ភាគទី 38

496 20 0
                                    

« ហេតុអ្វីបងជូនអូនមក Condo ? » ជិះឡានសុខៗក៏មកដល់ condo របស់ ណូហ្វី ។ នាងស្មានតែគេនាំនាងទៅផ្ទះឯងជាយក្រុងទេតើ
« ជា condo អូនមិនចឹង អូនប្រញាប់ឡើងទៅសម្រាកទៅយប់ហាយណាបងទៅសិនហើយបងមានការងារប្រញាប់ » និយាយហើយនាយ ក៏បើកទ្វារឡានអោយ ណូហ្វី បើកឡានចាកចេញពីនោះទៅ ។ តាមពិតគេគ្មានរវល់អ្វីឡើយគ្រប់យ៉ាងគ្រាន់តែចង់គេចពី ណូហ្វី ព្រោះអារម្មណ៍គេមិនសូវល្អ
« ហ្ហើយ ... » ណូហ្វី ឈរស្រែកទាំងមិនអស់ចិត្តហេតុអ្វីគេប្រងើយដាក់នាងយ៉ាងនេះ ។ នាងក៏ឡើង Taxi ទៅលេងក្លឹបកម្សាន្តអារម្មណ៍

នៅក្នុងក្លឹប

នាងទៅដល់ក៏ផឹកយកៗតែម្ដង

« ដូចដែលខ្ញុំថាទេ ? » ស៊ូអាន មកដល់ក៏ជុលកែវជាមួយនាងតូច ណូហ្វី ទាំងមិនសុំការអនុញ្ញាតនឹងនាង
« បើដូចលោកថា នាងនោះមិនរស់ទេ ! របស់ដែលខ្ញុំយកមិនបានអ្នកណាក៏គ្មានសិទ្ធិយកបានដែល » ណូហ្វី នាងក៏បើកចិត្តមកនិយាយជាមួយ ស៊ូអាន
« បើអ្នកនាងត្រូវការអោយខ្ញុំជួយ ខ្ញុំនឹងជួយអ្នកនាងដោយមិនស្ទាក់ស្ទើរឡើយ ... » ស៊ូអាន ពេលនេះនាយកំពុងតែខ្ចីដៃ ណូហ្វី ដើម្បីសងសឹកទៅកាន់ ជុងហ្គុក
« អរគុណលោកហើយ អឹកៗ ... » ណូហ្វី នាងផឹកស្រាដូចជាទឹកយ៉ាងចឹង ។ ពួកគេផឹកជជែកគ្នាទាំងអារម្មណ៍ម្នាក់ចង់សម្លាប់ ជុងហ្គុក ម្នាក់ទៀតចង់សម្លាប់ ជីអ៊ុន ...

នៅផ្ទះឯជាយក្រុង

« កូនថេយ៍ ... » អ្នកចាង កំពុងតែអង្គុយចាំកូនប្រុសរបស់គាត់ទាំងទឹកមុខម៊ាំមើលទៅគាត់ មិនសូវសប្បាយចិត្តមានទុក្ខព្រួយក្នុងចិត្ត
« អ្នកម៉ាក់ មិនទាន់សម្រាកទេ » ថេយ៉ុង ក៏ចូលទៅច្របាច់ស្មារអោយអ្នកម៉ាក់ព្រោះគេស្រលាញ់ម៉ាក់គេបំផុតហើយ
« ម៉ាក់គេងមិនលក់ ម៉ាក់យល់សព្វអាក្រក់ទៀតហើយនឹកឃើញរឿងទាំងនោះ » អ្នកស្រី ចាង
« អ្នកម៉ាក់ព្រមប្រាប់កូនហើយមែនទេ ថាតាំងពីដើមមកអ្នកមានបញ្ហាអ្វីទៅ ទើបសុបិន្តអារម្មណ៍ទាំងនោះតែងតែមកលងបន្លាចអ្នកម៉ាក់ » នាយដឹងច្បាស់ណាស់ឃើញអ្នកម៉ាក់ខ្លួន តែងតែក្រោកមកយំពាក់កណ្ដាលយប់ យំតែម្នាក់ឯង
« ម៉ាក់គិតថាដល់ពេលដែលកូនត្រូវដឹងហើយ រឿងនេះគឺវាបែបនេះ .... » អ្នកស្រីចាង ក៏រៀបរាប់រឿងអតីតកាលគាត់កាលពី ២០ ឆ្នាំមុនអោយទៅ ថេយ៉ុង បានស្ដាប់
« ផាំង ! នេះគ្រួសារនោះវាអាក្រក់ដាក់ម៉ាក់ដល់ម្លឹង » ថេយ៉ុង ស្ដាប់លឺហើយកំហឹងកើតមានពេញខ្លួនក្នុងចិត្តអាណិតអ្នកម៉ាក់គេខ្លោចចិត្តព្រោះថា ថេយ៉ុង នាយស្រលាញ់អ្នកស្រីចាង ណាស់
« ម៉ាក់ដឹងថាកូនស្រលាញ់ ជីអ៊ុន ម៉ាក់ក៏មិនហាមកូនដែលណា ម៉ាក់ក៏ពេញចិត្តនាងមិនថានាងជាស្រ្ដីមេម៉ាយក៏ដោយតែអ្វីដែលម៉ាក់សុំគឺកូនត្រូវតែសងសឹកអោយម៉ាក់ណា ម៉ាក់គេងមិនលក់ទេណាកូន » អ្នកស្រី ចាង រៀបរាប់ប្រាប់កូនប្រុសទាំងក្រៀមក្រំ
« ម៉ាក់កុំព្រួយ វាធ្វើអោយម៉ាក់លំបាក ២០ ឆ្នាំហើយកូនមិនអោយវាគ្រួសារវារស់នៅដោយស្រួលទេ កូននឹងអោយវាសងទាំងដើមនឹងការ ស្អែកនេះកូននឹងឡើងទៅ ប៊ូសាន » ថេយ៉ុង នាយហ៊ានធ្វើគ្រប់យ៉ាងដើម្បីម៉ាក់របស់នាយ ...

រឿង កូនក្រមុំពិការ (ចប់)  វគ្គ ០១Where stories live. Discover now