“ចា៎” ហានីល ងក់ក្បាលនិងដើរតាមអ្នកបម្រើស្រីនោះ សំដៅទៅរាជដំណាក់ធំ ដែលជាកន្លែងរបស់អធិរាជគង់នៅផ្ទាល់តែម្ដង ។

ពេលដើរបណ្ដើរ ក្នុងចិត្តលួចត្រេកអរបណ្ដើរ ថាបន្តិចទៀតនេះនាងនឹងបានជួបលោកតាជាទីស្រលាញ់របស់នាងហើយ តែបើនាងជួបព្រះអង្គម្ចាស់យូហ្ស៊ីដែរនោះនាងមិនសប្បាយចិត្តឡើយ ។

 

“អ្នកនាងសុំអញ្ជើញចូលក្នុង” មកដល់ទ្វាឈើមួយនៃរាជដំណាក់ដែលតាំងទីនៅកណ្ដាលវាំងនោះ អ្នកបម្រើស្រីក៏បើកទ្វារាដៃឲ្យនាងដើរចូលក្នុង ។

ហានីលបានដើរចូលទៅយឺតៗ ភ្នែកគយគន់សម្លឹងមើលទិដ្ឋភាពដែលបានរៀបចំតាមបែបបុរាណ តែភ្លាមនោះនាងក៏បានឃើញអ្នកដែលគេហៅ ថាព្រះនាងម្ចាស់ហាណានៅកំពុងតែដើរមកខ្លួនទាំងស្នាមញញឹម លាយឡំជាមួយនឹងទឹកភ្នែក។

“ពួកនាងទៅវិញចុះ” ព្រះនាងម្ចាស់បានបញ្ជារទៅកាន់អ្នកបម្រើ ទើបពួកគេនាំគ្នាដើរចេញទៅក្រៅទាំងអស់ ហើយពេលនេះអ្នកដែលនៅសល់ គឺមានតែហានីល ជាមួយនឹងព្រះនាងម្ចាស់ប៉ុណ្ណោះ។

“ថ្វាយបង្គំម្ចាស់បង!” ពេលនោះព្រះនាងស្រាប់តែបន្ទន់ខ្លួនឱនគំនាបហានីល ពេលដែលក្នុងនេះគ្មានអ្នកបម្រើ ។

“កុំអីៗ កុំដល់ថ្នាក់នេះអីព្រះនាង” ហានីល ប្រញ៉ាប់ចាប់លើកព្រះនាងឡើងមកវិញ នាងពិតមិនទម្លាប់ឡើយ បើហាណាគោរពខ្លួនខ្លាំងដូចនេះ ព្រោះកាលពីមុននាងក៏ត្រូវបាន ហាណាឲ្យកន្លែងស្នាក់នៅដែរ ។

“ខ្ញុំម្ចាស់-ហ៊ឹកៗ-ខ្ញុំម្ចាស់ពិតជាសុំទោស-ខ្ញុំម្ចាស់មិនអាចជួយអ្វីម្ចាស់បងបានច្រើនឡើយ” ព្រះនាង មិនសណ្ដាប់ គិតតែពីខំរៀបរាប់ទៅហានីល ទាំងទឹកភ្នែកដូចដើម ។

“កុំនិយាយអ៊ីចឹងអីព្រះនាង ព្រះនាងសុខចិត្តចាកចោលផ្ទះ បន្លំធ្វើជាខ្ញុំម្ចាស់ ដើម្បីបំភាន់ភ្នែកព្រះអង្គម្ចាស់យូហ៊្សី ប៉ុណ្ណឹងខ្ញុំម្ចាស់ខ្លាចព្រះទ័យទ្រង់ខ្លាំងហើយ” 

“ខ្ញុំម្ចាស់មិនចង់ឲ្យមីណាតូ មានអំណាចដើម្បីគ្រប់គ្រងអ្នកគ្រប់គ្នាឡើយ នាងជាមនុស្សមិនល្អ នាងបានសម្លាប់-” ព្រះនាងនិយាយដល់ត្រឹមនេះក៏ស្ងាត់វិញព្រោះរឿងខ្លះវាអាចប៉ះពាល់ដល់អារម្មណ៍របស់ហានីល។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now