Chapter:11 "ទឹកស្ងប់គង់មានរលក"

354 14 7
                                    

អ្នកកម្លោះមីនជុន ក្នុងពេលនេះគឺកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះគេបានអង្គុយនៅទល់មុខ អ្នកស្រីហ៊ីតា ទាំងទឹកមុខភ័យខ្លាច និងពិបាកសូម្បីតែឆ្លើយជាមួយគាត់។ គេងាយឆ្វេងងាកស្ដាំបំណង់ចង់បានជំនួយតែមើលទៅគ្មាននរណាម្នាក់ខ្វល់ពីគេឡើយ។

“ជុងហ្គុក គេកំពុងតែលេងស្អី? -មីនជុន ឯងឆាប់ប្រាប់ខ្ញុំភ្លាម!” អ្នកស្រីហ៊ីតា បានឈរជ្រាត់ចង្កេះស្រែកសួរទៅមីនជុន ទាំងសម្លេងកាចរហូតដល់ថ្នាក់មីនជុនត្រូវភ្ញាក់ និងអង្គុយត្រង់ខ្លួនដូចបន្ទាត់។

“អូន!ស្ងប់អារម្មណ៍សិន-កុំទាន់ច្រឡោត” លោកស៊ីវ៉ុន ជាស្វាមី ក៏ជួយសម្រួល ព្រោះមើលទៅស្ថានការណ៍កាន់តែតឹងសរសៃកខ្លាំងហើយ ជាពិសេសមីនជុនមិនព្រមប្រាប់អ្នកស្រីឡើយ។

“បង!! បងឲ្យខ្ញុំស្ងប់យ៉ាងមិច? បើអ្នកខាងនោះបន្ទោសខ្ញុំ! បងទទួលខុសត្រូវទេ? គេខំទុកចិត្តផ្ញើជុងហ្គុកនឹងអូន បើគេដើរលើផ្លូវខុសគិតយ៉ាងមិច?” អ្នកស្រីហ៊ីតា ងាកមកស្ដីឲ្យស្វាមីវិញខ្លាំងៗ តាមកំហឹងរបស់គាត់នៅពេលនេះ។

“អ្នកស្រីហ៊ីតា...ចៅហ្វាយ មិនដើរលើផ្លូវខុសនោះទេ….”

“មីនជុន! ឯងដឹងយ៉ាងមិចថាគេមិនខុស? គេទាក់ទងជាមួយស្រីប៉ុន្មាននាក់ក៏ខ្ញុំថាដែរកន្លងមកនេះ ព្រោះខ្ញុំដឹងថាគេមិនច្បាស់លាស់ជាមួយស្រីទាំងនោះ!...តែលើកនេះដល់ថ្នាក់ឲ្យផ្ទះគេនៅ-ផ្គត់ផ្គង់ខ្លាំងយ៉ាងនេះទៅហើយមិនឲ្យខ្ញុំគិតយ៉ាងមិច មីនជុន!” អ្នកស្រីហ៊ីតា បកទៅមីនជុនវិញភ្លាមៗមិនចាំបាច់គិតយូរ និងស្ដាប់គេចប់ឡើយ ព្រោះគ្រប់រូបភាព គ្រប់សកម្មភាពរបស់កូនប្រុសចិញ្ចឹម គាត់បានឃើញពេញភ្នែកអស់ហើយ។

“អ្នកនាងហានីល ក៏ជាមនុស្សល្អ-”

“ល្អឆ្កួតយ៍អី! ប្រវត្តិមកពីណាក៏មិនដឹង ថែមទាំងមានយាយជាមនុស្សវង្វេងទៀត!- ចុះបើជុងហ្គុកភ្លាត់ស្នៀតមានកូន មានចៅទៀតនោះ…ក្មេងម្នាក់នោះនឹងតាមទារពីកូនខ្ញុំមួយជីវីត មិនស្រួលៗ-នាំទុកដោយទាំងពូជខ្ញុំទៀត….ឯងក៏ដឹងថាគូដណ្ដឹងរបស់ជុងហ្គុកជាខ្សែរាជវង្ស!” មនុស្សចាស់ ដូចអ្នកស្រីហ៊ីតា ពិតជាគិច្រើនណាស់ បើរឿងដែលគាត់គិត កើតឡើងមែន នឹងមានរឿងអ្វីកើតឡើងទៅ។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Opowieści tętniące życiem. Odkryj je teraz