Part 51 : នេះហើយជាខ្ញុំ ជុងគុក ម៉ារីនហ្គោល

1.5K 98 2
                                    

ព័ត៌មានក្ដៅគគុកនៅតែបន្ត ខាងជុងគុកក៏មិនព្រមបញ្ចប់ ដាក់ពាក្យបណ្ដឹងទាល់តែស្ថាប័ននោះបិះរលំតាមរយៈការទារនូវសំណងជំងឺចិត្តដ៏ច្រើនសន្ធឹក ទោះបីជាម្ចាស់ស្ថាប័នព្យាយាមដោះស្រាយយ៉ាងណាក៏មិនព្រមក្រៅពីលក្ខខណ្ឌដែលនាយបានដាក់ ពុំដូច្នោះទាយាទរូបនេះប្រាកដជាបិទកន្លែងសារព័ត៌មានមួយនេះមិនខាន តើនរណាអាចឃាត់នាយបាន? ( ប្រពន្ធគាត់🤭)

#លើកោះ

កាលបើនៅទីក្រុងកំពុងតែវឹកវរ ជុងគុក នាំភរិយាមកលំហែកាយយ៉ាងរំភើយ ដាច់ឆ្ងាយពីបណ្ដាញសង្គម ថេយ៉ុង មិនដឹងឡើយថានៅសេអ៊ូលកំពុងមានរឿងអី ។

នៅលើឆ្នេរខ្សាច់ដ៏ត្រឈៃ កំពុងតែមានប្ដីប្រពន្ធមួយគូអង្គុយកម្សាន្តយ៉ាងស្រស់ស្រាយ ។ នាយតូចគូគំនូរយ៉ាងវេទនា កាន់ជក់មិនចង់ជាប់ តែក៏មិនចង់ទំនេរអត់ប្រយោជន៍សុខចិត្តឈរ ឯស្វាមីដ៏សែនល្អអង្គុយលើកម្រាលលេងហ្គីតាកំដរថេយ៉ុងមិនអោយស្ងាត់ ។

«អេ៎...លោកប្ដី!!»នៅសុខៗនាយតូចស្រាប់តែហៅរាងក្រាស់ ជាហេតុអោយនាយផ្អាកលេងហ្គីតាបន្តិច មុននឹងងាកមករកប្រពន្ធ ។

«បាទ អូនរកអី្វឬ?»

«អំបាញ់មិញអូនដូចឃើញមានទន្សាយ»

«ឯណា ទីនេះមានទន្សាយដែរហេស៎»នាយមកលេងញឹកញាប់ហើយ ដូចមិនធ្លាប់ឃើញមួយក្បាលសោះ ចុះថេយ៍ទៅឃើញមកពីណា ។

«មិនដឹង មុននេះដូចឃើញវារត់នៅត្រង់នោះ»ថេយ៍ចង្អុលទៅផ្ទាំងថ្មដែលនៅលើឆ្នេរខ្សាច់ វាមានជាថ្នាក់អាចអង្គុយឬឡើងលេងបាន ។

«អូនព្រិលភ្នែកទេដឹង»ជុងគុក ជ្រួញចិញ្ចើមមិនចង់ជឿ ទន្សាយស្អីមកនៅត្រង់នឹង ។

«ទេ អូនឃើញពិតមែន បើមិនជឿបងសាកទៅមើលទៅ បើឃើញចាប់វាអោយអូនផង»

«អូនប្រាកដហើយហេស៎»ជុងគុក សួរបញ្ជាក់តែក៏ព្រមក្រោកទៅតាមសម្ដីរាងតូច ។

«ថាទៅអោយឆាប់ឡើង»ថេយ៉ុង តឿនទាំងមុខក្រញូវ បើប្រាប់ថាឃើញហើយនឹង នៅសួរច្រើនម្ល៉េះ ។ នាយតូចក្បាលខូចទម្លាក់ខ្លួនអង្គុយទៅលើកៅអីទាញជក់មកគូរបន្តទាំងលួចសើចមិនឈប់ ។

និទាឃរដូវ (ចប់✓)Where stories live. Discover now