Chapter:19 'ស្រដៀងតែមិនដូច'

241 14 1
                                    

ភាគទី១៩“ស្រដៀង តែមិនដូច”

បន្ទាប់ពីជុងហ្គុកដើរចេញទៅបាត់ បូប៊ីន ដែលបានដេកនៅគ្រែក្បែរនោះ ក៏បានស្ទុះក្រោកឡើង និង​ទាញ​វាំងននដែលបាំងគ្រែទាំងពីរចេញ ទាំងចិញ្ចើមជ្រួញចូលគ្នា។

“ពួកគេជាអ្នកណា? និយាយអីចម្លែកៗ ខ្ញុំស្ដាប់មិនយល់សោះ” បូប៊ីន តាមពិតគេមិនត្រូវអីធ្ងន់ធ្ងរឡើយ គ្រាន់តែរលាកបន្តិចបន្តួច តែគេចង់នៅក្បែរហានីល ទើបធ្វើពុធដូចជាឈឺធ្ងន់។

ខិះៗ> សម្លេង​ក្អករបស់ហានីល ធ្វើឲ្យបូប៊ីន ប្រញ៉ាប់ស្ទុះក្រោកពីលើគ្រែទៅនាងភ្លាម។

“បងដឹងខ្លួនហើយមែនទេ?” បូប៊ីន ប្របាច់ដៃនាងតិចៗ ទាំងការបារម្មណ៍។

“ទឹកៗ” នាងមិនទាន់បើកភ្នែកស្រួលបួលផងក៏ស្រែករកទឹក ទើបបូប៊ីន បានចាក់ដាក់កែវ និងជួយគ្រានាងឲ្យងើបដើម្បីផឹកទឹកទៀតផង។

“អរគុណ” បន្ទាប់ពីបានទឹកហើយ នាងដូចជាបានស្វាងបន្តិចនាងបើកភ្នែកមកអរគុណបូប៊ីន។

ខួរដែលទទេរស្អាតមុននេះក៏ចាប់ផ្ដើមដំណើរការឡើងវិញ ទើបឃើញនាងយកដៃទៅដាក់លើពោះ ទាំងមិននិយាយស្អីអ្វីទាំងអស់។

នាងបានដឹងពីរឿងនេះហើយ ទោះពេទ្យមិនទាន់និយាយប្រាប់នាងក៏ដោយ។

“បងស្រី!” បូប៊ីន បានហៅនាងថ្នមៗ តែទឹកភ្នែករបស់នាងហូរចុះមកដោយស្ងប់ស្ងាត់បាត់ទៅហើយ។

គ្មាននរណាម្នាក់ដឹងពីទុក្ខសោករបស់នាងឡើយ នាងឈឺកម្រិតណាមានតែនាងខ្លួនឯងប៉ុណ្ណោះដែរដឹង។

តឹបៗ!!> រំពេចនោះអ្នកគ្រូពេទ្យស្រីដែលបានពិនិត្យជំនឺឲ្យហានីលដដែលនោះក៏បានដើរចូលមកដោយទឹកមុខសោកសៅ។

“ខ្ញុំសោកស្ដាយផងសម្រាប់ការបាត់បង់នេះ”

ហានីលមិនបាននិយាយអ្វី បានត្រឹមតែហូរទឹកភ្នែកដែលគ្មានសម្លេង មិនដឹងថាក្នុងទ្រូងនាងអួលណែនយ៉ាងណាទេ។

“អ្នកនាងបាត់បង់ឈាមច្រើនគួរសម្រាកឲ្យបានច្រើន ខ្ញុំលាហើយ” អ្នកគ្រូពេទ្យដឹងថា ពេលនេះនាងស្ដាប់អ្វីមិនចូលទៀតឡើយ ទោះជាពាក្យលើកទឹកចិត្តក៏ដោយ ទើបអ្នកគ្រូពេទ្យលាទៅវិញ ដោយងក់ក្បាលជាសញ្ញាដាក់បូប៊ីនឲ្យជួយមើលថែហានីលឲ្យបានល្អ។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now