Episode 33 : មិចក៏យំចឹង??

403 24 0
                                    


+ ផ្ទះអេជេ

ក្រាក...

" បងសម្លាញ់ បងមកវិញហើយមែនទេ?" ហាន់ណា ប្រពន្ធរបស់អេជេ នាងបានរៀបចំអាហារពេលយប់សម្រាប់ប្តីនាងនៅចង្ក្រានបាយ

" សឺត... អូនសម្លាញ់បងមកវិញហើយ" អេជេចូលទៅអោបហាន់ណាប្រពន្ធរបស់នាយពីក្រោយ ហើយក៏ថើបប្រពន្ធអារម្មណ៍ហត់នឿយទាំងប៉ុន្មានក៏រលាយអស់

" បងទៅងូតទឹកសិនទៅ មើលធុំក្លិនញើសណាស់" ហាន់ណានិយាយទៅប្រាប់ប្តីដែលមកអោបរឹត

" បងអោបអោយមួយភ្លែតទៀតសិន ប្តីមកពីធ្វើការហត់ហើយ ត្រូវការកម្លាំងចិត្ត" អេជេនៅតែអោបរឹតប្រពន្ធដដែល

" សឺត ... បានរឺនៅ?" ហាន់ណានិងថាប្តីត្រូវការអ្វី ក៏បំពេញបំណងទៅ

" បងទៅងូតទឹកហើយ" អេជេក៏ទៅងូតទឹកបាត់

" យ៉ាប់មែន" ហាន់ណាក្រវីក្បាល ហួសចិត្តនិងប្តីរបស់ខ្លួន

+ 30min ក្រោយមក

" តោះញុាំបាយ" អេជេចុះមកពីបន្ទប់វិញ ក៏ឃើញប្រពន្ធនៅចាំបាយនៅតុ

" បងញុាំអោយច្រើនទៅ បងធ្វើការហត់ហើយ" ហាន់ណាចាប់ម្ហូបអោយប្តី ពួកគេមិនសូវបានញុាំបាយជាមួយគ្នាញឹកញាប់ទេ ដោយសារអេជេពេលខ្លះត្រូវធ្វើការដល់យប់ជ្រៅ និងពេលខ្លះពេលព្រលឹមបានមកដល់ផ្ទះ យប់នេះដោយសារអេជេផ្ញើសារប្រាប់ប្រពន្ធថាគេទៅញុាំបាយ ទើបហាន់ណារៀបចំម្ហូប។ គេមើលមកគ្រួសារពួកគេសោះកក្រោះ តែពួកគេទាំងពីរសុាំហើយ នៅបែបនេះពួកគេសប្បាយចិត្តហើយ

" អូនក៏ញុាំដែលទៅ នេះបងចាប់អោយ" អេជេក៏ចាប់អោយប្រពន្ធវិញ ។ ពួកគេញាំបាយហើយ 30នាទីក្រោយក៏លាងចាន ហើយឡើងទៅបន្ទប់គេងនិយាយគ្នា

+ បន្ទប់គេង

" បងឆាប់គេងទៅ កំរបានបងមកដល់ផ្ទះយប់បែបនេះណាស់" ហាន់ណាប្រាប់អោយប្រីគេងមុន នាងនៅលាបឡេសិន

" បងចាំអូន ហើយៗ ក៏ឡើងមកគេងមក បងអត់អូនគេងមិនលក់ទេ" អេជេ

" ប៊ែក.. សុទ្ធតែអត់អូនគេងមិនលក់ រាល់យប់អូនគេងតែឯងសោះ" ហាន់ណាក៏ឡើងមកគេងលើទ្រូងប្តី

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now