ភាគទី 19

395 15 7
                                    

   ក្រោយពីធ្វើបាបនាងតូចកាត់ព្រឹករាងក្រាស់ក៏ទៅធ្វើការ នាំជំនិតទៅដែរធ្វើដូចគ្នារឿងអ្វីកើតឡើង ។ នាងតូចឈឺទាំងកាយនឹងចិត្ត

       « លោកអាក្រក់ពេកហើយ ... ខ្ញុំនឹងមិនអធ្យាស្រ័យអោយលោកទេ ខ្ញុំឈប់ស្រលាញ់មនុស្សអត់បេះដូងដូចលោកហើយ ហ្ហឹកៗ ... » ជីអ៊ុន អង្គុយអោបជើងដែរឈឺអោនមុខនឹងជង្គង់យំ ។ នាងនឹកឃើញរឿងគេធ្វើដាក់នាងកន្លងមក ជាពិសេសថ្មីៗ គេមិនបាននៅផ្ទះជាមួយប្រពន្ធហើយនៅយកសត្វមកបន្លាចនាងពេលយប់អោយខ្លាចទៀត

នៅជិតរបងផ្ទះ

      ថេយ៉ុង ដើរទៅវិញទៅមកទាំងមិនអស់ចិត្ត ដៃមានកាន់ប្រអប់នាឡិកាដែលគេទិញអោយ ជីអ៊ុន ។ បាត់នាង ២ អាទិត្យជាងមិនឃើញសូម្បីស្រមោលនាងគេក៏នឹកនានាងជាខ្លាំងទោះបានជួបត្រឹមតែម្ដង តែនាងបានឆក់យកការគិតក្ដីនឹករលឹកពីគេទៅទាំងអស់

       « អាថេយ៍អើយ គួរចូលទៅរកនាងអត់ ? ចុះបើចូលទៅជួបបងប្រុសនាង លឺថាគេកាចណាស់ ... គិតៗណា ... តែបើមិនបានជួបនាងថ្ងៃនេះបេះដូងនេះវានៅមិនសុខទេ » ថេយ៉ុង ដើរចុះដើរឡើងជិត ២០ ជុំបើសិនមានអ្នកនៅក្បែរច្បាស់វិលមុខមិនខាន

  ដោយហាមឃាត់ខ្លួនឯងមិនបាន ថេយ៉ុង ក៏សម្រេចចិត្តដើរចូលទៅ

នៅក្នុងផ្ទះ ជុងហ្គុក

   សត្វឆ្កែដែល ជុងហ្គុក យកមកចិញ្ចើមដើម្បីការពារផ្ទះពេលមានមនុស្សចូល ។ អោយព្រុសការពារមិនអោយអ្នកណាចេញចូលតាមចិត្តបានតែជាតិជាសត្វស្រណក ក្រៅពីដឹងគុណម្ចាស់ ក៏វាចេះមើលមនុស្សហិតក្លិនដឹងមនុស្សណាល្អមនុស្សណាអាក្រក់ចំពោះវា មនុស្សល្អវាមិនព្រុសរឹតតែមិនធ្វើអ្វីទេ ។ ពេល ថេយ៉ុង ដើរចូលវាតាមហិតតែមិនបានធ្វើអ្វីទេ

       « អ្នកនាង ជី យ៉ាងមិចហើយ ? » ថេយ៉ុង ទុកនាឡិកានៅលើសាឡុង ។ ប្រញាប់រត់ទៅមើលនាងតូចនៅអង្គុយយំ ទាំងជើងរបួសនៅក្បែរតុអាហារ
       « លោក ... ហ្ហឹកៗ » លើកទីមួយហើយដែលនាងបង្ហាញភាពទន់ជ្រាយចំពោះមុខគេ ។ នាងស្រវាអោបក ថេយ៉ុង យំយ៉ាងខ្លាំងដាក់នាយកម្លោះតែម្ដង
       « កុំលាក់អីណា ... ចង់យំអ្នកនាងយំម្ដងអោយអស់មកណា » ថេយ៉ុង អង្អែលខ្នងនាងថ្នមៗជាការលួងលោម ។ គេក្រឡេកទៅឃើញជើង ជីអ៊ុន កំពុងមានរបួស ។ ទោះមិនបានសុំការអនុញ្ញាតក៏នាយលើកបីនាងតូចព្រោះជើងនាងកំពុងមានរបួស
       « អាយ ... លោក ចង់ធ្វើអ្វីដាក់ខ្ញុំចុះទៅណា » ជីអ៊ុន ពេលគេលើកបីនាងក៏ចាប់ផ្ដើមភ័យខ្លាចគេគិតអាក្រក់លើនាង
       « កុំរឹងរូសណា ជើងអ្នកនាងឈឺខ្ញុំគ្រាន់តែលាងរបួស មើលទៅវាកង្វល់ណាស់ ថែមទាំងរលាកទឹកក្ដៅទៀតអ្នកនាងទៅធ្វើស្អីមក ... មិនប្រយ័ត្នសោះ ... ចាំខ្ញុំមួយភ្លែតខ្ញុំទៅយកថ្នាំលាងរបួសនឹងថ្នាំលាបពេលរលាកអោយ » ថេយ៉ុង ដាក់នាងតូចអោយអង្គុយលើសាឡុងថ្នមៗរួចប្រញាប់រត់ទៅផ្ទះគេយកប្រអប់ថ្នាំ

រឿង កូនក្រមុំពិការ (ចប់)  វគ្គ ០១Where stories live. Discover now