Chapter: 07

280 13 5
                                    

កំឡុងពេលដែលហានីល បានអង្គុយមើលមុខជុងហ្គុក ស្រាប់តែគេបានបើកភ្នែកឡើងយឺតៗ ដែលធ្វើឲ្យអ្នកលួចមើលគេនេះ ភ្ញាក់កន្ត្រាក់ ថយខ្លួនចេញទាំងញញឹមមិនសម។

“អឺ…ខ្ញុំ-ខ្ញុំ”

“ម៉ោងប៉ុន្មានហើយ…ខ្ញុំមិនគួរណាច្រឡំគេងនោះទេ” ជុងហ្គុក ឃើញ​នាង​រដិបរដុប ក៏និយាយកាត់ព្រមទាំងក្រោកអង្គុយ ព្រមទាំងយកដៃអះក្បាល។

‘មែន….មែនហើយ-លោកគួរតែទៅផ្ទះ យប់ខ្លាំងណាស់ហើយ” ហានីល ក្រោកឈរ ឱបដៃយ៉ាងសុភាព មើលទៅគេ។

“លាហើយ!” ជុងហ្គុក ក៏មិនបង្អង់យូរ ប្រញ៉ាប់ក្រោកដើរទៅមុខ ដោយមានហានីលដើរតាមពីក្រោយ ។ វាពិតជាមិនសមភ្នែកឡើយបើមាននរណាម្នាក់ឃើញពួកគេបែបនេះនោះ។

“ឈប់សិនលោក…ខ្ញុំភ្លេចយកតែឲ្យលោក” ហានីល ទើបឃើញរបស់ដែលជុងហ្គុកពេលចិត្ត ទើបនាងប្រញ៉ាប់ស្រែកឃាត់។

“ឈប់សិន! មិនបាច់ទេ ពេលណាខ្ញុំចង់ផឹក ខ្ញុំនឹងមកទីនេះ” និយាយតែប៉ុណ្ណឹង គេក៏ប្រញ៉ាប់រត់ចេញទៅយ៉ាងលឿន ដូចកូនក្មេងគ្មានខុស។

“ហ្ហឹស! ជុងហ្គុក” ហានីល មើលដំណើររបស់ជុងហ្គុកទាំងអស់សំណើច។

“មិននឹកស្មានថាខ្ញុំបានទុកចិត្តលោកសោះ”

……..

ព្រឹកថ្មី ជាព្រឹកដែលហានីល មានតែរឿងស្គុគ្រស្មាញចូលមកជារើយៗ ជាពិសេសនោះពេលនេះ នាងបានកាន់ក្រដាស់លាឈប់ទៅដាក់នៅធនាគារចាស់របស់នាងហើយ។

“សុំឲ្យខ្ញុំជួបតែសំណាងល្អ” ហានីល ដើរទៅមុខ ទាំងដាស់តឿន ភាពរឹងមាំរបស់ខ្លួនបណ្ដើរៗ កុំឲ្យនាងផ្ទាល់ភ្លេចខ្លួន។

រហូតពេលមកជិតដល់ធនាគាដែលនាងបានធ្វើការ ក៏បានធ្វើឲ្យនាងបើកភ្នែកធំៗ ភ្ញាក់ផ្អើល ព្រោះអគារនាងធ្វើការនោះ ត្រូវបានឆេះ ដោយពេលនេះផងដែរ ឡានទឹកជាច្រើនកំពុងតែ បរមកចត និងព្យាយាមពន្លត់ភ្លើងទាំងនោះ។

“មានរឿងអីកើតឡើង?” ហានីល បានត្រឹមតែមានទឹកមុខសោកស្ដាយ កន្លែងដែលនាងធ្លាប់បានធ្វើការ និងមានសកម្មភាពជាច្រើននៅក្នុងនោះ តែពេលនេះវាបានរលាយអស់ហើយ។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Tempat cerita menjadi hidup. Temukan sekarang