«ហេតុអីធ្វើមុខបែបនេះ អូនមិនស្រួលត្រង់ណាឬ សឺត...»មិនអោយខាតទេ ជុងគុកឆ្មក់ថើបថ្ពាល់ក្មេងដែលញិញក់ដាក់ខ្លួនទាំងព្រលឹម ចង់តែចាប់ក្រញិចទេលោកអើយ ។
«អូនសូមទោស!!»ក្រឡង់ភ្នែកកូនឆ្កែបើកភ្លឹសៗសម្លឹងទៅកាន់ជុងគុក គេខុសហើយដែលទៅរករឿងនាយ ដឹងទេថាខ្លួនត្រឹមជាប្រពន្ធ ចុះបើនាយខឹងហើយលែងត្រឡប់មកនោះ? តើនរណាជាអ្នកលំបាក
«ហេតុអីសូមទោស?»ជុងគុក លើកចិញ្ចឹមត្បកសំនួរទៅវិញទាំងអស់សំណើច
«សូមទោសដែលរករឿងបងខុសរបៀប ហ្ហឹកហ្ហឺ...»យំមួយទៅហើយ មិនដឹងថាកើតអីទេ តែផ្លូវក្នុងប្រាប់ឲ្យយំ ទឹកភ្នែកនេះទប់មិនជាប់ទេ ហូរមកដូចបាក់ទំនប់ ខណៈដែលជុងគុកចង់ស្លន់មួយពេល ព្រោះតែភ័យពេក ។
«ថេយ៍! ថេយ៍! កុំយំបងមិនទាន់ថាអីអោយអូនឯណា ប្រពន្ធបងមិនបានខុស មិនបាច់យំទេ ប្រយ័ត្នដង្ហក់ទៀត»
«តែអូនស្ដីអោយបង អូនជេរបងណា ហ្ហឹក បងអត់ខឹងទេហ៎»មិនមែនប៉ុណ្ណឹងទេដឹង? ចុះអាក្នុងចិត្តនោះមិនដឹងលួចដាក់ទំនាយយ៉ាងម៉េចខ្លះ ដល់ដឹងខុសអាងអីយកទឹកភ្នែកមកបាំងមុខ ល្បិចពិតមែន ។
«អត់ទេៗ បងមិនខឹងថេយ៍ទេ បងទើបខុស បងស្រែកដាក់អូន បងឆេវឆាវមួយពេល ទើបបញ្ចេញកំហឹងដាក់ថេយ៍ អូនអត់ទោសអោយបងឬអត់ បងសន្យាមិនធ្វើចឹងទៀតទេ»មាត់លួង ដៃជូតទឹកភ្នែក ថ្នមគេណាស់មិនហ៊ានអោយទាស់ចិត្តទេ ស្រឡាញ់យ៉ាងនេះហើយតើអោយនាយដាច់ចិត្តក្បត់គេយ៉ាងម៉េចនឹងកើត បង្ខូចឈ្មោះមិនមើលមនុស្សទាល់តែសោះ ។
«មែនហើយ បងអាក្រក់ណាស់ បងស្រែកដាក់អូន នៅធ្វើមុខកាចៗដាក់អូនទៀត បងគួរអោយស្អប់»អណ្ដឺតអណ្ដក់ប៉ុណ្ណឹងហើយនៅឆ្លៀតថាអោយគេបានទៀត ជូតសំបោរផង ស្ដីអោយគេផង អាងតែប្ដីស្រឡាញ់ ធ្វើបាបគេមិនស្រាកស្រាន្តទេ ។
«អា៎ បងសូមទោស សឺតៗៗៗ ឈប់ខឹងបានហើយ ចាំថ្ងៃនេះបងជូនអូនទៅលំហែកាយមិនអោយនៅតែផ្ទះស្រ្តេសពេកទេ»
«តែជុងនៅមិនទាន់ប្រាប់អូនរឿងព័ត៍មាននៅឡើយទេ ថាវាយ៉ាងម៉េចទៅវិញ»
YOU ARE READING
និទាឃរដូវ (ចប់✓)
Action15 ឆ្នាំដែលខ្ញុំរង់ចាំគេ ។ ជាពេលវេលាមួយដែលខ្ញុំមិនអាចបំភ្លេច គឺថ្ងៃដែលពួកយើងដាំដើមលីឡាក់មួយនេះឡើង ខ្ញុំតែងតែរំពឹងថាថ្ងៃណាមួយអ្នកនឹងត្រឡប់មកវិញ ត្រឡប់មកមើលថែដើមឈើនេះជាមួយគ្នាម្ដងទៀត ។ ជុងគុក ម៉ារីនហ្គោល x ថេយ៉ុង ហ្គាដេនៀ
Part 49:ខ្ញុំទើបជាភរិយា ជាអ្នកដែលផ្ដល់កំណើតពិតប្រាកដដល់ទាយាទរបស់ ជុងគុក ម៉ារីន
Start from the beginning
