Chapter: 04 "អ្នកមានគុណ"

456 20 0
                                    

ក្នុងយប់នេះ ជាពេលដល់លំបាកបំផុតសម្រាប់ ហានីល។ លោកយាយរបស់នាងបានខ្យល់គរ ពេលនាងបានបញ្ចូនគាត់មកមន្ទីពេទ្យក្បែរផ្ទះ តែថាថវិការរបស់នាងមិនសូវ ជាមានឡើយ ប្រាក់ខែនៅធនាគារ នាងក៏មិនអាចបើកមុនបានទៀត ហេតុអីនាងវេទនាម្លេះ។

“អ៊ុំស្រី…ខ្ញុំអាចខ្ចីប្រាក់អ៊ុំសិនបានដែរទេ?” ហានីល បានចាប់ដៃអ៊ុំស្រីចំណាស់ទាំងរលីងរលោង តែដាច់ខាត នាងមិនយំឡើយ។

“ឱ!ហានីលអើយ-បើអ៊ុំមាន អ៊ុំមិនចិត្តអាក្រក់នោះទេ ឯងក៏ដឹងណាថា ជេហ៊ុន វាមិនដែលឲ្យប្រាក់អ៊ុំនោះទេ” តាមពិតទៅអ៊ុំស្រី ជាម្ដាយរបស់ជេហ៊ុន អ្នកដែលធ្វើបាបហានីល តាំងពីតូច ដល់ធំ តែគាត់បែរជាមកស្និតស្នាល ជាមួយគ្រួសារនាង ថែមទាំងជួយមើលថែលោកយាយឲ្យនាងទៀតផង។

ហានីល ងក់ក្បាលតិចៗជាការយល់ពីអ៊ុំស្រី។ ដៃនាងប្រែជាទន់ លែងមានកម្លាំងកំហែង តែស្នាមញញឹមលើផ្ទៃមុខនាងនៅតែមានសម្រាប់អ៊ុំស្រីអ្នកជិតខាងនាងជានិច្ច។

“មន្ទីពេទ្យខ្វះឈាមប្រភេទ O- …ខ្ញុំសុំឲ្យអ្នកស្រីប្រកាសរកជំនួយទៅ”

សម្លេងគ្រូពេទ្យប្រុសម្នាក់ បាននិយាយជាមួយសាច់ញាតិអ្នកជំងឺ នៅក្បែរខ្លួនរបស់ហានីល។ កែវភ្នែកមានសង្ឃឹម បានសម្លឹងមើលទៅគ្រួសារអ្នកជំងឺ ទាំងញញឹមហាក់បីដូចជានាងអាចរកដំណោះស្រាយឃើញ។ ដំណើរស្រាលៗបានបោះទៅរក គ្រួសារអ្នកជំងឺ ដែលមើលទៅទំនងជាអ្នកមានដែរ មុននឹងនាងនិយាយដោយការឱនលំទោន

“សួស្ដីអ្នកស្រី! ខ្ញុំមានឈាមប្រភេទ O- ”

……

គេនិយាយថាបន្ទាប់ពីភ្លៀង មេឃនឹងស្រឡះ តែសម្រាប់ហានីលវិញគឺមិនមានពាក្យស្លោកនេះនៅក្នុងខ្លួនឡើយ។ មុននេះនាងបានយកឈាមរបស់នាង ប្ដូរជាមួយប្រាក់មួយចំនួន ដើម្បីបង់ថ្លៃពេទ្យ នាងដឹងថាការធ្វើបែបនេះ វាមិនត្រឹមត្រូវឡើយ តែនាងគ្មានជម្រើសឡើយ។

“ហានីល ចៅនាំយាយមកកន្លែងគួរឲ្យធុញនេះទៀតហើយហ្ហេស៎?” លោកយាយចាងមី បន្ទាប់ពីបានបើកភ្នែក ហើយគាត់ក៏រអ៊ូរទាំ ទាំងទឹកមុខធុញថប់។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now