Skip___
ព្រឹកថ្ងៃថ្មីក៏បានឈានចូលមកដល់ រាងតូចងើបមកក៏ចូលទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹកផ្លាស់ខោអាវដើម្បីរៀបចំខ្លួនព្រោះតែគេត្រូវទៅក្រុមហ៊ុនជាមួយនឹងរាងក្រាស់។ ការស្លៀកពាក់របស់រាងតូចសាមញ្ញធម្មតាៗ តែមើលទៅពិតជាស្រស់ស្អាតមែនទែនតែម្តង បន្ទាប់ពីរៀបចំខ្លួនរួចរាល់ហើយរាងតូចក៏មកអង្គុយចាំរាងក្រាស់នៅឯជាន់ខាងក្រោម តែគេចាំមួយសន្ទុះធំទៅហើយមិនឃើញនាយចុះមកសោះ ដោយរង់ចាំរាងក្រាស់យូរពេករាងតូចក៏សម្រេចចិត្តឡើងទៅមើលនាយនៅឯបន្ទប់ទៅ។
ក្រាក៎
" ល៎...លោកនេះលោកមិនទាន់ស្លៀកពាក់ទេឬ " Felix រាងតូចស្រដីឡើងទាំងរដាក់រដុបព្រោះតែអ្វីដែលគេឃើញនៅនឹងមុខគឺរាងក្រាស់របស់យើងមានតែកន្សែងមួយជាប់នឹងចង្កេះប៉ុណ្ណោះ ព្រោះតែនាយទើបចេញមកពីបន្ទប់ទឹកគឺចេញមកវ៉ាក់អ៉ើជាមួយរាងតូចតែម្តងទៅ ។តាមការពិតទៅរាងតូចព្យាយាមគោះទ្វានឹងហៅនាយច្រើនដងដែលតែនាយមិនឆ្លើយតបសោះទើបរាងតូចសម្រេចចិត្តបើកទ្វារចូលតែម្តងទៅណាមួយទ្វាមិនចាក់គន្លិះផង។
" បើឃើញហើយនៅសួរទៀត " hyunjin រាងក្រាស់និយាយឡើងដោយទឹកធម្មតាខុសពីរាងតូចអៀនឡើងចង់ជ្រែកដីទៅហើយ។
" ប៎..បើអញ្ចឹងលោកស្លៀកពាក់ចុះ ចាំខ្ញុំចាំលោកនៅខាងក្រោម " Felix រាងតូចនិយាយហើយបម្រុងនឹងដើរចេញស្រាប់តែ...
" មិនបាច់ទេ ឯងចាំយើងនៅទីនេះហើយ " hyunjin
" ត៎...តែ " Felix
" យ៉ាងមិចឬមួយក៏ឯងអៀនយើង " hyunjin រាងក្រាស់ក៏ដើរទៅឈរពីមុខរាងតូច។
" អ្នកណាទៅអៀននឹងលោកនោះ " Felix រាងតូចនិយាយឡើងទាំងយកដៃរបស់ខ្លួនបិទភ្នែកទាំងសងខាង ព្រោះតែពេលនេះគឺរាងក្រាស់ឈរបង្ហាញរាងនៅចំពោះមុខគេតែម្តងហើយ។
" បើមិនបានអៀនទេឯងបិទភ្នែកធ្វើអី ឆាប់បើកភ្នែកឡើង ធ្វើដូចមិនដែលឃើញរបស់ប្តីខ្លួនឯង " hyunjin
" អ៎...អត់ទេខ្ញុំមិនបើក ព្រោះខ្ញុំមិនចង់ឃើញ " Felix រាងតូចនៅតែយកដៃបិទភ្នែកដដែល។
" បាន បើឯងមិនបើកភ្នែកទេយើងនឹងស្រាតឲឯងមើលហើយ " hyunjin រាងក្រាស់បម្រុងនឹងដោះកន្សែងចេញពីចង្កេះ ។
YOU ARE READING
អាពាហ៍ពិពាហ៍ផ្តើមស្នេហ៍ / hyunlix_
Fanfictionអាពាហ៍ពិពាហ៍ដែលកើតចេញពីការបង្ខំរវាងគ្រួសារទាំងពីរ តើវាអាចទៅរួចទេ? ដែលឲមនុស្សពីរនាក់ស្រលាញ់គ្នានោះ បើម្ខាងទៀតស្អប់ ម្ខាងទៀតស្រលាញ់...... " មាត់បងនិយាយថាស្អប់អូនតែការពិតបងបានស្រលាញ់អូនបាត់ទៅហើយ បងសូមទោសរឿងកន្លងមកដែលបងព្យាយាមធ្វើបាបអូន Felix អភ័យទោសឲបង...
part : 16 អារម្មណ៍ចម្លែក
Start from the beginning
