Part 28 : ខ្ញុំស្អប់លោក ជុងគុក !!

3.4K 182 4
                                        

ទម្រាំតែសម្រេចចិត្តត្រូវថានឹងមកនៅថ្ងៃនេះ ជុងគុក ដេកគិតពេញមួយយប់ ។ គេមិនចង់ជួបថេយ៍ ប៉ុន្តែនេះជាថ្ងៃសំខាន់មិនអាចរំលងបាន តើនាយគួរធ្វើបែបណា? ទីបំផុតនាយក៏ដាច់ចិត្តថានឹងមក គ្រាន់តែមកចូលរួមអបអរមួយភ្លែត ប្រហែលមិនអាចធ្វើអោយគេតប់ប្រមល់បានទេ ។
ជុងគុក រៀបចំខ្លួនដើម្បីមកកម្មវិធីរបស់សាលាដែលកំពុងតែមានក្មេងរង់ចាំនាយនៅទីនោះ ។ មកដល់ភ្លាម រាងក្រាស់ក៏ត្រូវតាមរក ថេយ៍ ម្ដងទៀត យ៉ាងណាមិញនាយបានមកយឺតបន្តិចទៅហើយ តែក៏មិនថ្វី ព្រោះនាយមិនបានតាំងចិត្តចង់មកជួបគេស្រាប់ ។

«ហ្ហឹកហ្ហឹក....»សម្លេងយំល្វើយៗរបស់ក្មេងប្រុសកន្សត់ ដែលលួចមកសម្រក់ទឹកភ្នែក អន់ចិត្តនឹងខ្លួនឯងដែលគ្មាននរណាមកចូលរួមដូចជាគេ ។ ថេយ៍ អង្គុយ លើកៅអីក្រោមដើមឈរដ៏ត្រឈឹងមួយដែលមានសភាពស្ងាត់អាចអោយគេបញ្ចេញអារម្មណ៍ដោយមានក្រដាសបញ្ចប់ការសិក្សាមួយសន្លឹកជាមិត្តកំដរ ។

«...............»ជុងគុក ឈរសម្លឹងទៅរាងតូចដោយស្ងប់ស្ងាត់ ទាំងមិនស្រដីអ្វី ។ តើនាយគួរតែចូលទៅលួងលោមគេដែរទេ? ដឹងទេថានាយស្អប់ទឹកភ្នែកមួយនោះណាស់ វាប្រៀបបានជាភ្លើងដែលដុតកម្លោចបេះដូងរបស់នាយយ៉ាងដូច្នោះ ។

«ចៅហ្វាយ មិនចូលទៅរកអ្នកប្រុសទេឬ?» ដោយហេតុតែឃើញនាយសង្ហាេឈរដាក់ដៃក្នុងហោប៉ៅមិនកម្រើក គិតតែពីសម្លឹងសម្លក់ចំពោះកាយតូចដែលកន្សែងសោយសោកយ៉ាងគួរអោយអាណិត ។ ជុងគុក ស្ងៀមបន្តិច បម្រុងនឹងចូលទៅរកមនុស្សជាទីស្រឡាញ់ ប៉ុន្តែបែរជាមានអ្នកមកកាត់ សម្ដៅទៅរកថេយ៉ុងមុននាយទៅទៀត បណ្ដាលឱ្យរាងក្រាស់ត្រូវគាំងដំណើរនៅនឹងមួយកន្លែង ។

«នៅទីនេះទេហេស៎ ខ្ញុំខំតែតាមរក»

«រ៉ូប៊ីន?»

«ហេតុអីក៏មកយំនៅទីនេះ កម្មវិធីមិនសប្បាយហេស៎»រ៉ូប៊ីន ជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ ចូលមកអង្គុយក្បែរថេយ៉ុងទាំងមិនទាន់សុំការអនុញ្ញាត ។

«អត់ទេ ប៉ុន្តែហេតុអ្វីលោកមកទីនេះ?»ថេយ៉ុង ជូតទឹកភ្នែកចេញ ប្រឹងហាស្ដីចោទសួរទៅកាន់ ។

និទាឃរដូវ (ចប់✓)Where stories live. Discover now