញុំប្របាទមិនដឹងទេទាន>
<មើលទៅឯងប្រហែលចង់ដេកក្នុងគុកហើយ>
<ខ្ញុំប្របាទមិនដឹងពិតមេនទានប្រោសលើកលែងទោសអោយខ្ញុំបាទផងទាន>
<បានយើងនិងទុកពេលអោយឯងពី1ដល់5បើឯងនៅតែមិនដឹងចឹងត្រៀមដេកគុកទៅ>

1...2...3...4...

<ខ្ញុំបាទព្រមប្រាប់ហើយទាន>
<អ្នកណា?>
<គឺឃុន...អឹក...> មិនទាន់ទាំងឆ្លើយចប់ផងជនម្នាក់នោះស្រាប់តែដួលថ្មោលទៅលើដីក៏ព្រោះតែមិញមេះមានម្ជុលពិសមកពីណាមិនដឹងហោះមកទម្លុះត្រង់កញ្ចឹងកគេ

ឃើញបែបនេះផននិងជុងក៏មិនបាននៅអោយយឺតការដែរពួកគេទាំងពីរទាញដាវប្រញាប់រត់ទៅក្រៅតាមស្រមោលមនុស្សដែលគិតថាជាឃាតករលួចសម្លាប់ជនល្មើសមិញនេះ។

ជនបិទមុខនោះរត់ហក់ពីមួយកន្លែងទៅមួយកន្លែងផននិងជុងដេញតាមសឹងតែមិនទាន់ទៅហើយតែយ៉ាងណាក៏ត្រូវផននិងជុងឃាត់ជាប់ដដែល÷

<ឯងជាអ្នកណា?អ្នកណាប្រើឯងមក?>ផន
<ហាសហាសយមរាជប្រើយើងអោយមកយកជីវិតពួកឯងនិងហើយ>
<ចប់ហើយផនជាប់អន្ទាក់វាហើយ>ជុង

ជនបិទមកហួចឆ្វេកចេញមនុស្សពាក់ឈុតខ្មៅជាច្រើននាក់ចេញមកពីគុម្ពព្រៃសងខាងព័ទ្ធផននិងជុងជិត÷

༄វាយោស្នេហ៍༄•||•love in the air [END]Where stories live. Discover now