Part 45 : ខ្ញុំមិនអាត្មានិយម ធ្វើបាបប្រពន្ធខ្លួនឯងទេ

Comenzar desde el principio
                                        

«ហឹស យើងទៅរកគាត់សិនហើយ ត្រៀមផែនការអោយល្អទៅ»Flora ញញឹមមានអំណួតទើបរៀបរឹកសមសួនឆ្ពោះសម្ដៅទៅរកជុងគុកដែលកំពុងត្រូវប៉ាម៉ាក់របស់នាងស្វាគមន៍ ។

ក្រលេកមកកាន់នាយតូចឯណេះវិញ កំពុងតែដេកននៀលលើសាឡុងទាំងខ្ជិលច្រអូស តែមាត់ទំពារមិនឈប់ទេ មុននេះស្រ្តបឺរីអស់មួយចានធំ ឥឡូវក៏បន្តមកនំមួយចានទៀត ដាក់ញុាំទាំងភ្នែកសម្លឹងទូរទស្សន៍មិនខ្ចីដេក ។

ក្រាក~ ភ្លាមនោះទ្វារបន្ទប់ក៏ស្រាប់តែបើកឡើង បង្ហាញវត្តមានរបស់ឡៃម៉ាដែលចូលមក ដើម្បីមើលកូនសម្អុយដែលស្មើនេះហើយមិនព្រមបិទភ្លើងគេង ។

«ម៉ាក់....»នាយតូចបត់.កទៅក្រោយ ងើយហៅម្ដាយ ស្របពេលដែលមានកំពុងតែទំពារនំ ។

«ឯងនៅធ្វើអី បានជាមិនគេង នេះយប់ព្រលប់ទៅហើយឯងនៅញុាំទៀតហេស៎ថេយ៍»ឡៃម៉ា ច្រត់ចង្កេះសម្លឹងទៅកូនទាំងហួសចិត្ត មើលចុះដេកទំនងណាស់ មិនជំពាក់អាណាមួយរៀល ។

«គឺខ្ញុំគេងមិនលក់ ទើបនៅមើលរឿង ណាមួយចង់ចាំផ្លូវជុងគុកផង»គេគេងមិនលក់ទេ បើគ្មានប្ដីអោប មានអារម្មណ៍ថាខ្វះភាពកក់ក្តៅ ត្រូវការខ្នើយសាច់មកអោយគេកើយទើបគេងលក់ ។

«ខ្លាចគេមិនស្គាល់បន្ទប់ហេស៎!! បានហើយ ឆាប់ទៅដុសធ្មេញហើយចូលគេង ម៉ាក់មិនអោយឯងនៅកំអែខ្ជិលអញ្ជឹងទេ»រកលេសណាស់ ចាំផ្លូវប្ដីដើម្បីឲ្យគេមកបម្រើនឹងឬ ឯជុងគុកក៏អញ្ជឹងទៀតថ្នមឡើងគេទម្លាប់ខ្លួនអស់ហើយ សូម្បីតែងូតទឹកក៏ចាំប្ដីដែរ ដល់អញ្ជឹងគាត់និយាយលែងចេញតែម្ដង ។

«ហូយ ម៉ាក់ហ៎ មិនយល់ចិត្តកូនសោះ»ថេយ៍ប្រឹងក្រោកទាំងមិនចង់ ង៉ក់ងររករឿងមិនឈប់ទេ គ្មានអ្នកណាយល់ចិត្តគេដូចជាលោកប្ដីឡើយ អោយឆ្វេងៗ អោយស្ដាំៗ ចូលថើបចេញថើប ក្ដីសុខណាស់ តែនៅជាមួយម៉ាក់ថ្ងៃណាក៏ស្ដីអោយដែរ ជាពិសេសរឿងគេខ្ជិល ។

«យើងមិនថ្នមអោយខូចក្មេងដូចប្ដីឯងទេ ឆាប់ទៅ ប្រយ័ត្នយើងធាក់ធ្លាយកូនចេញមក អោយតែធ្វើចរិតបែបនេះ ប្ដីឯងគេលត់ជង្គង់សំពះមិនខាន »

«ទៅក៏បាន!!»ថេយ៉ុងពេបមាត់មិនសុខចិត្ត ប្រឹងដើរប៉ាក់ប៉ើកទៅបន្ទប់ទឹកដើម្បីរៀបចំខ្លួនចូលគេង ។ ឡៃម៉ា នៅចាំមើលថេយ៍ទាល់តែគេគេងលក់ទើបគាត់ត្រឡប់ទៅបន្ទប់វិញ មួយរយៈនេះគាត់សង្កេតឃើញគេបាក់ អាចនឹងអស់កម្លាំងច្រើន ទើបមិនចង់អោយនៅដល់យប់ជ្រៅ ម្យ៉ាងខ្លាចប៉ះពាល់ដល់សុខភាពផង គាត់ក៏ចេះតែរកអាហារបំប៉នមកប៉ូវគេដូចគ្នា ។

និទាឃរដូវ (ចប់✓)Donde viven las historias. Descúbrelo ahora