"នេះយើងទើបមកមិនបានមួយម៉ោងស្រួលបួលផងហ្នឹង ខ្ញុំស្រ្ដេសណាស់បងជាបងគេកំដរប្អូនបន្តិចមិនបានទេហេស៎?" នាយតូចជាប្អូនស្រដីឡើងដោយសម្លក់អ្នកម្ខាងទៀតថ្លែ នេះគិតមើលទម្រាំអូសបានមកចំណាយូរណាស់ ហើយអាមកហើយហ្នឹងមិនទាន់បានកន្លះម៉ោងផងក៏ទាចង់ទៅផ្ទះវិញ?!
"បងមិនចូលចិត្តកន្លែងបែបនេះទេឯងក៏ដឹង!"
"តែខ្ញុំចូលចិត្តបងកំដរខ្ញុំបន្តិចសិនមើល ឥលូវចាំកន្លះម៉ោងទៀតអូខេ?"
"អត់! បងចង់ទៅផ្ទះ ចង់ទៅឥឡូវនេះ ពេលនេះ!" នាយតូចនៅតែបន្តប្រកែកដាច់អហង្ការខណៈកែវភ្នែកគេកំពុងក្រឡេកមើលអ្វីម្យ៉ាងជារឿយៗ
"បងជេគ!!!" ដោយក្នាញ់នឹងចរិកភ្លែតភ្លាមរបស់បងប្រុសពេកនាយតូចស៊ុននូចង់សម្លក់រួចនិយាយសង្កត់ឈ្មោះបងខ្លួនមួយទំហឹង
"កុំមកធ្វើកាចដាក់បង ឆាប់ឡើង ស៊ុននូ ងើប!" ជេគ រហ័សក្រោកឈរចេញពីកៅអីខ្លួនបន្ទាប់ក៏ដើរមកក្បែរស៊ុននូរួចក៏អង្រួនដៃប្អូនតិចៗ
"អូហ៍! ខ្ញុំដឹងមូលហេតុហើយ" ស៊ុននូ ក្រឡេកភ្នែកឆ្វាច់ក៏ចាប់ឃើញពីវត្តមាននរណាម្នាក់ដែលខ្លួនមានអារម្មណ៌ថាប្រហាក់ប្រហែលដូចធ្លាប់ស្គាល់ ក្រោយពិនិត្យល្អិតល្អន់
នាយតូចក៏ច្បាស់រួចក៏បែរមុខមកសម្លឹងមុខជេគចំទាំងលើកចិញ្ចើមម្ខាងដោយញញឹមបន្តិចរូចក៏និយាយឡើងធ្វើឱ្យអ្នកដែលឮរហ័សស្ដីឡើង
"ស្អី ហេតុផលអ្វី បងចង់ទៅផ្ទះ!!" ជេគ រហ័សគេចចេញពីការសម្លឹងតបស់ប្អូនប្រុសរួចក៏ប្រលែងដៃដែលខ្លួនចាប់អង្រួនគេអម្បាញ់មិញព្រោះគេមានអារម្មណ៌ថាស៊ុននូប្រាកដឃើញហើយ
"មិនចង់នៅទីនេះព្រោះមិនចូលចិត្ត ឬព្រោះប្រច័ណ្ឌគេមិនចង់ឃើញគេស្និទ្ធស្នាលជាមួយគ្នាទៅបងប្រុស ហ្អឹម?"
"ឡប់ ឯ-ឯងនិយាយស្អី បងប្រ-ប្រច័ណ្ឌអ្នកណា ឯងឡប់ហើយ"
"នោះអីគេកំពុងកៀកកើយសារសងគ្នាហ៎ បងឆាប់នាំគាត់ទៅផ្ទះទៅ នាងនោះមើលទៅមិនគួរឱ្យទុកចិត្តទេ" ស៊ុននូ ចង្អុលទៅជ្រុងម្នាងដើម្បីបង្ហាញទៅកាន់រាងតូចជេគឱ្យឃើញ រួចក៏បែរមុខមកនិយាយប្រាប់បងខ្លួនទាំងពេបមាត់ជ្រេញឫកពារអ្នកក្រមុំ
YOU ARE READING
MY ONLY LOVE
Fanfiction"ខ្ញុំស្រលាញ់បង" "តែយើងមិនបានស្រលាញ់ឯងទេ យើងស្អប់ឯង!" _________ "ខ្ញុំស្អប់លោកបំផុត!" "តែបងស្រលាញ់អូនខ្លាំងបំផុត" Main roles : ផាក សុងហ៊ុន x សុីម ជេយុន Support roles : ផាក ចុងសុង x យ៉ាង ជុងវ៉ុន នីសុីមូរ...
Part 14 «មកពីមិនចូលចិត្តឬប្រច័ណ្ឌ?!»
Start from the beginning
