Part 13 : បង...នឹកអូន 🔥

2.3K 129 2
                                    

@ សុបិន....

កាយតូចក្នុងឈុតគេងស្ដើង កំពុងតែលតោលនៅក្នុងសួនឧទ្យានតែម្នាក់ឯង ។ ជើងស្រឡូនចេះតែបោះដំណើរទៅមុខ ស្របពេលដែលចក្ខុរ រវៃមើលទៅជុំវិញខ្លួនដែលសុទ្ធសឹងតែជាដើមលីឡាក់ កំពុងតែសាយក្លិនយ៉ាងពិដោរពាសពេញអាកាសា ។ ស្នាមញញឹមភ្ញោចចេញពីបបូរមាត់ក្រពុំ ហាក់ស្រស់ស្រាយជាមួយនឹងទិដ្ឋភាពចំពោះមុខ ស្របពេលដែលដៃស្រឡូនឈោងទៅបេះផ្កាសំណព្វ ប៉ុន្តែភ្លាមនោះបែរជាមានសម្លេងកាត់...

«ថេយ៉ុង!!»សម្លេងមាំដែលមិនដឹងថាជានរណា បានពោលហៅ ថេយ៍ យ៉ាងចម្លែក ខណៈដែលរាងតូចងាកទៅរកបែរជាមិនឃើញ ។

«អ្នកណា...»នាយតូចសួរឡើង ប្រឹងតាមរកសម្លេង តែនៅតែគ្មានការឆ្លើយតប ថេយ៉ុង នឹកភ្នកក្នុងចិត្តមុននឹងបែរមកបេះបុប្ផាក្រពុំម្ដងទៀត ប៉ុន្តែភ្លាមនោះ...

ជ្រឺក...អាវុធមុតស្រួចដែលមាននាមជាកាំបិត ចាក់ចូលជ្រៅនៅត្រង់ពោះរបស់ ថេយ៍ ជាហេតុអោយឈាមស្រស់ ចាប់ផ្ដើមជ្រួតជ្រាបចេញមកមិនដាច់ ។ កាយតូច ល្ហិតល្ហៃអស់កម្លាំងបន្តិចម្ដងព្រោះតែខ្សោះឈាម ប្រឹងទប់ដៃបុរសចម្លែកដែលចាក់ពោះខ្លួន មុននឹងរាងស្ដើងស្រាលខ្ញើកត្រូវដេកដួលមួយរំពេច ព្រូស៚ ។

«ទេ!!!»ថេយ៉ុង ភ្ញាក់ពីដំណេកទាំងបែកញើសសស្រាក់ ភិតភ័យនូវអ្វីដែលខ្លួនសុបិនឃើញ ។ រាងតូច ព្យាយាមស្ទាបកាយត្រជាក់ល្អូកចង់ដឹងថាមានរបួសអ្វីឬអត់ ។

«ហេតុអីក៏ខ្ញុំយល់សប្តិឃើញបែបនេះ»ប្លែកណាស់ តើជាប្រផ្នូលឬគ្រាន់តែជាការស្រមើស្រមៃធម្មតា ប៉ុន្តែក្នុងចិត្តរបស់គេហាក់មិនស្ងប់ទាល់តែសោះ គេនៅតែរសាប់រសល់ ភ័យខ្លាចនូវអ្វីដែលខ្លួនប្រទះ ។ គេត្រូវបាត់បង់ជីវិតបន្ទាប់ពីមានបុរសមិនស្គាល់មុខចាក់សម្លាប់ តើវាជាសញ្ញាអ្វីអោយប្រាកដទៅ ។
(តើអ្វីទៅដែលគេត្រូវបាត់បង់?)

រវល់់តែគិតភ្លាមនោះសម្លេងគន្លឹះទ្វារបន្ទប់ស្រាប់តែបន្លឺឡើង ថេយ៍ ងាកទៅមើលទាំងចម្ងល់ តែទ្វារក៏ស្រាប់តែបើកឡើងទៅហើយ បង្ហាញអោយឃើញមនុស្សប្រុសម្នាក់កំពុងតែគ្រា ជុងគុក ចូលមកយ៉ាងត្រដាបត្រដួស ទើប ថេយ៉ុង រហ័សចូលទៅជួយ ។

និទាឃរដូវ (ចប់✓)Where stories live. Discover now