ព្រឹកព្រលឹមក៏ឈានចូលមកដល់ ពេលនេះរាងតូចគេងនៅបន្ទប់របស់រាងក្រាស់ព្រោះតែសង្រ្គាមស្នេហ៍កាលពីយប់មិញនឹងហើយ។
" ហុឹម " Felix ពន្លឺព្រះអាទិត្យចាំងចូលក្នុងបន្ទប់ធ្វើឲប៉ះនឹងផ្ទៃមុខរបស់រាងតូច ដែលធ្វើឲកាយតូចរបស់យើងបើកភ្នែកមកហើយព្យាយាមក្រោកឡើង។
" អូយ....ឈឺណាស់ " Felix គ្រាន់តែងើបក្រោកមកភ្លាមរាងតូចរបស់យើងក៏ស្រែកថាឈឺបាត់ទៅហើយ ផ្នែកខាងក្រោមរបស់គេពេលនេះវាឈឺដូចជាគេហែកពីបីបំណែកអញ្ចឹង ។
" ហេតុអ្វីក៏ឈឺយ៉ាងនេះ..ហុឹកៗ " Felix ទឹកភ្នែកក៏ហូរមកដូចទឹកភ្លៀង ព្រោះតែគេឈឺចាប់នៅផ្នែកខាងក្រោមខ្លាំងពេក ។ ភ្នែករេរាសម្លឹងរកមើលរាងក្រាស់ក៏មិនឃើញទៀតមិនដឹងថានាយទៅណាបាត់នោះទេ ។មិនអង្អង់យូររាងតូចក៏ព្យាយាមក្រោកចេញពីគ្រែដើរសំដៅទៅបន្ទប់ទឹកទាំងដៃក្តោបភួយជាប់ព្រោះតែរាងកាយរបស់គេនៅពេលនេះគឺអាក្រាតតែម្តង ដោយដំណើរទ្រេតទ្រោតដូចអ្នកស្រវឹងទាំងព្រឹកអញ្ចឹង ទម្រាំតែដើរទៅដល់ក្នុងបន្ទប់ទឹកគេប្រើពេលយូរគួរសម រាងតូចទុកភួយនៅមួយកន្លែងហើយក៏បើកទឹកអាងឲពេញដាក់សាប៊ូឲបែកពពុះបន្តិចទើបគេចូលទៅត្រាំនៅក្នុងនោះដើម្បីបំបាត់ការឈឺចាប់ខ្លះ។
" ហុឹកៗ ខ្ញុំស្អប់លោកខ្លាំងណាស់ hyunjin ហុឹក "Felix គ្រាន់តែនឹកឃើញដល់រឿងរ៉ាវកាលពីយប់មិញភ្លាមធ្វើឲរាងតូចយំមកម្តងទៀតតែម្តង ចំណែកឯដៃវិញក៏យកទៅដុះខ្លាំងៗត្រង់ស្លាកស្នាមដែលរាងក្រាស់បន្សល់ទុកកាលពីយប់មិញលើខ្លួនប្រាណរបស់គេ។ យប់មិញនេះរាងក្រាស់ជាន់ឈ្លីរាងកាយរបស់គេមិនដឹងជាប៉ុន្មានដងនោះទេរហូតទាល់តែគេសន្លប់បែបនេះ ។ ប្រើរយះពេលជិតមួយម៉ោងទើបរាងតូចអាចមានអារម្មណ៍ធូរស្រាលមកវិញ ហើយក៏ទៅបើកទូរយកសំលៀកបំពាក់របស់រាងក្រាស់មកពាក់ទៅ ព្រោះតែសម្លៀកបំពាក់របស់រាងក្រាស់វាធំងាយស្រួលសម្រាប់គេ ។ បន្ទាប់ពីរៀបចំខ្លួនរួចហើយរាងតូចរបស់យើងក៏ដើរចុះមកខាងក្រោមទាំងដំណើរទ្រេតទ្រោតហើយដៃរបស់រាងតូចក៏តោងដៃជណ្តើរជាប់ព្រោះតែខ្លាចធ្លាក់។ មកដល់ខាងក្រោមរាងតូចឃើញនាងwenកំពុងតែបោសផ្ទះក៏ដើរទៅសួរ។
YOU ARE READING
អាពាហ៍ពិពាហ៍ផ្តើមស្នេហ៍ / hyunlix_
Fanfictionអាពាហ៍ពិពាហ៍ដែលកើតចេញពីការបង្ខំរវាងគ្រួសារទាំងពីរ តើវាអាចទៅរួចទេ? ដែលឲមនុស្សពីរនាក់ស្រលាញ់គ្នានោះ បើម្ខាងទៀតស្អប់ ម្ខាងទៀតស្រលាញ់...... " មាត់បងនិយាយថាស្អប់អូនតែការពិតបងបានស្រលាញ់អូនបាត់ទៅហើយ បងសូមទោសរឿងកន្លងមកដែលបងព្យាយាមធ្វើបាបអូន Felix អភ័យទោសឲបង...
