+ យប់ឡើង
" លោកគ្រូ ពេកយប់ហើយនៅមិនទាន់ទៅផ្ទះទៀតហេស៎" អ្នកគ្រូពេទ្យក្នុងពេទ្យ សួរទៅពេទ្យគ្នាឯងជាការគួរសម
" បាទ ខ្ញុំចូលទៅមើលអ្នកជំងឺសិន ទើបបានចេញពីធ្វើការ" ពេទ្យប្រុស មានកាន់រុញរទេះសម្ភារៈពេទ្យបម្រុងទៅកាន់បន្ទប់អ្នកជំងឺផ្សេងតាមតួនាទី
" ចឹងខ្ញុំលាទៅមុនហើយ" អ្នកគ្រូពេទ្យក៏ចេញទៅបាត់
" មិចក៏ផ្លូវនេះស្ងាត់ម្ល៉េះ" ពេទ្យរុញសម្ភារៈដល់ផ្លូវមួយមើលទៅរាងស្ងាត់
" អឹក.." ពេទ្យប្រុសម្នាក់និងក៏សន្លប់បាត់ ដោយមានអ្នកវាយពីក្រោយ
" ខ្ញុំប្តូសម្លៀកបំពាក់បានហើយ លោកបង" នេះគឺកូនចៅជីអា ដែលចូលមកក្នុងពេទ្យទាំងយប់ដើម្បីធ្វើកិច្ចការ
" ចាប់ផ្តើមធ្វើគម្រោងទីពីរទៅ" អេជេ និយាយតាមកាសជាមួយនិងកូនចៅម្នាក់នោះ
" ទទួលបានលោកបង" កូនចៅនោះក៏រុញរទេះសម្ភារៈទៅកាន់បន្ទប់ជុងហ្គុក ឯគ្រូពេទ្យពិតកូនចៅជីអាយកទៅដាក់ទ្វាក្រោយដែលមិនសូវមាននរណាដើរ ដោយចងដៃជើងនិងចងមាត់ បើទោះជាស្រែកក៏គ្មាននរណាឮដែរ
" ចង់ធ្វើអ្វី?" អ្នកយាមមុខបន្ទប់ជុងហ្គុក
" មកពិនិត្យអ្នកប្រុសជុងហ្គុក" កូនចៅជីអា
" យើងឆែកខ្លួនសិន" អ្នកយាមឃើញបុរសនោះ ស្លៀកសម្លៀកបំពាក់ជាពេទ្យមិនសូវសង្ស័យ តែពេទ្យនោះពាក់ម៉ាសផងទើបត្រូវការពិនិត្យខ្លួន
" តឺតៗៗ.." សម្លេងឧបករណ៍ចាប់យកវត្ថុលោហះ ដូចកាំបិតរឺកាំភ្លើងអី
" នេះឯង..អឹក" កូនចៅជីអាដឹងថាខ្លួនត្រូវគេចាប់បានហើយ ក៏ចាត់ការពួកអ្នកយាមមុន
" ល្អ.. ឆាប់ចូលទៅចាត់ការទៅ" អេជេនិយាយជាមួយកូនចៅគេ ឯភ្នែកមើលទៅអេក្រង់ដែលពួកគេ hack ចូលមើលកាំម៉េរ៉ាសុវត្ថិភាពរបស់មន្ទីរពេទ្យ
" បាទ" កូនចៅជីអាក៏ចូលទៅធ្វើការយ៉ាងប្រញាប់ ខ្លាចមានអ្នកមកឃើញ
" បងខេវីន ខ្ញុំចង់ទៅមើលចៅហ្វាយ ខ្ញុំមានអារម្មណ៍មិនស្រួលទេ ខ្លាចចៅហ្វាយមានបញ្ហា ទើបចង់មកមើលអោយអស់ចិត្ត" ស៊ូសានរំអុកអោយខេវីនជូនមក ព្រោះខេវីននៅកំដរស៊ូសាន ។ ដំបូងមិនចង់អោយមកទេ តែចាញ់ទឹកមុខអង្វររបស់ស៊ូសាន ចុងក្រោយក៏មកដដែល សំណាងស៊ូសាននៅមន្ទីរពេទ្យជាមួយជុងហ្គុក ទើបគ្រាន់តែដើរមកបន្ងិចក៏ដល់
YOU ARE READING
និស្ស័យស្នេហ៏ : ពួកយើងជាគូ( ចប់ )
Romanceតើអ្នកជឿលើនិស្ស័យទេ? តើដោយសារតែនិស្ស័យ ទើបខ្ញុំបានឆ្លងទៅសម័យបុរាណបាន? ឬ ក៏ពួកយើងមានកម្មជាមួយគ្នា? "ប្រហែលជានិស្ស័យច្រើនជាង ទើបខ្ញុំបានឆ្លងទៅជួបមនុស្សខ្ញុំស្រលាញ់ ហិហិ..." ថេយ៉ុង "ចុះឯងដែលគិតទេថា ថ្ងៃណាមួយឯងមកសម័យបច្ចុប្បន្នវិញ ចុះគេទុកនៅណា?? ហើយឯងចង...