«ម៉ាក់! ចុះរបស់ជុងគុកនោះ»
«គេខលមកយើងថាត្រូវចុះទៅខេត្ត ប្រហែលមិនបាននៅញុាំបាយជាមួយឯងទេ ព្រោះនឹងឆាប់បានត្រឡប់មកវិញ»ឡៃម៉ា ស្រដីប្រាប់តាមអ្វីដែលរាងក្រាស់បានផ្ដែផ្ដាំ ។ ពិតមែនដែលថ្ងៃនេះជុងគុកត្រូវចុះទៅមើលការដ្ឋានដែលកំពុងសាងសង់ជាសំណង់បែបបុរាណមួយកន្លែងនៅតាមខេត្ត នាយចង់ឆាប់ទៅពីថ្ងៃបន្តិច ហើយល្ងាចនាយនឹងឆាប់បានមកវិញ ពុំដូច្នោះប្រាកដជាត្រូវដេកនៅខេត្តមិនខាន ។
«បាទ...»ថេយ៉ុង មិនស្រដីអង្គុយញុាំបាយយ៉ាងស្ងៀមស្ងាត់ ទឹកមុខស្រងូតស្រងាត់ខុសពីសព្វដង ។ ឡៃម៉ា បានត្រឹមបារម្ភពីកូនមិនដឹងគួរធ្វើបែបណា មានតែរង់ចាំជុងគុកមកវិញប៉ុណ្ណោះ ។
បន្ទាប់ពីញុាំអាហាររួចរាល់ក៏មិនដឹងធ្វើអ្វីក្រៅពីជួយម៉ាក់របស់គេធ្វើការស្រាលៗ នឹងជជែកលេងជាមួយគាត់ដើម្បីបន្លប់អារម្មណ៍ខ្វល់ខ្វាយរបស់គេ ។
«ពេលណាទើបមីងតូចឡើងមកលេងខ្ញុំទៅម៉ាក់ នឹកគាត់ដល់ហើយ»បានលឺសម្លេងតែក្នុងទូរស័ព្ទ ឆ្លងឆ្លើយគ្នាពីចម្ងាយ គេមិនអស់ចិត្តទេ ចង់អោប ចង់អោយគាត់ថ្នមគេដូចរាល់ដង ។
«ទីនោះដកឃ្លាមិនទាន់បាន ការងាររវល់ណាស់ ប្រហែលចាំទាល់តែឯងសម្រាលទេដឹង»
«ហូយ៎...យូរណាស់ម៉ាក់ បួនខែទៀតឯណោះ»សម្រាប់អ្នកដែលរង់ចាំវាមិនលឿនទេណា ចិត្តអន្ទះសាចង់ជួបបែរជាមិនអាច ត្រូវរង់ចាំដល់ទៅបួនខែទៀត ហុើយ ជីវិតដូចមិនសមបំណងទាល់តែសោះ ។
«ហឹស ម៉េចមិនសុំប្ដីឯងទៅលេងទីនោះតែម្ដងទៅ»
«ឆឹស បើគាត់នៅខ្ញុំសុំមែនហ្នឹង ម៉ាក់មិនបាច់មកបញ្ជួសទេ»ថេយ៉ុង ពេបមាត់មិនអោយចាញ់អ្នកម្ដាយទេ ផ្ចាញ់ផ្ចាលទាល់តែឈ្នះ ។ បែបនេះក៏ល្អម្យ៉ាងដែរ ដែលគេមិនអផ្សុក បានគាត់មកនៅជាមួយគ្រាន់តែឈ្លោះគ្នាកុំអោយស្ងាត់ផ្ទះ ។
ម្ដាយកូនទាំងពីរបន្តសម្ដីឆ្លើយឆ្លងមិនដាក់មួយម៉ាត់ទេ ខណៈដែលដៃកំពុងតែអង្គុយចាក់អាវមិនអោយទំនេរ ឯទូរទស្សន៍បែរជាបើកចោលអោយរុយមើលទៅវិញ ។ សម្លេងសើចចេះតែបន្លឺឡើងមិនដាច់ ជាពិសេសរាងតូចដែលគេអាចធូរអារម្មណ៍មិនខ្វល់ច្រើនដូចជាព្រឹកមិញ ។
ESTÁS LEYENDO
និទាឃរដូវ (ចប់✓)
Acción15 ឆ្នាំដែលខ្ញុំរង់ចាំគេ ។ ជាពេលវេលាមួយដែលខ្ញុំមិនអាចបំភ្លេច គឺថ្ងៃដែលពួកយើងដាំដើមលីឡាក់មួយនេះឡើង ខ្ញុំតែងតែរំពឹងថាថ្ងៃណាមួយអ្នកនឹងត្រឡប់មកវិញ ត្រឡប់មកមើលថែដើមឈើនេះជាមួយគ្នាម្ដងទៀត ។ ជុងគុក ម៉ារីនហ្គោល x ថេយ៉ុង ហ្គាដេនៀ
Part 47 : ជុងគុក មិនបានធ្វើចឹងទេ
Comenzar desde el principio
