ភាគទី 07 ( ថ្ងៃដែលនាងចុះនរក 🔥)

562 16 0
                                    

នៅផ្ទះកណ្ដាលព្រៃយ៉ាងស្ងប់ស្ងាត់ ។ សម្លេងឡានទំនើបជិះចូលមកចាប់ហ្វ្រាំងឈប់ងឺតនៅមុខផ្ទះ ឡាននោះគ្មានឡានអ្នកណាក្រៅពីប្ដីប្រពន្ធដែលទើបរៀបការថ្មីថ្មោងនោះឡើងគឺឡានរបស់ ជុងហ្គុក

« អ្នកនាងចុះមកបានហើយ » ជុងហ្គុក បើកឡានចេញបោះជំហានចូលទៅក្នុងផ្ទះមិនភ្លេចប្ដូរសព្វនាមជាមួយនាងតូចពីអូនបងទៅនាងអ្នកវិញ ។ ជីអ៊ុន លឺហើយមិនបានចាប់អារម្មណ៍អ្វីទេគិតថាប្រហែលថ្មីថ្មោងជួនកាលគេមិនទម្លាប់នឹងពាក្យអូនបងទេ ។ រាងក្រាស់ដើរមកដល់ក្នុងផ្ទះក៏ភ្លេចថានាងតូចមើលមិនឃើញក៏បិទភ្នែកទាំងអារម្មណ៍មួម៉ៅក្ដៅក្រហាយគេក៏ដើរចូលទៅរកនាងតូចចាប់អូសដៃនាងចូលមកក្នុងផ្ទះ
« ប្រាវ ... ជុង អូនឈឺណា » ជុងហ្គុក ចាប់អូសដៃនាងតូចមកដល់លើសាឡុងក៏រុញនាងអោយដួលលើសាឡុងក្នុងផ្ទះ
« ឈប់រំអួយបានហើយ ខ្ញុំអស់ពេលអស់តួនាទីជាទេវបុត្រហើយដឹងទេនៅក្បែរនាងខ្ញុំធុញៗ ... ធុញទ្រាន់ខ្លាំងណាស់ » រាងក្រាស់ និយាយទាំងអារម្មណ៍មួម៉ៅមិនគិតដល់អារម្មណ៍នាងតូចបន្តិចសោះឡើយ ។ នាងលឺហើយដូចក្រោកពីក្នុងយល់សប្តិចឹង ហេតុអ្វីសុខៗគ្រប់យ៉ាងវាប្រែទៅជាយ៉ាងនេះ ។ កែវភ្នែកភ្លឺដួចកញ្ចក់ដែរមើលមិនឃើញក៏ចាប់ផ្ដើមជ្រាបទឹកភ្នែកចេញមកវាអួលពីបេះដូងខាងក្នុងខ្លួន បេះដូងនាងចាប់ផ្ដើមឈឺពឺតៗបន្ទាប់ពីឮសម្ដីមនុស្សនាងស្រលាញ់និយាយពាក្យថាធុញមកកាន់នាង
« ជុង បងនិយាយអី ហាឬមួយបងកើតអ្វីមកទើបបងនិយាយបែបនេះ ហ្ហឹកៗ... » នាងតូចចាប់ផ្ដើមរាវរាងក្រាស់ ទាំងទឹកភ្នែករលីងរលោងនាងចង់អោប ចង់អោយគេប្រាប់នាងថាមុននេះមិនមែនជាការពិតជាការយល់ច្រលំ
« នាងឈប់ធ្វើខ្លួនគួរអោយរំខាន ឈប់គិតថាខ្ញុំស្រលាញ់នាងទៀតទៅល្មមតែដឹងការពិតហើយ » ជុងហ្គុក ក៏ចាប់ស្មារនាងតូចអង្រួនខ្លាំងៗ ។ នាងនៅក្នុងពេលនេះឈឺទាំងកាយតែនៅចាញ់ចិត្តនឹងបេះដូងទេ គេលេងតែនាងស្រលាញ់គេពិតមែន
« ហ្ហឹកៗ ... បងមិនមែនជា ជុងហ្គុក ដែលខ្ញុំស្គាល់ទេ ដាច់ខាតមិនមែនទេ ហ្ហឹកៗ ....» ជីអ៊ុន នាងយំខ្លាំងនាងមិនជឿថាអ្នកដែលនៅចំពោះមុខនាងពេលនេះជា ចន ជុងហ្គុក ដែលនាងស្រលាញ់ព្រមរៀបការជាមួយនោះទេ
« ដឹងខ្លួនទៅស្រីល្ងង់ ខ្ញុំគ្រាន់តែសម្ដែងធ្វើជាស្រលាញ់ដើម្បីអោយប៉ានាងជួយក្រុមហ៊ុនតែប៉ុណ្នឹង ខ្ញុំគ្មានថ្ងៃស្រលាញ់មនុស្សស្រីដូចជានាងទេចាំទុក្ខផងទៅ » ជុងហ្គុក ក៏ច្រាននាងអោយដួលទៅលើសាឡុងទាំងសម្លៀកបំពាក់ជាកូនក្រមុំ ។ ថ្ងៃនេះជាថ្ងៃរៀបការនាងគិតថាជាពេលវេលាដែលមានក្ដីសុខជាទីបំផុតមិនស្មានជាថ្ងៃដែលនាងចុះនរកទាំងរស់បែបនេះទេ ហេតុអ្វីគេមកយកបេះដូងនាងលេងសើចវាជាសាច់ជាឈាមវាពិតជាឈឺចាប់ណាស់
« លោក ... ហ្ហឹកៗ ... អាក្រក់ណាស់ ជូនខ្ញុំទៅរកប៉ាខ្ញុំវិញ » នាងតូច ក៏ស្រវ៉ារកគេគក់ដើមទ្រូងគេឌឹកៗទាំងអារម្មណ៍ឈឺចាប់
