Part 14 «មកពីមិនចូលចិត្តឬប្រច័ណ្ឌ?!»

Start from the beginning
                                        

"ឃើញទេហែងនេះបានតែសម្ដីតែយកជាការមិនបាន!"
"ទៅចាំលើកក្រោយទៅក្លឹបណាដែលល្បីជាងហ្នឹងទៀត តែថ្ងៃនេះយើងរវល់មែនទែនហែង!"

"អឹមៗ អញ្ចឹងក៏អញ្ចឹងចោះ"
"ល្មមៗបានហើយហែងស្រវឹងហើយប្រយ័ត្នជិះទៅផ្ទះវិញមិនកើតទៅ"
"មិនអីទេ យើងមិនទាន់ស្រវឹងទេហែងរវល់បន្តទៅ"
"អឺៗ!"

ended call

"មិត្តលោកគេមិនមកទេមែនទេ?" ក្រោយបញ្ចប់សន្ទនាតាមទូរស័ព្ទភ្លាមនាងក្រមុំបានដៃក៏សសៀររំកិលខ្លួនមកកាន់តែក្បែរនាយសង្ហាររួចក៏និយាយឡើងដោយដៃនាងក្លាហ៊ានរវៀមមកអង្អែលភ្លៅសុងហ៊ុនថ្នមៗហាក់មានល្បិច

"បាទ គឺគេថាមានការរវល់មិនបានមក" ដោយជាតិស្រាសាយភាយជោគជាំសុងហ៊ុនតបទៅកាន់នាងយ៉ាងសមតម្យស្រទន់ប្រកបដោយស្នាមញញឹមស្រាល

"បើមិត្តលោកមិនមក អញ្ចឹងទុកឱ្យខ្ញុំជាអ្នកកំដរលោកទៅចុះ" ពោលចប់នាងក្រមុំអូសដៃមកអង្អែលផ្ទៃមុខសង្ហាររួចលោ៎មុខមករកបបូរមាត់រាងក្រាស់យ៉ាងប្រហើន
"នេះអ្នកនាងចង់ធ្វើអី?" ដោយមានស្មារតីសុងហ៊ុនរហ័សរុញនាងចេញបន្តិចរួចក៏និយាយឡើងជ្រួញចិញ្ចើមនាយទាំងសងចូលគ្នា
"ធ្វើអ្វីដែលលោកត្រូវការមិនចឹង ហ្អឹម...?"
"តែខ-"
"ស៊ូច! ខ្ញុំស្ម័គ្រចិត្ត" សម្ដីរបស់រាងសង្ហារក៏ត្រូវបានកាត់ផ្ដាច់ដោយពាក្យឥតអៀនខ្មាស់របស់នាងក្រមុំដោយនាងមិនភ្លេចយកម្រាមដៃចង្អុលមកដាក់លើបបូរមាត់សុងហ៊ុនក្នុងន័យឃាត់ពុំចង់ឱ្យយាយ

សកម្មភាពជិតស្និទ្ធដែលនាងក្រមុំបង្កើតឡើងទាំងប៉ុន្មានត្រូវបានស្ថិតក្រោមខ្សែភ្នែកមួយគូដែលកំពុងបាញ់ឆ្វាចមកកាន់ពួកគេទាំងពីរឥតព្រិចខណៈដៃគេខ្ញាំកែវស្រាសឹងបែក

"ស៊ុននូ តោះយើងឆាប់ទៅវិញបងធុញបរិយាកាសនៅទីណាស់!" សម្លេងគ្រោកគ្រាតបន្លឺឡើងហាក់កើតចិត្តក្ដៅក្រហាយនឹងរឿងអ្វីយ៉ាងដែលខ្លួនស្អប់មិនចង់សូម្បីឃើញប៉ុន្តែក៏មានអារម្មណ៌មួយផ្សេងទៀតកើតឡើងផ្ទួនគ្នាផងដែរ។

MY ONLY LOVEWhere stories live. Discover now