ការយកកំហឹងមកដោះស្រាយបញ្ហា មិនមែនជាមធ្យោបាយដ៏ល្អនោះទេ ផ្ទុយទៅវិញយើងគួរតែរម្ងាប់ភាពក្រែវក្រោធជាមុនសិន សឹមសម្រេចចិត្តធ្វើអ្វីមួយ ទើបមិនមានរឿងដែលស្ដាយក្រោយកើតឡើង ។
ជុងគុក ទម្លាក់ចោលនូវភាពមានៈត្រឡប់មករកភរិយាដែលកំពុងយំនៅក្នុងបន្ទប់ឯណេះវិញ ។ ចូលមកដល់ក៏ប្រទះនឹងរាងតូចដែលដេកក្រាបនឹងពូក មិនដឹងថាថេយ៍គេងលក់ឬសន្លប់អោយប្រាកដទេ បើស្ងាត់មាត់ជ្រាបបែបនេះ ។
«សឺត...សូមទោស ធ្វើឱ្យអូនយំទៀតហើយ»ជុងគុក សន្សឹមៗឡើងមកលើពូកជាមួយប្រពន្ធ ដាក់តម្រង់អោយថេយ៍គេងអោយបានស្រួលបួល ដោយមាននាយជាអ្នកធ្វើជាភួយឱ្យគេដណ្ដប់យ៉ាងកក់ក្តៅ ។
ដៃមាំវែកសក់ប្រពន្ធចេញថ្នមៗ បង្ហាញនូវទម្រង់មុខតូចដែលដាមទៅដោយទឹកភ្នែក ច្រមុះឡើងក្រហមព្រោះតែការយំ ម្ដេចក៏នាយល្ងីល្ងើបែបនេះ បើចិត្តត្រជាក់ជាងនេះបន្តិច ប្រហែលមិនចាំបាច់មកទាស់ទែងអោយថេយ៍ពិបាកចិត្តដែរ ។
«សម្រាកចុះ ថ្ងៃស្អែកអ្វីៗនឹងប្រសើរឡើង»ប្រាកដណាស់ថា នាយមិនទុកអោយបញ្ហានេះកាន់តែធំឡើយ គេច្បាស់ជាវែកមុខ អ្នកដែលផ្ដើមរឿងនេះ ហើយឱ្យវាទទួលយ៉ាងសាកសមបំផុត ដែលធ្វើឱ្យថេយ៍ឈឺចាប់ ពួកគេត្រូវតែសងជំនួសឱ្យទឹកភ្នែកដោយឈាម ។
ព្រលឹមថ្ងៃថ្មី ព្រះអាទិត្យបំពេញតាមតួនាទីមិនរំលង ងើបឡើងបង្អួតរស្មីដ៏ចែងចាំងរបស់ខ្លួនទៅកាន់ពិភពលោក ។ កាយតូចដែលខ្សោះកម្លាំងពេញមួយយប់ ចាប់ផ្តើមបើកភ្នែកម្ដងបន្តិច ថ្វីបើមិនទាន់អស់ងងុយក៏បង្ខំចិត្តអោយខ្លួនឯងក្រោកទាំងមាត់នៅស្ងាបមិនដាច់ ។
«បើងងុយ គេងវិញទៅ»សម្ដីក្បែរត្រចៀក ពិរោះគួរអោយចង់ស្ដាប់ ស្រដាស់នាយតូចអោយស្វាងចែស រហ័សងើយមុខមើលក៏ឃើញស្វាមីជាទីស្រឡាញ់កំពុងញញឹមស្រស់សម្លឹងមកកាន់គេ មិនដឹងថានាយភ្ញាក់តាំងពីពេលណាទេ ។
«ជុងគុក...»ទឹកមុខប្ដូរមួយរំពេច មុននេះនៅឡេឡឺបើកភ្នែកមិនរួចនៅឡើយសោះ ដល់ឃើញប្ដីភ្លាមក៏ប្រែជាចង់យំ បញ្ចេញទឹកមុខកម្សត់ ឯមាត់ក៏ចាប់ផ្តើមពេបដូចកូនក្មេងយ៉ាងចឹង ។
YOU ARE READING
និទាឃរដូវ (ចប់✓)
Action15 ឆ្នាំដែលខ្ញុំរង់ចាំគេ ។ ជាពេលវេលាមួយដែលខ្ញុំមិនអាចបំភ្លេច គឺថ្ងៃដែលពួកយើងដាំដើមលីឡាក់មួយនេះឡើង ខ្ញុំតែងតែរំពឹងថាថ្ងៃណាមួយអ្នកនឹងត្រឡប់មកវិញ ត្រឡប់មកមើលថែដើមឈើនេះជាមួយគ្នាម្ដងទៀត ។ ជុងគុក ម៉ារីនហ្គោល x ថេយ៉ុង ហ្គាដេនៀ
