ភាគទី ៣២

Start from the beginning
                                    

នាពេលព្រឹកជាថ្ងៃថ្មីពេលវេលាថ្មី

  ជាងកន្លះខែមកនេះពួកគេមកលំហែរកាយនៅកោះ ជេជូ ។ ធ្វើអោយពួកគេកាន់តែស្អិតរមួតនឹងគ្នា ពេលវេលាទាំងនេះធ្វើអោយ ជីអ៊ុន នាងពិតជាមានក្ដីសុខជាពន់ពេក

       « អរគុណគ្រប់គ្នាហើយ ! ទំនេរខ្ញុំនឹងមកម្ដងទៀត » ជីអ៊ុន ក៏លារគ្រប់គ្នានៅទីនោះ ។ ថ្វីត្បិតតែនាងទើបតែមកតែគ្រប់គ្នានៅទីនេះពិតជាចូលចិត្តនាងណាស់
       « អ៊ំៗ ... សង្ឃឹមថា អ្នកប្រុសនឹងលោកស្រីនឹងឆាប់មកទីនេះម្ដងទៀត » ចាស់ៗនៅទីនោះ
       « ច្បាស់ណាស់ អ៊ំខ្ញុំទៅសិនហើយណា » ជុងហ្គុក ក៏គ្រានាងតូចឡើងលើយន្តហោះផ្ទាល់ខ្លួនរបស់គេ

នៅសេអ៊ូល

        ថេយ៉ុង បាត់នាងតូចមួយរយ:នេះគេពិតជានឹកនារនាងជាពន់ពេកដល់ថ្នាក់បាយមិននឹកទឹកមិនស្រេក ។ គេក៏មិនយល់ដូចគ្នាថាហេតុអ្វីសុខៗស្រលាញ់ ជីអ៊ុន យ៉ាងនេះ ?

       « សម្លេងឡាន ?  នេះអ្នកនាង ជីអ៊ុន មកហើយមែនទេ ? » ថេយ៉ុង ដែលដេកលើសាឡុងទទ្ទឹងរង់ចាំផ្លូវនាងតូចគ្រាន់តែលឺនាងសប្បាយចិត្តខ្លាំងណាស់
       
..... នាយក៏ប្រញាប់ប្រញាល់រត់ទៅមើល គ្រាន់តែឃើញរាងក្រាស់គ្រា ជីអ៊ុន ពីលើឡានមកគេក៏ផ្អាកដំណើរមិនហ៊ានចូលជិតនោះទេ ។ បានត្រឹមតែឈរមើល មនុស្សដែលខ្លួនឯងស្រលាញ់នាងក្ដីសុខជាមួយអ្នកដទៃ

