នៅក្នុងឡានក្រុងមួយមានសភាពអ៊ូអរ ដោយសារវាជាឡានសាលាដែលនាំសិស្សទៅសិក្សាស្វែងយល់ពីប្រាសាទបុរាណតូចមួយ ។ ក្នុងនោះដែរក៏មានសិស្សប្រុសមួយនាក់ ដែលកំពុងមើលសៀវភៅប្រលោមលោកដែលនិយាយពីការឆ្លងភពរបស់តួអង្គទៅសម័យបុរាណ។ សិស្សប្រុសនោះកំពុងមើលសៀវភៅយ៉ាងជាប់ចិត្ត ស្រាប់តែ...
ផូស!!
" អូយ!! អាមីនឯងវ៉ៃក្បាលយើងធ្វើអី?? " Taehyung លើកដៃអង្អែលក្បាលកន្លែងដែលជីមីនវ៉ៃ។ Kim Taehyung សិស្សប្រុសដែលកំពុងអានសៀវភៅយ៉ាងជក់ចិត្តអម្បាញ់មិញ។
( Kim Taehyung អាយុ 19ឆ្នាំ រៀនឆ្នាំទី2 ផ្នែកបុរាណវិទ្យា )
" គេកំពុងសប្បាយនិងមើលទេសភាព ឯងវិញជក់មើលសៀវភៅ ប្រយ័ត្នតែពុលឡាន " Park Jimin សួរទាំងបារម្ភ។ Park Jimin អាយុដំណាលនិងtaehyung ដែរ ពួកគេទាំងពីរជាមិត្តនិងគ្នា។
" វាមិនអីទេ ឯងវ៉ៃយើងចឹងដាច់សាច់រឿងអស់ហើយ កំពុងតែជក់ផង " ថេយ៍
" អឺ សុំទោស " ជីមីន
" ឯងអានអីនិង អីក៏ជក់ម្ល៉េះ " ជីមីន សួរទាំងងាកមើលចំណងជើងសៀវភៅ។
" គឺយើងអានប្រលោមលោក BL និងណា ដែលនិយាយពីតួbottom បានឆ្លងទៅសម័យបុរាណហើយបានជួបតួTop......" ថេយ៉ុង បាននិយាយរាប់រៀបពីសៀវភៅប្រលោមលោកនិងទៅកាន់មិត្ត។
" តើចុងបញ្ចប់ sad ending រឺ happy ending?? " ជីមីន
" យើងមិនទាន់អានចប់ទេ ធ្វើមិចដឹង" ថេយ៍
" ហេតុអីឯងមិនបើកមើលចុងបញ្ចប់តែម្តងទៅ " ជីមីន បានចាប់សៀវភៅថេយ៍ ប្រុងនិងបើកមើលចុងបញ្ចប់នៃរឿង
ផូស!!
" មើលសៀវភៅ អ្នកណាគេមើលភាគបញ្ចប់រឿងមុន បើដឹងមុនវាមិនល្អមើលទេ " ថេយ៍ ជាអ្នកវ៉ៃក្បាលជីម៏ន និងនិយាយប្រាប់ហេតុផង
" អូយ.. ឯងប្រាប់តែមាត់បានហើយចាំបាច់វ៉ៃ " ជីមីន សម្លក់ទៅថេយ៍
" ហូយ... ថ្លង់ណាស់រកតែដេកពួនមិនបាន " jhope និយាយទាំងមិនអស់់ងងុយ ព្រមទាំងខឹងដែលមិត្តគេរំខាន់ដំណេករបស់គេ (កំពុងដេកលក់ស្រួលផង..) ។ Jung Hoseok ហៅ jhope or hobi ជាមិត្តភក្តិរបស់ ថេយ៍ និង ជីមីន។ (ពួកគេអាយុដំណាក់គ្នាទាំងអស់)
DU LIEST GERADE
និស្ស័យស្នេហ៏ : ពួកយើងជាគូ( ចប់ )
Romantikតើអ្នកជឿលើនិស្ស័យទេ? តើដោយសារតែនិស្ស័យ ទើបខ្ញុំបានឆ្លងទៅសម័យបុរាណបាន? ឬ ក៏ពួកយើងមានកម្មជាមួយគ្នា? "ប្រហែលជានិស្ស័យច្រើនជាង ទើបខ្ញុំបានឆ្លងទៅជួបមនុស្សខ្ញុំស្រលាញ់ ហិហិ..." ថេយ៉ុង "ចុះឯងដែលគិតទេថា ថ្ងៃណាមួយឯងមកសម័យបច្ចុប្បន្នវិញ ចុះគេទុកនៅណា?? ហើយឯងចង...