ភាគទី 33

402 13 0
                                    

« ណូហ្វី ...? » សម្លឹង ជុងហ្គុក ឧទានឈ្មោះនាងឡើងក្រោយពីឃើញវត្តមានស្រីតូច ជាអតីតសង្សារចាស់របស់គេកំពុងនៅលើឆាក
« ... » ណូហ្វី នាងក៏ញញឹមយ៉ាងស្រស់ដាក់ ជុងហ្គុក ព្រោះពេលនេះនាងកំពុងបង្ហាញម៉ូដនៅលើឆាក ក្រោយពីត្រឡប់មកពីសហរដ្ធអាមេរិកនាងបាន Debut ជាតារាសម្ដែងនឹងតារាបង្ហាញម៉ូត ព្រោះសម្រស់ដ៏ទាក់ទាញរបស់នាង

កម្មវិធីក៏បានចប់

ជុងហ្គុក ក៏បានស្ទាក់ចង់និយាយជាមួយនាង ។ ព្រោះគេបានសន្យានឹង ណូហ្វី ថានឹងត្រឡប់ទៅរកនាងវិញក្រោយពីជួយប៉ារបស់គេហើយ នាងជាស្នេហាដំបូងរបស់គេនឹងជាមនុស្សតែមួយគត់ដែលគេស្រលាញ់ ។

« បងមកធ្វើអ្វី ? » ណូហ្វី ធ្វើជាងក់ងរដើរចេញពីគេ ។ តាមពិតគ្រប់យ៉ាងជាផែនការនាងទាំងអស់ដែលបង្ហាញខ្លួនពេលនេះអោយ ជុងហ្គុក បានឃើញព្រោះដឹងបានដឹងថា ជុងហ្គុក ពេលនេះជាសេដ្ធីមានប្រាក់រាប់លាន ... ។ នាងដឹងពី ជុងហ្គុក ច្បាស់ណាស់ថាគេច្បាស់ជាស្រលាញ់ក៏ក្រែងចិត្តនាងដែលបើសិនឃើញនាង

ត្រឡប់ទៅអតីតកាល ១ ខែមួយមុន

« ឆ្វាប់ៗ ... អាស ពួកអារោគចិត្ត ហ្ហឹកៗ ... » ណូហ្វី យំទាំងភាពឈឺចាប់ ភាពភ័យខ្លាចព្រោះថាអំឡុងពេលនេះនាងកំពុងនៅក្រោមទ្រូង បុរស ៣ - ៤ នាក់ ។ ព្រោះតែភាពលោភលន់ភាពចង់បានរបស់នាង ។ ព្រោះតែអាងសម្រស់នាងបានធ្វើបាបមនុស្សប្រុសល្អៗស្មោះសនឹងនាងជាច្រើនស្រវារកតែមនុស្សអ្នកមានដើម្បីចង់ឡូយឆាយហុឺហារ តែពេលនេះនាងបែបជាទាក់ទងចំកូនអ្នកមានរោគចិត្ត ផ្គាប់ផ្គន់នាងគ្រប់យ៉ាងព្រោះចង់បោកបញ្ឆោតនាងអោយមកលេងសប្បាយជាមួយមិត្តរបស់គ្នាគេ
« សមមុខនាងហើយ នាងធ្វើបាបមិត្តខ្ញុំ បោកប្រាស់គេ មនុស្សដូចនាងជួបនេះទើបសម ... » បុរសនោះក៏បោះលុយលើមុខនាង ពួកគេក៏កាន់បារីជក់ហើយដើរចេញពីទីនេះទុកអោយ ណូហ្វី នៅយំតែម្នាក់ឯង
« ហ្ហឹកៗ ... ខ្ញុំមិនអាចរស់នៅទីនេះទេ ខ្ញុំត្រូវតែចាកចេញ ហ្ហឹកៗ .... » ណូហ្វី ក៏ប្រញាប់ទៅរើសសម្លៀកបំពាក់ ប្រមូលលុយដាក់ក្នុងកាបូប ប្រញាប់រកវីធីដើម្បីលោតចុះពីលើអគារជាច្រើនជាន់ ។

រឿង កូនក្រមុំពិការ (ចប់)  វគ្គ ០១Where stories live. Discover now