Episode 19 : អោយវាជួបជាមួយប្រពន្ធវាវិញ

Start from the beginning
                                    

" ចាំអូនខលទៅប្រាប់គាត់ក៏បាន ពួកគាត់មិនថាអីទេ" ជីមីន

" បានហើយ បងសុំចាញ់ពួកឯងហើយ ម៉ោះចង់ទៅណា បងជូនទៅ បងសម្រាកការងារមួយថ្ងៃដើម្បីពួកឯងចុះ" ជីន ពិតជាមិនអាចបដិសេធពួកប្អូនគេបានមែន

" ល្អណាស់ បងជីនល្អជាងគេ ពួកយើងទៅ" ពួកគេសរសើរជីន ដើម្បីយកចិត្ត ហើយក៏ចាកចេញទៅ

_____

+ ស្អែកឡើង

" លោកប្រធានគីម មានអ្នកចង់វិនិយោគជាមួយនិងអគារថ្មីនៅប៊ូសាន " លេខា បានមកប្រាប់

" តើគេជានរណាដែរ?" ជីន គឺជាប្រធានក្រុមហ៊ុនគីម ដែលលោកគីមបានផ្ទេរអោយជីនកាលពី2ឆ្នាំមុន

" អ្នកដែលចង់ដាក់វិនិយោគគឺជា ក្រុមហ៊ុនសុីមមីស៊ូ ដែលជាក្រុមហ៊ុនល្បីនៅកូរ៉េនិងជប៉ុន ដែលជាម្ចាស់ភាគហ៊ុនក្នុងក្រុមហ៊ុមយើងដែរ" លេខា

" អូខេ ប្រាប់ទៅខាងគេវិញទៅ ថាយល់ព្រម ហើយរកថ្ងៃទំនេរណាត់គ្នាចុះកិច្ចសន្យាទៅ " ជីន នរណាមិនស្គាល់ក្រុមហ៊ុមសុីមមីស៊ូ អ្នកណាក៏ចង់វិនិយោគជាមួយដែរ ខាងក្រុមហ៊ុនគីមក៏ធ្លាប់ដាក់វិនិយោគដែរ ហើយក៏ជាដៃគូវិនិយោគនៅក្នុងក្រុមហ៊ុមគីម មានន័យថា ក្រុមហ៊ុនសុីមមីស៊ូ មានភាគហ៊ុននៅក្នុងក្រុមហ៊ុនគីមដែរ។ ឥឡូវគេចង់វិនិយោគនៅគម្រោងថ្មីទៀត ទើបគេរីករាយនិងទទួល។

" ចា៎ ខាងគេបានផ្តល់ព័ត៌មានថា ណាត់ជួបនៅថ្ងៃពិធីអាទិត្យនេះ នៅ2ថ្ងៃទៀត ពេលថ្ងៃម៉ោង2 "

" អូខេ តាមនិងចុះ ចាំជួយរំលឹកខ្ញុំផង" ជីន ប្រាប់ហើយក៏ធ្វើការបន្ត ឯលេខាក៏ចាកចេញទៅ

" បងជីន " ថេយ៉ុងក៏ចូលមក ព្រោះថ្ងៃនេះជាថ្ងៃគេចូលធ្វើការដំបូង

" មកហើយហេស៎ អង្គុយសិនមក" ជីន

" បងជីន អោយប្អូនប្រុសម្នាក់នេះធ្វើអ្វីដែរ?" ថេយ៍

" បងមានគម្រោងថ្មីនៅប៊ូសាន តើអូនចង់ធ្វើទេ?" ជីន លើកឡើងព្រោះគម្រោងថ្មីគ្មានអ្នកណាកាន់កាប់ទេ តែក៏បារម្ភពីថេយ៍ដែរ គេក៏ចង់ទៅមើលខ្លួនឯងដែរតែដោយសារត្រូវកាន់កាប់សាខាធំនេះទើបមិនអាចទៅបាន

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now