Chapter:24 🔞

875 16 3
                                    

ភាគទី២៤“សេចក្ដីសុខ”

    មេឃកាន់តែងងឹត ហានីលដែលកំពុងតែឈរនៅមុខបន្ទប់ សម្លឹងមើលទៅលើមេឃដែលគ្មានសូម្បីតែពន្លឺ ក្នុងចិត្តកំពុងតែចង់និយាយអ្វីម្យ៉ាងប្រាប់ទៅមនុស្សម្នាក់ និងមនុស្សជាច្រើនតែថា នាងមិនទាន់ហ៊ានឡើយ ព្រោះរឿងខ្លះនៅមានហេតុផលមិនគ្រប់គ្រាន់។

[លោកយាយសង្ឃឹមថាលោកយាយទៅបានសុខ សុំទោសដែលមិនអាចផ្ដល់ជីវីតល្អឲ្យលោកយាយបាន…ដោយសារតែចង់ការពារខ្ញុំ ថែរក្សាខ្ញុំ-]

កែវភ្នែកនាងបានរៀបរាប់គ្រប់យ៉ាងទៅកាន់ផ្ទៃមេឃ តែផ្ទៃមេឃហាក់មិនអាចជួយអ្វីនាងបានឡើយ ក្រៅពីធ្វើជាអ្នកស្ដាប់ដ៏ល្អបំផុត។

នាងយកដៃគៀសទឹកភ្នែកចេញមុននឹងនឹក ចង់ស្រម៉ៃទៅដល់ផ្ទៃមុខទារកតូច តែនាងពិតមិនអាចឃើញមុខទារកតូចនោះបានឡើយ។

[ប៉ាកូនត្រឡប់មកវិញហើយ តែកូនបែរជាជាចាកចោលម៉ាក់] ហានីល បានក្ដាប់ដៃណែន នាងសែនស្អប់នឹងខ្លួនឯងណាស់ក្នុងពេលនេះដែលមានមិនអាចការពារកូនបាន ហើយបើចង់ឲ្យនាងទៅកែប្រែក៏នាងមិនអាចធ្វើបានដែរ។

តែភ្លាមនោះនាងក៏បានឮសម្រឹបជើង ដែលដើរមករកនាង ជាមួយនឹងក្លិនឈួលនៃជាតិអាកុលពីចម្ងាយ ទើបនាងដឹងភ្លាមថាគេម្នាក់នោះច្បាស់ជា ជុងហ្គុក របស់នាងជាមិនខាន ទើបនាងប្រញ៉ាប់គៀសទឹកភ្នែកចេញឲ្យស្អាត។

“អូន!មិនទាន់គេងទៀត?” ដៃមាំ បានឱបចង្កេះនាង ព្រមទាំងដាក់ចង្កាដាក់លើស្មានាងម្ខាង។

“ខ្ញុំចាំបង! តែបងញ៉ាំបាយហើយឬនៅ ខ្ញុំនឹងរៀបចំឲ្យបង” នាងបានបែរមើលមុខគេវិញ ជាមួយនឹងស្នាមញញឹមគ្មានប្រែ។

“អូនគួរតែសួរបងថា….បងនៅធ្វើអ្វីខ្លះ? ទើបថ្ងៃនេះមកផ្ទះយឺត!” ជុងហ្គុក ធ្វើជាមុខស្រពោន ទាមទារការចាប់អារម្មណ៍ពីនាង។

“ព្រះអើយ!ជុង…បងកុំទាន់អន់ចិត្ត អូនគ្រាន់តែមិនទាន់សួរតើ….បងចង់ឲ្យអូនសួរសំណួរដ៏គួរឲ្យធុញនេះភ្លាម បន្ទាប់ពីបងមកពីហត់មែនទេ?-អត់ទេអូនមិនមែនជាមនុស្សបែបនោះឡើយ” នាងព្យាយាមបកស្រាយឲ្យគេស្ដាប់មួយៗ ហើយគេក៏ញញឹមឡើង និងឱបចង្កេះនាងកាន់តែណែន។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)जहाँ कहानियाँ रहती हैं। अभी खोजें