+ ខុនដូរ
" ថេយ៍.. ថេយ៍ អូននៅណា និយាយគ្នាសិនទៅ ស្រាប់បងសិនទៅ" ជុងហ្គុករកមកខុនដូរវិញយ៉ាងលឿន គេសង្ឃឹមថាថេយ៍មិនទាន់ទៅណាចុះ
" មិចក៏រាយប៉ាយចឹង ថេយ៍ អូននៅណា?" ជុងហ្គុកស្រែកដូចឆ្គួតចឹង
" ក្រាក... បាត់ខោអាវអស់ហើយ ... ចិញ្ចៀន" ជុងហ្គុកក៏ឡើងមកបន្ទប់ថេយ៍ ឃើញថាបាត់ខោអាវអស់ ក្នុងទូគ្មានសម្លៀកបំពាក់ថេយ៍ ចំណែករូបថតក៏ធ្លាក់បែកចេញគ្នា ឯក្រលែងទៅមើល លើតុជិតគ្រែ ឃើញចិញ្ចៀនគូស្នេហ៍ដែលនាយអោយទៅថេយ៍។ ជុងហ្គុកចាប់ផ្តើមភ័យហើយ
" មិនអាចទេ ថេយ៍ ថេយ៍ចេញពីទីនេះហើយមែនទេ ?? ខលទៅថេយ៍ក៏មិនចូលដែល ទៅតាមថេយ៍សិន" ជុងហ្គុកសម្រួលអារម្មណ៍ហើយក៏ចាប់ផ្តើមគិតថាត្រូវធ្វើអ្វី គឺត្រូវតែទៅនិយាយជាមួយថេយ៍អោយច្បាស់លាស់
" អាឡូ ស៊ូសាន ចាត់ការសាកសពហើយ មកខុនដូរយើងរៀបចំសម្លៀកបំពាក់យើង និងរៀបចំបន្ទប់និងផង យើងទៅសេអ៊ូលមុន ពេលរៀបចំហើយឯងទៅតាមក្រោយទៅ" ជុងហ្គុកដើរទៅរកឡានផង និហនិយាយទូរស័ព្ទជាមួយស៊ូសានផង ពេលនេះគ្មានអារម្មណ៍រៀបចំសម្លៀកបំពាក់អ្វីទេ គិតតែទៅពីថេយ៍មួយមុខគត់ ។ ជុងហ្គុកទៅដល់ឡានហើយក៏បើកចេញទៅ។
" ចៅហ្វាយ ឡានអាជុងហ្គុកវាចេញទៅហើយ មិនឃើញកូនចៅវាតាមពីក្រោយទេ " អេជេកូនចៅជំនិតរបស់ជីអា គេមានតាមដានជុងហ្គុក2សប្តាហ៍ហើយ ។ អេជេរកឱកាសចាត់ការជុងហ្គុកយូរហើយ តែដោយសារកូនចៅជុងហ្គុកនៅទីនោះ បូករួមនិងស៊ូសាននៅទីនោះដែរ ក៏មិនហ៊ានធ្វើអ្វីផ្តេសផ្តាសដែរ តែពេលនេះបានឪកាសល្អក៏ ខលទៅប្រាប់ចៅហ្វាយគេ
* ចាត់ការវានៅផ្លូវស្ងាត់ទៅ កុំអោយឱកាសនេះបាត់អោយសោះ ត្រូវតែអោយវាស្លាប់ គឺស្លាប់* ជីអាសង្កត់ត្រង់ពាក្យស្លាប់ គឺបញ្ជាក់ពីការចង់អោយជុងហ្គុកស្លាប់ បើជុងហ្គុកស្លាប់បាត់ជំនួញផ្លូវងងឹតនិងត្រូវក្លាយជារបស់ជីអាជាអ្នករ៉ាប់រងទាំងអស់
" បាទ ចៅហ្វាយ" អេជេក៏បិទការទាក់ទង
" តាមពីក្រៅឡានវាទៅ" អេជេក៏ទទួលបានបញ្ជាហើយ ក៏បញ្ជាកូនចៅដែលជាអ្នកបើកឡានអោយតាមជុងហ្គុក
YOU ARE READING
និស្ស័យស្នេហ៏ : ពួកយើងជាគូ( ចប់ )
Romanceតើអ្នកជឿលើនិស្ស័យទេ? តើដោយសារតែនិស្ស័យ ទើបខ្ញុំបានឆ្លងទៅសម័យបុរាណបាន? ឬ ក៏ពួកយើងមានកម្មជាមួយគ្នា? "ប្រហែលជានិស្ស័យច្រើនជាង ទើបខ្ញុំបានឆ្លងទៅជួបមនុស្សខ្ញុំស្រលាញ់ ហិហិ..." ថេយ៉ុង "ចុះឯងដែលគិតទេថា ថ្ងៃណាមួយឯងមកសម័យបច្ចុប្បន្នវិញ ចុះគេទុកនៅណា?? ហើយឯងចង...