“នាងជាស្អី?” ព្រះអង្គម្ចាស់យូហ្ស៊ី បានងាកមើលអធិរាជ តែក៏បានឃើញស្នាមញញឹមរបស់ទ្រង់ទៅវិញ កាន់តែធ្វើឲ្យប្រាកដក្នុងចិត្តហើយថាអធិរាជ និងម្ចាស់ប្អូនរបស់ទ្រង់រៀបគម្រោងការណ៍កម្ចាត់ទ្រង់ ។

“ជាដំបូងខ្ញុំសុំណែនាំខ្លួនសិន….ខ្ញុំម្ចាស់គឺហានីល ឈ្មោះនេះលោកយាយចាងមី បានដាក់ឲ្យខ្ញុំជំនួសឈ្មោះហាណាចាស់!” ហានីល បានដើរយឺតៗទៅរកព្រះអង្គម្ចាស់យូហ្ស៊ី ដែលតាមពិតទៅទ្រង់ជាឪពុកបង្កើតរបស់នាង ។

“????” ទាំងព្រះអង្គម្ចាស់យូហ្ស៊ី និងព្រះជាយាមីណា បានងាកមើលព្រះភ័ក្រគ្នាបែបភ្ញាក់ផ្អើល ។

“ទ្រង់ចាំខ្ញុំបានទេ ព្រះពរ? ម្ដាយរបស់ខ្ញុំម្ចាស់ ត្រូវបានស្វាមីនិងសាហាយ ឃុបឃិតគ្នាសម្លាប់គាត់ចោល” 

“នាងយកស្អីមកនិយាយ?”

“ខ្ញុំម្ចាស់ជាកូនទ្រង់ ហាណា!!!” ព្រះអង្គម្ចាស់ ស្រែកដាក់នាង នាងក៏មិនខ្លាចក្នុងការស្រែកទៅវិញដូចគ្នា ។

“នាងកុហកកូនរបស់ខ្ញុំនៅទីនោះ!” ព្រះអង្គម្ចាស់ មិនសុខចិត្តឡើយ បានចង្អុលទៅកាន់ព្រះនាងដែលឈរក្បែរជុងហ្គុក តែព្រះនាងក៏ញញឹម និងដើរទៅក្បែរហានីលដែរមុននឹងនាងនិយាយ

“ម្ចាស់អ៊ុំ…ខ្ញុំម្ចាស់គឺ មីកុៈ ទេព្រះពរ” ព្រះនាងម្ចាស់ដែលគេស្គាល់ជា ហាណា បានសារភាពទាំងញញឹមស្រស់ ។

“ទូលបង្គំ…ហ្គាមី អាចបញ្ជាក់បានថានេះជាម្ចាស់បងបង្កើតរបស់ទូលបង្គំ ព្រះពរ!” សូម្បីតែហ្គាមី ក៏បានចូលមកឱបស្មាបងស្រី ទាំងស្នាមញញឹមក្នុងនាមជាអ្នកឈ្នះដូចគ្នា ។

“មិន-មិនពិត!” ព្រះអង្គម្ចាស់យូហ្ស៊ី ទៅជាតក់ស្លុត ការខំប្រឹងដើម្បីបានដំណែងអធិរាជ ត្រូវអាសាបង់ចឹងមែនទេ មិនអាចឡើយ!!

“ពិត!ទ្រង់បានសម្លាប់ម្ដាយខ្ញុំ!” 

ច្រាក!> ហានីល បានស្រែកបកទៅវិញ ព្រមទាំងទាញផ្លែដាវក្នុងដៃចេញមក បង្កេចលាចលដល់មនុស្សគ្រប់គ្នា តែគ្មាននរណាអាចធ្វើអ្វីបាន ព្រះអ្នកនៅខាងក្នុងគ្មានកាំភ្លើង ទាល់តែជូនដំណឹងទៅអ្នកខាងក្រៅសិន ។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now