ភាគទី15: ខុសច្បាប់នគរ

417 37 3
                                    

#វាយោស្នេហ៍
#ភាគទី16
_______________________________________

ស្អែកឡើង

ពន្លឺរបស់ព្រះអាទិត្យបានចាំងចែងមកលើផែនដីផ្ដល់រស្មើរដើម្បីរុក្ខជាតិធ្វើសំយោគ។ រាល់ថ្ងៃក៏ដូចជារាល់ព្រឹកភូវីនត្រូវមានភារកិច្ចលើកម្ហូបអាហារអោយអ្នកស្រីដួងកែវនិងហ្លួងឱសថព្រមទាំងផនផងដែរដើម្បីអោយពួកគេបរិភោគ។

ឯផនវិញព្រលឹមឡើងឃើញមុខអូនបែបនេះគឺហូបបាយចូលតែម្ដងមើលមុខគេហើយញញឹមរហូតតែផនមិនទទួលបានស្នាមញញឹមពីភូវីននោះទេមានតែសម្លក់ថែមធម្មតាគេស្រីស្អាតចឹងឯង÷

<កូនមិនទៅកំពង់ផែទេឬថ្ងៃនេះ?>ហ្លួងឱសថ
<ប្រហែលជាទៅលោកពុកព្រោះថ្ងៃនេះឈ្មួញមកពីប្រទេសចិនមកចុះកិច្ចសហការជាមួយនគររបស់យើង>
<ខិតខំធ្វើការអោយបានល្អណាកូនក្រែងបានឡើងយសស័ក្ដិនិងគេ>
<បាទពុក>
<ពុកកូនគេនេះពេលបាយទឹកហេតុអ្វីមកនិយាយរឿងនយោបាយបែបនេះឆាប់ហូបបាយទៅ>
<បាទម៉ាក់>

ហូបបាយបានប្រហែលមួយម៉ាត់ពីរក៏ឃើញវត្តមានរបស់ជុងឡើងមកលើផ្ទះចំប៉ាកែវ÷

<ជំរាបសួរលោកអ៊ំទាំងពីរ>
<ហា៎លោកដៃថ្វាយព្រះក្មួយជុងមានការអីឬទើបមកទាំងព្រឹកបែបនេះមកអង្គុយឆីបាយជុំគ្នាមក>
<បាទមិនអីទេលោកអ៊ំខ្ញុំប្របាទមកនេះគឺគ្រាន់តែមកផ្ដល់ដំណឹងថាព្រះរាជាអោយលោកអ៊ំប្រុស ផន និង ភូវីនចូលគាល់ទ្រង់ជាបន្ទាន់ទាន>
<មានរឿងអីទាក់ទងអីនិងភូវីនដែរ?>ផន
<យើងក៏មិនដឹងដូចគ្នាដឹងត្រឹមថាមានរឿងមិនសូវល្អទេ>
<ដាំងមកនេះបន្តិច!>
<ទានប្រោសមានអ្វីមេនទេប្របាទ?>ដាំង
<ឯងឆាប់ទៅហៅភូវីនមក>
<ប្របាទ>

ដាំងបានទៅហៅភូវីនអោយមកជួបនិងលោកហ្លួងបន្តិចក៏ឃើញភូវីនដើរចូលមក÷

<ហៅខ្ញុំប្របាទមកមានអ្វីមេនទេទាន?>
<ឯងត្រូវចូលគាល់ព្រះរាជាជាមួយយើងក្នុងពេលនេះ>
<ចូលគាល់ព្រះរាជាមេនទេទានម្ចាស់?ខ្ញុំប្របាទធ្វើអ្វីខុសទៅ?>
<យើងក៏មិនដឹងដែរ>

SKIP>>>

•ព្រះរាជវាំង

ហ្លួងឱសថ ផន ភូវីនរួមទាំងជុងបានចូលគាល់ព្រះរាជាបានព្រះរាជា។ បុរសដែលអង្គុយក្បែរព្រះរាជាមានមាឌធំសម្បុរសណ្ដែកបាយ ជាព្រះរាជបុត្រហ្វាឡ័នដែលគ្រប់គ្នាស្គាល់ថាជារាជរង្សត្រូវឡើងសោយរាជបន្តចំណែកស្រ្តីដែលមានទឹកមុខស្មើមាត់ក្រហមស្បែកសរសក់រលោងគឺជាព្រះមហេសី ដកច័ន្ទ ជាមាតារបស់ព្រះរាជបុត្រហ្វាឡ័ន ចំណែកឯមនុស្សស្រីដែលអង្គុយក្បែងchimonគឺស្នំឯក កេសរជាមាតារបស់ឈីមូន។

༄វាយោស្នេហ៍༄•||•love in the air [END]Dove le storie prendono vita. Scoprilo ora