       « មកដល់ផ្ទះហើយណា អូនដើរយឺតៗណា ... » ជុងហ្គុក កាន់ដៃគ្រានាងតូចយ៉ាងប្រុងប្រយ័ត្ន
       « មិនបាច់ថ្នមអូន ! ដូចនៅលើកោះទេណា ... នៅទីនេះអូនអាចធ្វើអ្វីដោយខ្លួនឯងបានណា » គេថ្នាក់ថ្នមនាងពេកធ្វើអោយនាងមានអារម្មណ៍ទើសទាល់ទៅវិញទេ
       « បាទ បងដឹងថាប្រពន្ធបងពូកែហើយ ជុប៎ ... តាមពិតបងចង់នៅលើកោះអោយបានយូរៗជាមួយអូន តែបងត្រូវចូលរួមកម្មវិធីនូវយប់នេះជាមួយដៃគូរសហការជាប្រញាប់ខានមិនបានទើបដាច់ចិត្តមក ... » ជុងហ្គុក ក៏អោនថើបថ្ងាសនាងតូចមួយខ្សឺត រួចអង្អែលក្បាលនាងថ្នមៗ
        « អួយ ... មិនអីទេបង ការងារបងសំខានជាងណា ... បងឆាប់ទៅរៀបចំខ្លួនទៅណា ចាំអូនរៀបចំខោអាវនឹងគ្រឿងអលង្ការអោយណា » ជីអ៊ុន ក៏ប្រញាប់ឡើងទៅបន្ទប់ ជុងហ្គុក ជ្រើសរើសសម្លៀកបំពាក់អោយរាងក្រាស់ ។ នាងជ្រើសរើសគ្រឿងលម្អរកាយមនុស្សប្រុសមានខ្សែក្រវាត់ ក្រវាត់ក នាឡិល ចិញ្ចៀនអាពាណ៍ពិពាណ៍របស់នាង
         « បងមិនចង់ទៅសោះអារម្មណ៍មិនល្អទេ ! ពេលឃ្លាតពីអូនបែបនេះ » នាយសុខៗឈរមើលទៅនាងតូចទាំងកែវភ្នែកសោកសៅក៏ស្ទុះមកអោបចង្កេះនាងតូចពីក្រោយយ៉ាងណែន
        « នេះបងគិតច្រើនពេកណា ... គ្រាន់តែចូលរួមកម្មវិធីជប់លៀង ដើរម៉ូតតើ ... មានអីឯណាបងគិតច្រើនដោយខ្លួនឯង កម្មវិធីគេមានអង្គរក្សច្រើនណាស់ណា ប៉ាធ្លាប់ប្រាប់អូនពេលគាត់ត្រឡប់មកពីកម្មវិធីម្ដងៗ ... » លោក លី ពិតជាស្រលាញ់កូនណាស់ រាល់កូនឃើញអ្វីទៅទីណានាងតូចមិនអាចមើលឃើញគាត់តែងរៀបរាប់ប្រាប់កូនដោយមិននឿយហត់នោះទេ
        « បងមិនមែនគិតរឿងនឹងទេ បងគ្រាន់តែមិនចង់ឃ្លាតពីអូនអារម្មណ៍បងបង្ហាញថាមិនសូវល្អនោះទេណា »
        « កុំគិតច្រើន បងឆាប់ទៅឆាប់មក ពួកយើងឆាប់ជួបគ្នាណាជឿអូន » ជីអ៊ុន ក៏អង្អែលដៃរាងក្រាស់ដែលកំពុងអោបនាងថ្នមៗជាការលួងលោមនាយ
        « ក៏បាន សឺត ... ប្រពន្ធបងបញ្ជារហើយ បងទៅរៀបចំខ្លួនហើយណា » ជុងហ្គុក ថើបថ្ពាល់ ជីអ៊ុន មួយខ្សឺតហើយប្រញាប់ទៅស្លៀកពាក់ចូលរួមកម្មវិធីរបស់គេ

ក្នុងកម្មវិធី

       កម្មវីធីមនុស្សម្នារយ៉ាងច្រើនចូលរួមពួកគេមើលទៅសប្បាយណាស់ ជួបអ្នកជំនួញជាច្រើនៗសុទ្ធតែល្បី ក៏មានវត្តមានតារាល្បីៗជាច្រើនចូលរួមដើម្បីអបអរសាទរ Brand និមួយៗ

         « ពិធីដើរម៉ូតសម្លៀកបំពាក់ទើបតែឆ្នៃម៉ូតឡើងរបស់ក្រុមហ៊ុនយើងខ្ញុំចាប់ផ្ដើមដំណើរការហើយ ... » ពិធីករប្រកាសហើយ ។ អ្នកដើរម៉ូតក៏បង្ហាញខ្លួនដើរបង្ហាញសម្លៀកបំពាក់យ៉ាងស្រសៀស្អាតក្នុងកម្មវីធី

   ខុសអ្វីតែ ជុងហ្គុក តាំងពីចូលកម្មវិធីដល់ឥឡូវគេមិនសូវសប្បាយចិត្តទេ ក៏មិនដឹងព្រោះហេតុផលអ្វី ? តែកែវភ្នែកគេមើលអ្នកដើរម៉ូតកំដរអផ្សុក

       « ណូហ្វី .... ? »

           💜🌼🙏សូមរងចាំអានភាគបន្ត🙏🌼💜

រឿង កូនក្រមុំពិការ (ចប់)  វគ្គ ០១Where stories live. Discover now