part : 8-9 បញ្ឈឺរ

813 71 12
                                        

ព្រឹកថ្ងៃថ្មីក៏បានឈានចូលមកដល់ ងាកទៅមើលរាងតូចរបស់យើងដែលកំពុងតែគេងលក់ស្កប់ស្កល់ឯណេះវិញកំពុងតែគេងលក់ស្រួលផងតែក៏ត្រូវបើកភ្នែកមកព្រោះតែពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួចប៉ះនឹងផ្ទៃមុខរបស់គេ ។ នៅពេលនេះម៉ោង 7 ព្រឹកទៅហើយ ថ្ងៃនេះគេក្រោកយឺតជាងរាល់ដងព្រោះតែយប់មិញគេចូលគេងយប់ជ្រៅពេក ទម្លាប់របស់រាងតូចគេតែងតែក្រោកម៉ោង6 ព្រឹកដើម្បីជួយធ្វើការងារម៉ាក់របស់គេ តែពេលនេះគេមិននៅជាមួយគាត់ទៀតទេ ព្រោះគេបានរៀបការមានស្វាមីហើយទើបគេមកនៅជាមួយស្វាមីរបស់គេ ។ រាងតូចងើបក្រោកចេញពីគ្រែគេងដើរសំដៅទៅបន្ទប់ទឹកដើម្បីងូតទឹកផ្លាស់សម្លៀកបំពាក់ចេញ។

ប្រើរយះពេល15នាទី គ្រប់យ៉ាងក៏រួចរាល់រាងតូចដើរចេញចុះមកខាងក្រោម តែក៏ឃើញថានៅក្នុងភូមិគ្រិះមួយនេះស្ងាត់ជ្រងុំមិនឃើញមានអ្នកបម្រើម្នាក់សោះ ប៉ុន្តែគ្រប់យ៉ាងគឺស្រស់ស្អាតល្អរៀបចំមានរបៀបរៀបរយអស់ហើយ ប្រហែលជាអ្នកបម្រើក្រោកធ្វើការតាំងពីព្រឹកព្រលឹមស្រាងៗហើយបានជាមើលទៅក្នុងផ្ទះស្រស់ស្អាតបែបនេះ ។ មិនបង្អង់យូររាងតូចក៏ដើរសំដៅទៅចង្រ្កានបាយដើម្បីធ្វើម្ហូបសម្រាប់ញុាំខ្លួនឯងនៅព្រឹកនេះ តែក៏ប្រទះនឹង...

" អ៊ុំស្រីតើមានអ្វីឲខ្ញុំជួយដែលទេ? " Felix រាងតូចដើរចូលទៅដល់ក៏ឃើញអ៊ុំស្រីម្នាក់អាយុប្រហែលជា40ឆ្នាំជាងកំពុងតែចម្អិនអាហារទើបគេដើរចូលទៅបម្រុងនឹងជួយគាត់។

" អ៎! គ្មានទេអ្នកប្រុស នេះអ្នកប្រុសតូចភ្ញាក់ហើយហេស ទៅអង្គុយនៅតុរអាហារទៅចាំខ្ញុំលើកបបរយកទៅឲអ្នកប្រុសតូចពិសារណា " អ៊ុំយិន ដែលជាម៉ែដោះក៏តបទៅរាងតូចរួចក៏ប្រាប់ឲរាងតូចទៅអង្គុយ ដើម្បីស្រស់ស្រូបអាហារពេលព្រឹក។

" មិនអីទេអ៊ុំចាំខ្ញុំជួយ ណាមួយខ្ញុំទំនេរបែបនេះស្រាប់ហើយ ឲខ្ញុំជួយអ៊ុំទៅ ឆាប់បានរួចរាល់ណា " Felix រាងតូចនិយាយដោយធ្វើមុខគួរឲស្រលាញ់ ព្រោះដើម្បីឲគាត់យល់ព្រម។

" អ្នកប្រុសតូចនេះយ៉ាប់ណាស់ បើអញ្ចឹងជួយលើកបបរយកទៅតុរអាហារទៅ " ម៉ែដោះយិន និយាយដោយខ្នាញ់ចរិករបស់រាងតូច មើលធ្វើចរិកចុះគួរឲស្រលាញ់ណាស់។

អាពាហ៍ពិពាហ៍ផ្តើមស្នេហ៍ / hyunlix_Where stories live. Discover now