Chapter:23"អាត្មានិយម"

Start from the beginning
                                    

“បងជាជុងហ្គុករបស់អូន…ជាមនុស្សធម្មតា មិនមែនកូនប្រធានាធិបតីអីនោះទេ! ហេតុអីគ្រាន់តែស្រលាញ់គ្នាក៏ពិបាកដែរនោះ” គេបាននិយាយរៀបរាប់ទុក្ខសោកទៅតាមខ្យល់ខណៈដែលមាននារីជាទីស្រលាញ់នៅក្នុងដៃ។

“ហ៊ឹកៗ…មកពីបងមិនមែនជារាស្ត្រធម្មតា មកពីបងជាមនុស្សដែលពិសេស….ការស្រលាញ់មួយនេះមិនអាចទៅមុខបានឡើយ…..ហ៊ឹកៗ!....បងកុំចោលព្រះនាងណា៎” ហានីល ខំប្រឹងនិយាយទាំងដង្ហក់ ស្របពេលដែលនាងយំសឹងខ្សោះអស់ពីខ្លួនទៅហើយ។

“បងក៏មិនអាចចោលអូនដូចគ្នា”

“ហ៊ឹកៗ… បង-បងកុំធ្វើឲ្យខ្ញុំពិបាកបានទេ-” នាងបានងើបចេញពីគេ និងសម្លឹងមើលមុខគេទាំងព្រាលៗព្រោះស្នាមទឹកភ្នែក

“……” ស្របពេលនោះ ហានីលមិនបាននិយាយអ្វីទៀតឡើយ ព្រោះពិភពលោលរបស់នាងហាក់ងងឹតសូន្យឈឹង ដែលចុងក្រោយនាងបានត្រឹមតែឮសម្លេងជុងហ្គុកហៅឈ្មោះនាងប៉ុណ្ណោះ។

…….

ត្របកភ្នែកដ៏សែនធ្ងន់ និងណែនដូចគេយកកាវមកបិទរបស់ហានីល បានប្រឹងបើកម្ដងបន្តិចៗ រហូតដល់នាងអាចឃើញពន្លឺព្រះអាទិត្យនាព្រឹក និងបន្ទប់ដែលមានពណ៌.ស ដ៏ស្រស់ស្អាត។

“ថ្ងៃធ្វើឲ្យចាំងភ្នែកអូនមែនទេ?” ពេលនោះ វត្តមានបុរសជាទីស្រលាញ់បានដើរទៅរកបង្អួច និងទាញវាំងននពណ៌.សបិទវិញ មុននឹងគេដើរមកអង្គុយលើគ្រែក្បាលនាង។

“យប់មិញអូនក្ដៅខ្លួនខ្លាំងណាស់….ពេលនេះអូនធូរស្រាលខ្លះទេ?” កាយវិការយកចិត្តទុកដាក់របស់គេធ្វើឲ្យនាងចិត្តមិនដាច់ជាមួយគេទាល់តែសោះ។

“ខ្ញុំមិនអីទេ” នាងឆ្លើយតិចៗ និងបម្រុងនឹងក្រោក អាការៈធីងធោងរបស់នាង មិនអាចឲ្យនាងអង្គុយបានឡើយ។

“កុំទាន់ងើបអី!អូននៅមិនទាន់ស្រួលទេ…ចាំបងជូតខ្លួនឲ្យចុះ”

“មិនអីទេ-ខ្ញុំអាចក្រោករួច” នាងនៅតែមានះ រាដៃបដិសេធ និងព្យាយាមក្រោកអង្គុយទាល់តែបាន។

“ទីនេះជា….”

“ជាផ្ទះរបស់បង អូនកុំបារម្ភអី អូនសម្រាកឲ្យស្រួលចុះ ទីនេះគ្មានអ្នកណាអាចចេញចូលបានឡើយក្រៅពីមីនជុន”

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now