Episode 50 : គេពពោះកូនយើង

488 18 8
                                    


+ ចម្ការ

ស៊ូសាននិងខេវីនបានចេញមករស់នៅចម្ការដែលជុងហ្គុកអោយហើយ ពួកគេមករស់នៅជិតមួយខែហើយ ។ ស៊ូសានចាប់ផ្តើមមានចិត្តស្រលាញ់ខេវីនបន្តិចម្តងៗ ដោយសារតែការមើលថែទាំ ការយកចិត្តទុកដាក់របស់ខេវីន ទោះរវល់ក៏មិនទុកគេចោលដែរ ។ ខេវីនតែងតែទៅមើលចម្កា គ្រប់គ្រងកម្មករ និងគ្របគ្រងបញ្ជីចេញចូល ទោះរវល់យ៉ាងណាក៏មុនចេញមកធ្វើការពេលព្រឹកនាយថើបលាស៊ូសានសិន ញុំបាយពេលព្រឹកជាមួយស៊ូសាន និងផ្តែផ្តាំគ្រប់យ៉ាងបាននាយដាច់ចិត្តចេញ ពេលថ្ងៃត្រង់ស៊ូសានយកបាយមកញុំនៅឯចម្ការជាមួយខេវីន ពេលខ្លះស៊ូសាននៅរហូតដល់ល្ងាចទៅវិញជាមួយខេវីន ។ ទោះនេះជាសកម្មភាពដដែលៗតែជាក្តីសុខដែលស៊ូសានចង់បាន ។ ផ្ទះនិងចម្កាគឺនៅជិតគ្នាទេ ពួកគេអាចដើរក៏មកដល់ដែរ

" បងខេវីន ម៉ែអោយខ្ញុំយកបង្អែមមកអោយបង បងមកហូបសិនទៅ "យ៉ាយ៉ាជាកូនរបស់មេកាក្នុងចម្កាខេវីន នាងបានចាប់ចិត្តលើខេវីនតាំងពីឃើញដំបូង ទើបនាងតែងតែរកពេលមកជិតស្និតនិងខេវីនដើម្បីអោយខេវីនមើលឃើញនាងខ្លះ ទោះនាងដឹងថាខេវីនមានស៊ូសានក៏ដោយ

" អ៎... ទុកសិនទៅបន្តិចទៀតបានខ្ញុំញុំ "ខេវីនមិនបដិសេធព្រោះយល់មុខថានាងជាកូនមេកាដែលគិតខិតខំធ្វើការ

" អត់ទេ បងភ្លក់សិនក៏បាន ខ្ញុំដួសអោយ"យ៉ាយ៉ានាងមិនស្តាប់ គិតថាខេវីនមិនហ៊ានបដិសេធនាងក៏ដួសបង្អែមដាក់ចាន

" ខ្ញុំថាអត់ទេ ខ្ញុំមិនទាន់ញុំ"ខេវីន

" នេះចាំខ្ញុំបញ្ចុក បងហាមាត់ទៅ..."យ៉ាយ៉ានាងយកបង្អែមមកដាក់ជិតខេវីន នាងចង់បញ្ចុកដូចបង្ខំខេវីន

"អេស.. ហែម. "ស៊ូសានក្រហែមពីមាត់ទ្វាមក គេមិនចូលទៅរករឿងទេ តែអោយខេវីនដឹងថាគេមានវត្តមាននៅទីនេះ ទើបយ៉ាយ៉ានាងព្រមឈប់

" ស៊ូសានអូនយកបាយមកហើយហេស៎ មោះបងជួយយក " ខេវីនមានពេលដកខ្លួនរត់មករកស៊ូសាន

" នេះបងយកទៅរៀបចំទៅ អូ... មានបង្អែមទៀត ល្អណាស់ ញុំបាយហើយ មានបង្អែមលាងមាត់ទៀត"ស៊ូសានចូលមកមើលបង្អែមដែលយ៉ាយ៉ានាងយកមក

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now