Part 44 : បងនៅកម្លោះមិនទាន់មានប្រពន្ធទេ

1.3K 85 3
                                    

ក្រោមម្លប់ដើមឈើដ៏ត្រឈឹងត្រឈៃ កំពុងតែមានប្ដីប្រពន្ធមួយគូសាសងគ្នាយ៉ាងផ្អែមល្ហែម ហាក់មិនខ្វល់ពីធម្មជាតិដ៏ស្រស់ពព្រឹមនេះទាល់តែសោះ ។

«ស្អែកនេះអ្នកម៉ាក់នឹងឡើងមកសេអ៊ូលហើយ»ជុងគុក ស្រដីបណ្ដើរបញ្ចុកផ្លែឈើដល់រាងតូចបណ្ដើរ កំឡុងពេលដែលថេយ៍គេងកើយភ្លៅរបស់នាយដោយមានសៀវភៅមួយសម្រាប់អាន ។

«ពិតមែនហេស៎»ថេយ៉ុង លើកចិញ្ចើមចោទសួរទាំងភ្ញាក់ផ្អើលខណៈដែលមាត់កំពុងទំពារស្រ្តបឺរី ។

«គាត់បារម្ភពីអូន ទើបខលមកប្រាប់បងព្រឹកមិញនេះ ថ្ងៃស្អែកបងនឹងអោយកូនចៅទៅទទួល»ម្យ៉ាងបើបែបនេះក៏ស្រួលដល់នាយខ្លះដែរ បានគាត់មកជួយថែនាយនឹងបានដកឃ្លាដើម្បីទៅធ្វើការងារខ្លះ ព្រោះបើអ្នកផ្សេងជុងគុកមិនទុកចិត្តអោយគេមើលប្រពន្ធខ្លួនឡើយ ។

«ប្រសើរណាស់ បងនឹងមិនសូវហត់ដែលនៅមើលអូន24ម៉ោងបែបនេះ»គេក្រែងចិត្តថាប្ដីនឹងហត់ ត្រូវធ្វើការស្ត្រេសហើយនៅមិនបានសម្រាកគ្រប់គ្រាន់ទៀត ព្រោះតែមានគេជាបន្ទុក ។

«បងនិយាយពីពេលណាថាបងហត់ ឃើញអូនរស់នៅសុខសប្បាយបងត្រេកអរទៅវិញទេ»ប្ដីឯណាដែលមិនចង់ឃើញប្រពន្ធរស់នៅសុខស្រួល ស្រឡាញ់ស្ទើរលេបទុកទៅហើយ ។

«ប៉ុន្តែភ្នែកបងស្លក់ណាស់ មើលចុះបាក់សម្រស់ប្ដីអូនអស់ហើយ»ថេយ៍ ក្រោកមកក្រសោបថ្ពាល់របស់ជុងគុកបង្វិលឆ្វេងស្ដាំព្រមទាំងសំណើចមកជាមួយ

«ជីវិតបុរសមេផ្ទះតែប៉ុណ្ណឹងឯង»

«ហិហិ...គួរអោយស្រឡាញ់ណាស់»ថេយ៉ុង សើចស្រស់លទៅថើបមាត់ប្ដីទាំងមិនស្ទាក់ស្ទើរ គេគ្មានអ្វីដែលត្រូវខ្មាសអៀននោះទេ រាងក្រាស់បានផ្ដល់ឱ្យគេច្រើនជាងនេះរាប់រយដង ជាពិសេសគឺសុភមង្គល ជុងគុក មិនរារែកនឹងរកវាមកអោយគេឡើយ ដូច្នេះហើយអ្វីដែលគេអាចផ្ដល់អោយនាយបានគេនឹងធ្វើ ។

«អ្ហឹម...»ជុងគុក ថើបមិនលែង ក្រសោបកញ្ចឹងកតូចពីក្រោយអោយមកកាន់តែកៀក ងាយស្រួលអោយនាយថើបសាច់បបូរមាត់មួយគូនោះ ។ រាងក្រាស់ព្យាយាមថ្នាក់ថ្នម ថើបយ៉ាងទន់ភ្លន់បំផុតធ្វើឱ្យនាយតូចអណ្ដែតអារម្មណ៍កាន់តែខ្លាំង រហូតទន់ខ្លួនទៅក្នុងរង្វង់ដៃរបស់ប្ដី អោយនាយណែបនិត្យទាល់តែអស់ចិត្ត ។

និទាឃរដូវ (ចប់✓)Where stories live. Discover now