ពិធីមង្គលការក៏ចប់សព្វគ្រប់អស់ហើយនៅពេលនេះយប់ក៏ជ្រៅណាស់ទៅហើយប្រហែលជាម៉ោងមួយសាមសិបនាទី ឪពុកម្តាយរបស់ពួកគេក៏បានត្រឡប់ទៅផ្ទះអស់ទៅក្រោយពីនិយាយផ្តែផ្តាំឱបលាគ្នាជាមួយកូនៗរួច។ នៅពេលនេះពួកគេក្លាយជាប្តីប្រពន្ធស្រប់ច្បាប់ពេញសិទ្ធិទៅហើយ ដូច្នេះពួកគេត្រូវរស់នៅក្នុងភូមិគ្រិះមួយពីរនាក់ដោយមានអ្នកបម្រើនៅបម្រើខ្លះដែរ
នៅក្នុងបន្ទប់គេងដ៏ធំទូលាយមួយដែលជារបស់គូស្វាមីភរិយាថ្មីថ្មោងទើបតែបញ្ចប់ពិធីមង្គល់ការនៅប៉ុន្មានម៉ោងមុននេះក្នុងបន្ទប់ពេលនេះមានតែfelixតែប៉ុណ្ណោះដោយគេមិនបានឃើញhyunjinចូលមកនៅឡើយទេ ក្រោយពីបញ្ចប់កម្មវិធីហើយគេមិនដឹងថាប្រុសម្នាក់នេះទៅណានោះទេ ទើបមិនចាប់អារម្មណ៍ហើយក៏ដើរចូលបន្ទប់ទឹកដើម្បីងូតទឹកផ្លាស់ឈុតរៀបការនេះចេញទៅ។
20 នាទីក្នុងការងូតទឹករាងតូចក៏ចេញមកវិញជាមួយឈុតគេងរួចជាស្រេច បន្ទាប់មករាងតូចក៏ដើរទៅយកសម្រាប់ផ្លុំសក់ទៅអង្គុយផ្លុំនៅមុខកញ្ចក់នៅក្បែរនោះ។
ក្រាក៎
ទ្វារបន្ទប់ក៏ត្រូវបានបើកដោយដៃរឹងមាំក្រាស់ហើយក៏ដើរមកឈរក្បែររាងតូចដោយពេលនេះគេមិនទាន់ប្តូរសម្លៀកបំពាក់កូនកម្លោះនៅឡើយទេ រាងក្រាស់ក៏និយាយឡើង។
" ឯងអាចទៅគេងបន្ទប់មួយផ្សេងទៀតបាន " hyunjin រាងក្រាស់ក៏និយាយឡើងដោយសម្លឹងទៅមើលរាងតូចកំពុងតែផ្លុំសក់នោះ។
" នេះលោកនិយាយអីនឹង? ក្រែងនេះជាបន្ទប់របស់ពួកយើងទាំងពីរនាក់ ហេតុអ្វីខ្ញុំត្រូវទៅគេងនៅបន្ទប់មួយទៀត? " Felix រាងតូចទុកសម្រាប់ផ្លុំសក់ចុះទៅកន្លែងដើម ហើយក៏ក្រោកពីកៅអីនិយាយមកកាន់រាងក្រាស់ដោយចម្ងល់ មនុស្សរៀបការជាមួយគ្នារួចហើយពេលនេះពួកគេក៏មាននាមថាជាប្តីប្រពន្ធហេតុអ្វីនាយមកនិយាយថាឲគេទៅគេងបន្ទប់ផ្សេងទៅវិញគេមិនយល់ទេ?
" យើងដឹងណាថាឯងរៀបការនេះគ្រាន់តែជាការបង្ខំរបស់គ្រួសារតែប៉ណ្ណោះ ហើយយើងក៏ដូចគ្នា ពួកយើងទាំងពីមិនបានស្រលាញ់គ្នាឯណាអញ្ចឹងហើយមិនបាច់គេងបន្ទប់ជាមួយគ្នាទេនាំតែទើសទាល់ " hyunjin មែនហើយការរៀបការនេះមិនមែនជាការព្រមព្រៀងពីពួកគេទេ ណាមួយពួកគេក៏មិនបានស្រលាញ់គ្នាទៀតគេងជាមួយគ្នាធ្វើអ្វីនាំតែពិបាក។
YOU ARE READING
អាពាហ៍ពិពាហ៍ផ្តើមស្នេហ៍ / hyunlix_
Fanfictionអាពាហ៍ពិពាហ៍ដែលកើតចេញពីការបង្ខំរវាងគ្រួសារទាំងពីរ តើវាអាចទៅរួចទេ? ដែលឲមនុស្សពីរនាក់ស្រលាញ់គ្នានោះ បើម្ខាងទៀតស្អប់ ម្ខាងទៀតស្រលាញ់...... " មាត់បងនិយាយថាស្អប់អូនតែការពិតបងបានស្រលាញ់អូនបាត់ទៅហើយ បងសូមទោសរឿងកន្លងមកដែលបងព្យាយាមធ្វើបាបអូន Felix អភ័យទោសឲបង...
