Episode 48 : សោកស្តាយ

369 22 1
                                    


+ វិមានសុីមមីស៊ូ

គ្រប់គ្នាក្នុងវិមានបានដឹងរឿងស៊ូសានហើយ ម្នាក់ៗអាណិតស៊ូសានណាស់ មិនគួរគេត្រូវជួបរឿងបែបនេះទេ ។ ម្នាក់ៗគឺត្រូវនៅមើលថែស៊ូសាន ព្រោះអារម្មណ៍ស៊ូសានមិនដូចមុនទេ គេឆាប់ភ័យខ្លាចណាស់ អោយតែនៅម្នាក់ឯង ទើបជុងហ្គុក ខេវីន ស៊ូសុី និងថេយ៍ត្រូវថាក់វេនគ្នាមើលថែស៊ូសាន ។ ស៊ូសានត្រូវនៅវិមាននេះសិនដើម្បីអោយគេមិនមានអារម្មណ៍ថាឯការ នោះនៅវិមានមានមនុស្សច្រើន អាចជួយមើលថែគ្នាបាន ។ ស៊ូសុី និងខេវីនក៏នៅវិមានដែល

" ហឹក... ចេញទៅ កុំប៉ះខ្ញុំ ចេញទៅ"ស៊ូសានដែលកំពុងមមើរម្នាក់ឯង ដែលដៃគេរើទៅរើមកដូចកំពុងរើពីអ្វីមួយ

" ស៊ូសាន មិនអីទេ គ្មាននរណាធ្វើបាបឯងទេ បងប្រុសស៊ូសុីនៅទីនេះហើយ បងនៅទីនេះ"ស៊ូសុីចូលមកអោបប្អូន គេឃើញសភាពប្អូនហើយក៏ឈឺចាប់ដែល ជាពិសេសស្នាមដែលនៅលើខ្លួនស៊ូសាន មិនដឹងថាស្នាមអ្វីខ្លះទេ តែដឹងត្រឹមថាជាស្នាមដែលកើតឡើងពីការធ្វើទារុណកម្ម

" ហឹក.."ស៊ូសានក៏ស្ងប់អារម្មណ៍វិញ ហើយក៏គេងបន្ត

" ហឹកៗ.. "ស៊ូសុីក៏ស្រក់ទឹកភ្នែកមក គេឈឺចិត្តណាស់ ប្អូនប្រុសតែម្នាក់ដែលធ្លាប់តែរីករាយ តែប្រែមកជាមនុស្សដែលខ្លាចការនៅម្នាក់ឯង ពេលគេងក៏មមើរមមា

" មិនអីទេ បន្តិចទៀតស៊ូសានប្រាកដជាត្តឡប់មកដូចដើមវិញហើយ ខ្ញុំនិងធ្វើអោយស៊ូសានត្រឡប់មកដូចដើមវិញ"ខេវីនចូលមកនិយាយជាមួយស៊ូសុី

" អឹម... បងប្រគល់ស៊ូសានអោយឯងហើយ"ស៊ូសុីដឹងថាខេវីនប្រាកដជាអាចកែប្រែស៊ូសានវិញ ព្រោះគេអាចដឹងថាខេវីននៅតែស្រលាញ់ស៊ូសាន ចឹងអាចទុកចិត្តបានហើយ តែមិនមែនមានន័យថាគេឈប់មើលថែស៊ូសានទេ គេនៅតែមើលថែដដែលគ្រាន់ខេវីននៅជិតស៊ូសានជាង

" បាទ "ខេវីននាយសន្យានិងខ្លួនឯងថា និងមើលថែស៊ូសានដោយផ្ទាល់ដៃ លែងដោះលែងស៊ូសានអោយទៅអ្នកផ្សេងហើយ

" ស៊ូសានយ៉ាងមិចហើយ?? "ជុងហ្គុកចូលមកមើលស៊ូសាន

" មិញនេះគេរវើរវាយ ឥឡូវគេងលក់វិញហើយ "ស៊ូសុី

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now