ភាគទី4 : ស្ងោផ្សិត

886 85 0
                                    

#វាយោស្នេហ៍
#ភាគទី4
________________________________________

#ស្អែកថ្ងៃថ្មី

អ្នកស្រុកនៅទីនេះភ្ញាក់ពីដំណេកតាំងពីព្រលឹមស្រាងរូតរះទៅបំពេញការងាររៀងៗខ្លួនគ្មានអ្នកណាហ៊ានខ្ជិលច្រអូសនោះទេ។ ចំណែកPhuwinក៏ដូចទោះបីជាគេកើតក្នុងត្រកូលមួយដែលធូរធាក៏ពិតមេនប៉ុន្តែមិនថាកិច្ចការអ្វីនោះទេគេអាចធ្វើបានទាំងអស់។ ហេតុនេះហើយទើបភូវីនចូលមករស់នៅក្រោមដំបូលផ្ទះចំប៉ាកែវមិនបានប៉ុន្មានផងបាវព្រាវក្នុងផ្ទះគឺសុទ្ធតែចូលចិត្តគេក្រុមគ្នា÷

<អ៊ំចែមមានអ្វីអោយខ្ញុំជួយដែរទេ?>ភូវីនដើរចូលមកក្នុងផ្ទះបាយ
<អើក្មួយភូនៅទីនេះជាកន្លែងសម្រាប់មនុស្សស្រីទេគ្មានអ្វីអោយក្មួយជួយឡើយ>អ៊ំចែម
<ចុះអ៊ំកំពុងធ្វើម្ហូបអីនិង?>
<អរអ៊ំកំពុងធ្វើការីសាច់មាន់ ជាមួយនិងអាមុកត្រីបន្តិចផង>
<ឃុនហ្លួងមានរបួសចឹងមិនគួរហូបសាច់មាន់ឬត្រីអណ្ដែងទេព្រោះធ្វើអោយរបួសមិនងាយជាអ៊ំគួរតែធ្វើម្ហូបណាដែលសម្បូរបន្លែឬអាចជំនួសសាច់ដោយផ្សិតក៏បាន>
<អ៊ំមិនដឹងថាធ្វើសម្លរអ្វីទេក្មួយភូចេះធ្វើដែរទេ?>
<ក៏អាចធ្វើបានណាអ៊ំចឹងអ៊ំជួយរកស្លឹកបាស ស្លឹកផ្ទី និងផ្សិតអោយខ្ញុំបន្តិចមក>
<ចាសក្មួយ>

#ចូលដល់វគ្គធ្វើម្ហូប

<ម្ហូបរបស់យើងថ្ងៃនេះគឺស្ងោបន្លែបៃតងសម្លរនេះជំនួយដល់សុខភាពរបស់យើងខ្លាំងណាស់ថែមទាំងធ្វើអោយយើងមានសុខភាពទៀតផង>ភូវីន
<ធ្វើយ៉ាងមិចទៅក្មួយ?>
<ដំបូងយើងដាក់ទឹកដាំអោយពុះដាក់ម្រេចនិងខ្ទឹមដែលយើងបានបុកអោយម៉ត់នោះចូលបន្ទាប់មកយើងដាក់ផ្សិតមុនព្រោះតែផ្សិតអាចនិងមិនងាយឆ្អិនបន្ទាប់ពីនោះគឺយើងលាយគ្រឿងមានដូចជាអំបិលស្ករនិងទឹកត្រីចូលស្ដាយណាស់ដែលទីនេះគ្នានប៊ីចេង មើលទៅផ្សិតឆ្អិនល្មមហើយយើងដាក់បន្លែដែលនៅសល់ចូលរួចទុកអោយពុះម្ដងទៀតយើងអាចហូបបានហើយ>
<ក្មួយភូពូកែមេន>
<ម្ហូបបែបនេះអ្នកណាក៏ចេះដែរអ៊ំគ្មានអ្វីពិបាកផង>
<ចឹងអ៊ំលើកម្ហូបនេះយកអោយឃុនហ្លួងសិនហើយ>
<បាទអ៊ំ>

༄𝑳𝒐𝒗𝒆 𝑰𝒏 𝑻𝒉𝒆 𝑨𝒊𝒓 ༄[END]Where stories live. Discover now