Episode 32 : បន្តិចទៀតជួបគ្នាណា ក្មេងតូច

Start from the beginning
                                    

" ការពិតចឹងទេហេស៎... អឹម.. ឆ្ងាញ់ណាស់" ស៊ូសានយល់ហើយ ក៏យកកាហ្វេនិងមកសាកភ្លក់មើល រសជាតិគឺឆ្ញាញ់ណាស់ ធ្វើអោយស៊ូសានលើកដាច់តែម្តង

" នេះលើកដាច់តែម្តង កាហ្វេណា.." អេជេចង់ផ្អើលដែលស៊ូសានលើកកាហ្វេដាច់ ដូចផឹកទឹក កាហ្វេគេត្រូវផឹកបន្តិចម្តងៗ

" ខ្ញុំសុាំនិងកាហ្វេហើយ តែកាហ្វេរសជាតិថ្មីនេះឆ្ងាញ់ណាស់ បងអាចធ្វើអោយខ្ញុំមួយកែវទៀតបានទេ ខ្ញុំអាចផឹកទៀតបាន" ស៊ូសានទទូចសុំមួយកែវទៀត គេអាចផឹកកាហ្វេ3កែវក្នុងមួយថ្ងៃក៏បានដែរ

" ចាំលើកក្រោយទៅ បងអោយផឹកតែមួយកែវសម្រាប់មួយថ្ងៃទេ ផឹកកាហ្វេច្រើនមិនល្អទេ" អេជេមិនចង់អោយស៊ូសានផឹកកាហ្វេច្រើនទេ

" ចឹងក៏បាន ចុះបងមិនធ្វើការទេហេស៎ ភ្ញៀវច្រើនណាស់ណា" ស៊ូសានសួរព្រោះអេជេនៅនិយាយជាមួយគេទាំងភ្ញៀវនៅក្នុងហាងច្រើន គេខ្លាចអេជេក្រែងចិត្តគេមិនហ៊ានទៅធ្វើការទុកគេចោល

" មិនអីទេ អោយបុគ្គលិកនៅមើលបានហើយ" អេជេគេមិនខ្វល់ទេ គេចង់និយាយជាមួយស៊ូសាន

" ហាងបងមនុស្សច្រើនណាស់ ហើយភ្ញៀវភាគច្រើនជាមនុស្សស្រីទៀត" ស៊ូសានងាកមើលបរិយាកាសក្នុងហាង

" គេមករកបងទេដឹង ឃើញមនុស្សស្រីងាកមើលបងរហូត" ស៊ូសានក៏បន្ត

" មកពីបងសង្ហាចឹងឯង" អេជេនិយាយបែបជឿជាក់លើខ្លួនឯង តែវាជាការពិតស្រីៗអស់នោះពិតជាមករកអេជេមែន

" ជឿជាក់ តែបងសង្ហារមែនតើ" ស៊ូសានលួចនិយាយខ្សឹបៗនៅពាក្យចុងក្រោយ

" ហាស៎.." អេជេស្តាប់មិនបាន ទើបចង់សួរបញ្ជាក់

" គ្មានស្អីទេ តែបងដែលចាប់អារម្មណ៍ពួកនាងទេ" ស៊ូសានក៏បន្លប់ទៅរឿងផ្សេង

" អត់ទេ បងគ្មានពេលទៅចាប់អារម្មណ៍ទេ" អេជេនិយាយការពិតធម្មតា តែសម្រាប់ស៊ូសានលួចញញឹម

" ថ្ងៃនេះមើលទៅទឹកមុខស្រស់ស្រាយជាងម្សិលមិញ មានរឿងអ្វីល្អមែន?" អេជេសួរព្រោះម្សិលមិញទឹកមុខពិបាននើលណាស់ តែថ្ងៃនេះមកញញឹមរហូត ទើបគេឆ្ងល់

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now