« នាងគិតថាខ្ញុំល្ងង់ព្រមអោយនាងទៅរកប៉ានាងបានបែបនឹងនាងល្ងង់ពេកហើយ នាងនឹងនៅទីនេះពេញមួយឆ្នាំតាមកិច្ចាសន្យាក្រុមហ៊ុនទាំងពូរព្រមព្រៀង » រាងក្រាស់ក៏ចាប់ដៃនាងតូចដៃវាយគេមុននេះមកច្របាច់រុញនាងចេញមិនអោយប៉ះពាល់រាងកាយគេនោះទេ
« ហ្ហឹក ... ខ្ញុំទៅធ្វើស្អីលោក ហេតុអ្វីធ្វើបាបខ្ញុំហេតុអ្វីមកបោកប្រាស់ខ្ញុំ ហ្ហឹកៗ ... » ជីអ៊ុន យំយ៉ាងនាងពេលនេះគិតអ្វីមិនចេញបេះដូងក៏ឈឺ ។ នាងពិតជាស្រលាញ់គេណាស់ គិតទៀតផងថាបើសិនជាគ្មានគេនាងនឹងមិនអាចរស់នៅបានទេ
« នោះមកពីនាងល្ងង់ លង់ស្រលាញ់គេទាំងមិនមើលពីខ្លួនឯង » ជុងហ្គុក ក៏ទាញទូរស័ព្ទមកចុចរាវរកលេខរបស់គេដើម្បីទំនាក់ទំនង
« ជីមីន ឯងជួយរកក្មេងស្រីណាម្នាក់មកអោយជួយមើលស្រីម្នាក់នេះមួយរយះសិនមកចាំនាងធ្វើអ្វីដោយខ្លួនឯងបានចាំអោយនាងលាឈប់ យកអ្នកដែលស្មោះត្រង់មិនសូវយល់ការអ្វីកាន់តែល្អ » រាងក្រាស់និយាយទាំងមុខម៊ាំគេពិតជារៀបចំផែនការបានស្អាតណាស់ ។ ជីមីម ក៏ឆ្លើយតបតាមទូរស័ព្ទជាសញ្ញាថាគេអាចជួយបាន
« នេះបងចង់ធ្វើអ្វី ... ហ្ហឹកៗ ... » នាងតូចមិនទាន់ជឿនូវរឿងគេនិយាយមុននេះទេ ។ ភ្លាមៗនាងពិបាកទទួលយកណាស់
« ឈប់ល្ងង់ ចាប់ពីពេលនេះទៅរៀនរស់នៅទីនេះ អោយទម្លាប់ខ្ញុំអោយមនុស្សមកបង្រៀននាងពេលនាងធ្វើអ្វីកើតហើយ នាងអាចរៀនរស់ម្នាក់ឯងបាន » រាងក្រាស់ចាប់មុខនាងតូចមកនិយាយហើយ ក៏រុញផ្ទៃមុខនាងទៅម្ខាង
« ហ្ហឹកៗ ... អូនចង់សួរបងថាបងធ្លាប់ស្រលាញ់អូនឬអត់ ?  » សំណួរមួយនេះវាចេញពីបេះដូងនាង ។ នាងពិតជាចង់ដឹងណាស់ព្រោះពេលនាងឈឺហួសស្មានដូចត្រូវកាំបិតចាក់ ១០ កាំបិតយ៉ាងចឹង
« ចាំសម្ដីខ្ញុំអោយច្បាស់តាំងពីដើមមកដល់ពេលនេះខ្ញុំមិនដែលស្រលាញ់នាងទេ រឹតតែគ្មានថ្ងៃស្រលាញ់មនុស្សស្រីដូចនាង យប់នេះនៅទីនេះតែឯងទៅ » រាងក្រាស់ក៏បោះជំហានមួយៗដើរចេញពីនាងតូចទៅកាន់មាត់ទ្វារ សម្លេងសំរឹបជើងកាន់តែចាកឆ្ងាយពីនាងតូច ។ សម្លេងបញ្ឆេះឡានក៏បន្លឺឡានបានន័យថាពេលនេះនាងនៅតែឯង នាងក៏មិនអាចធ្វើអ្វីបានក្រៅពីសង្ងំយំអោយរ៉ូបកូនក្រមុំដែលនាងគិតថាស្រស់ស្អាតបំផុតសម្រាប់នាងបែរជារុញនាងចូលនរកទៅវិញ

វីក ... វីក សម្លេងសត្វយំនាពេលរាត្រីនៅផ្ទះកណ្ដាលព្រៃស្ងាត់

កាន់តែយប់កាន់តែគួរអោយខ្លាច ។ នាងតូចកាន់តែយំនាងពិតជាខ្លាច នាងទាំងរងាទាំងត្រជាក់តែនាងមិនអាចធ្វើអ្វីបានក្រៅពីយំអោបរ៉ូបកូនក្រមុំរបស់នាងឡើយព្រោះគ្រប់យ៉ាងនូវទីនេះនាងមិនអាចមើលឃើញក្រៅពីលឺសម្លេងសត្វយំនោះទេ

« ហ្ហឹកៗ ... លោកប៉ាជួយកូនផងកូនខ្លាចណាស់ » នាងតូចយំអោបរ៉ូបខ្លួនញ័រដូចកូនសត្វយ៉ាងចឹង

💜🌼🙏សូមរងចាំអានភាគបន្ត🙏🌼💜

រឿង កូនក្រមុំពិការ (ចប់)  វគ្គ ០១Donde viven las historias. Descúbrelo ahora