ភាគទី28 : តែខ្ញុំស្រឡាញ់ស្រី

412 37 1
                                    

#វាយោស្នេហ៍
#ភាគទី28
________________________________________

<យើងស្របតាមគំនិតភូវីន>ភើត

បន្ទាប់ពីស្រុះស្រួលគ្នារួចអស់ពួកគេទាំងបីបានធ្វើដំណើរទៅរកឈីមូន

យើងកាត់មកមើលខាងដាំងឯនេះវិញមិនដឹងថាវាយទាត់ធាក់គ្នារបៀបណាទេរហូតដល់តាំងពីក្នុងរបងដល់ក្រៅរបងផ្ទះ។ ដាំងបានប្រើសត្វពីងពាងអាគមរបស់គេអោយទៅសម្លាប់គ្នខាងសត្រូវរួចគេបានរត់គេចខ្លួនបើនៅបន្តិចទៀតមិនមេនខាងគេស្លាប់ទេគឺស្លាប់ខ្លួនឯងនិងហើយ។

រត់មកផ្លូវស្ងាត់មួយដាំងបានឈប់ព្រោះមើលទៅដូចជាគ្មានអ្នកតាមមកទៀតទេទើបគេឈប់អង្គុយបន្តិចនិងដោះរបាំងមុខចេញព្រោះថារត់មិញនេះឡើងត្រដរខ្យល់ហើយ។

<ហឺយពួកអាសេលេហេអស់នេះលេងព្រួតនោះព្រួតឯងហត់សឹងស្លាប់>
<លះបង់ដល់ថ្នាក់នេះធ្វើដើម្បីអី?>
<ហឺយម៉ឺនជុងមកតាំងពីកាលនេះ?>
<គឺយើងមកតាមឯងនិងហើយ>
<ហេតុអ្វីចូលចិត្តមកដូចខ្មោចបែបនេះ?>
<បើមិនមកបែបនេះស្មានតែចាប់ឯងបាននៅនិងកន្លែងបែបនេះហី?មិចចង់ប្រកែកថាយ៉ាងមិចទៀត?>
<បើម៉ឺនដឹងអស់ហើយចឹងក៏សម្លាប់ខ្ញុំមកព្រោះខ្ញុំជាសត្រូវរបស់ម៉ឺន>
<សត្រូវពីកាលយើងមិនជ្រាបទេ?>
<Awwក្រែងម៉ឺនជុងជាគ្នារបស់ឃុនហ្លួងវិឆ័យមិនចឹងបើខ្ញុំប្រឆាំងខ្ញុំក៏ជាសត្រូវហើយ>
<យើងមិនមេនជាគ្នារបស់ឃុនហ្លួងវិឆ័យទេ>
<បើមិនមេនហើយម៉ឺនទៅចូលដៃចូលជើងជាមួយពួកវាធ្វើអី?>
<គ្រប់យ៉ាងគ្រាន់តែជាគម្រោងរបស់យើង និងផន រួមទាំងភើតប៉ុណ្ណោះ>
<ហាសគម្រោង?លេងសើចមេនទេ?នេះខ្ញុំខ្ញុំខំអង្គុយដាក់បណ្ដាសារម៉ឺនមួយថ្ងៃបីដងណា?>
<បើយើងមិនធ្វើបែបនេះតែធ្វើយ៉ាងមិចទើបអាចបញ្ឈប់ពួកវាបានទៅ?>
<ហូយនេះពួកម៉ឺនពូកែសម្ដែងខ្លាំងណាស់ខ្ញុំជឿឡើងស្លុង>
<ចុះឯងវិញ?>
<ខ្ញុំ?>
<មេនហើយឯងមិនមេនជាអ្នកបម្រើធម្មតាតើឯងជាអ្នកណាអោយប្រាកដ?>
<ខ្ញុំក៏ជាអ្នកបម្រើដែរគឺអ្នកបម្រើប្រទេសជាតិ>
<ឆ្លើយអោយត្រឹមត្រូវបន្តិចបានទេ?>
<ខ្ញុំឆ្លើយតាមតែការពិតតើ>
<ឈប់សិន!ឯងឮសម្លេងអ្វីទេ?>

༄វាយោស្នេហ៍༄•||•love in the air [END]Onde histórias criam vida. Descubra agora